មន្ដស្នេហ៏ទាំង ៤ យ៉ាងនេះនៅតែធ្វើអោយមនុស្សស្រីស្អាតជានិច្ចក្នុងក្រសែភ្នែកCrush
- 2024-05-09 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ដស្នេហ៏ទាំង ៤ យ៉ាងនេះនៅតែធ្វើអោយមនុស្សស្រីស្អាតជានិច្ចក្នុងក្រសែភ្នែកCrush
រកឃើញបុរសដែលខ្លួនឯងពេញចិត្តហើយ តែមិនដឹងថាធ្វើម៉េចឲ្យគេចាប់អារម្មណ៍លើអ្នកមែនទេ? អ្នកមិនអាចបង្ខំនរណាម្នាក់ឲ្យមកស្រលាញ់អ្នកបានទេ ប៉ុន្តែអ្នកអាចប្រើមន្ដស្នេហ៍ពីធម្មជាតិរបស់អ្នកទាក់ទាញបុរសម្នាក់នោះបាន។ ព្រោះរូបសម្រស់របស់មនុស្សស្រី កាន់តែលេចធ្លោមួយកម្រិតទៀតនៅពេលដែលរក្សាបានចរិយាមាយាទទាំងនេះ៖
១. មិនអួតអាងអត់ប្រយោជន៏
មនុស្សស្រីដែលស្រស់ស្អាតទាំងចរិយាមាយាទ ថ្វីត្បិតតែមានចំនេះដឹងខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ មិនចូលចិត្តអួតអាង និង សម្ញែងអោយអ្នកដទៃនោះទេ។ ទោះជាពេលមានអ្នកដទៃអួតសរសើរពីខ្លួនក្ដី ក៏មិនមានអារម្មណ៏ថាខ្លួនឯងប្រសើរជានរណានោះដែរ។ រីឯមនុស្សស្រីដែលចេះតែអួតអាង និង ចង់អោយគេលើកតម្កើងខ្លួនឯងវិញនោះ អ្នកដែលឆ្លាតពិតប្រាកដច្បាស់ជាមិនគោរព និង អោយតម្លៃនោះទេ។
២.ចេះលើកសរសើរអ្នកដទៃ
ក្រៅពីមិនចំនាយពេលទៅអង្គុយច្រណែនឈ្នានីសពីភាពជោគជ័យរបស់អ្នកដទៃនោះ មនុស្សស្រីប្រភេទនេះមិនខ្លាចក្នុងការបង្ហាញពីការគោរព និង កោតសរសើរដែលនាងមាន។ ការសម្ដែងចិត្តស្មោះមកបែបនេះ មិនត្រឹមតែជួយអោយខ្លួនឯងកាន់តែប្រឹងប្រែងដើម្បីជោគជ័យផ្ទាល់ខ្លួនច្រើនជាងមុននោះទេ ថែមទាំងរក្សាបានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនទៀត។
៣.មិនយកអារម្មណ៏មកប្រើ និង ទាញកំហឹងមកដោះស្រាយបញ្ហា
ត្បិតតែពេលខ្លះអារម្មណ៏ពិបាកនឹងហាមឃាត់ពិតមែន តែការដែលអនុញ្ញាតអោយភាពឆេវឆាវមួយពេលនេះលេចចេញមកខាងក្រៅ អាចនឹងក្លាយជាការខាតបង់ដ៏ធំធេងមួយ។ ហេតុនេះពេលដែលដឹងថាអ្នកខឹងសម្បាររហូតទប់មិនបានហើយនោះក៏ប្រញាប់ដកថយ ដើរចេញជៀសជៀងអង្គុយស្រាយព្រោះតែអារម្មណ៏មួយពេលនោះ។
៤. មិនចូលចិត្តរឿងរិះគន់អ្នកដទៃផ្ដេសផ្ដាស
នៅពេលដែលមិនទាន់បានស្វែងយល់ពីហេតុផល និង មនុស្សណាម្នាក់អោយបានត្រឹមត្រូវនោះទេ មិនគួរវាយតម្លៃតែពីអ្នកដែលអ្នកសម្លឹងឃើញពីខាងក្រៅនោះ។ ទម្លាប់បែបនេះហើយ ដែលធ្វើអោយអ្នកមិនអាចមានទំនាក់ទំនងជាមួយអ្នកដទៃ មិនមែនតែជាស្នេហានោះទេ ធ្វើអោយអ្នកមើលទៅអ្ជាមនុស្សដែលមិនស្រស់ស្អាត ព្រោះតែទម្លាប់មិនល្អមួយនេះ។ ធម្មតាទេ មនុស្សម្នាក់ៗ មិនអាចគិតគូរសព្វគ្រប់ជ្រុងជ្រោយរហូត មិនដែលបណ្ដោយអោយខ្លួនឯងធ្វើខុសសោះនោះទេ តែបើអ្នកសំលឹងយល់ឃើញថាកំហុសនោះអចេតនា ហើយគេក៏មានចិត្តដឹងខុសដែរនោះ កុំទៅមានគំនិតគុំគួន និង ល្អក់កករជាមួយគេអី។