បើចង់ទៅក្រេបទឹកឃ្មុំ តើគូស្នេហ៏ទើបរៀបការថ្មីថ្មោង គួរដឹងអ្វីខ្លះ?

  • 2024-02-19 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការក្រេបទឹកឃ្មុំគឺជាពេលវេលាដ៏ធំដំបូងនៃជីវិតរបស់គូស្វាមីភរិយាថ្មីថ្មោងជាមួយគ្នា។ ដូច្នេះហើយ វាជារឿងសំខាន់ក្នុងការជ្រើសរើសកន្លែងដ៏ល្អសម្រាប់ក្រេបទឹកឃ្មុំ។ អាពាហ៍ពិពាហ៍ និងការចាប់ផ្តើមជីវិតជាផ្លូវការនៃជីវិតរៀបការរបស់ពួកគេចាប់ផ្តើមក្នុងអំឡុងពេលដំណើរកម្សាន្តនេះ។

តើយើងគួរទៅទីណា? តើយើងគួរធ្វើសកម្មភាពអ្វី?

របៀបជ្រើសរើសគោលដៅក្រេបទឹកឃ្មុំ៖

១ . ធ្វើបញ្ជីពីទីកន្លែងដែលអ្នកទាំងពីរចង់ទៅ

ការសម្រេចចិត្តទៅលើគោលដៅក្រេបទឹកឃ្មុំជារឿងដែលមនុស្សទាំងពីរគួរពិភាក្សានិងសម្រេចចិត្ត។ ទស្សនៈរបស់មនុស្សទាំងពីរមានសារៈសំខាន់ដូចគ្នា។ នោះហើយជាមូលហេតុដែលគូស្វាមីភរិយាគួរអង្គុយជាមួយគ្នា ហើយស្រមៃមើលកន្លែងដែលពួកគេទៅ និងអ្វីដែលពួកគេចង់ធ្វើ។ ដោយពិចារណា រយះពេលទៅ និងកន្លែងដែលអំណោយផល។

២ . ត្រូវគិតថា អ្នកមានលុយគ្រប់គ្រាន់ដែរទេ

វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើបញ្ជីចំណាយមុនពេលធ្វើដំណើរ។ ការប្រកាន់ខ្ជាប់នូវថវិកាអាចជាហេតុផលដ៏សំខាន់បំផុតក្នុងការជ្រើសរើសគោលដៅក្រេបទឹកឃ្មុំណាដែលល្អបំផុត។

៣ . ស្រាវជ្រាវទិសដៅ

មានកន្លែងប្លែកៗ និងគួរឱ្យចាប់អារម្មណ៍រាប់លានដើម្បីទស្សនានៅលើពិភពលោក។ មិនថានៅប្រទេសខ្លួន ឬ នៅក្រៅប្រទេសនោះទេ មុនចង់ទៅកន្លែងណាមួយ យើងត្រូវស្រាវជ្រាវជាមុនសិន។ កុំរកកន្លែងដែលមានហានិភ័យ គួររកកន្លែងណាដែលមានផាសុខភាព និងរ៉ូមែនទិក

៤ . សម្រេចចិត្តថាតើអ្នកនឹងទៅលេងកន្លែងមួយ ឬច្រើនកន្លែង

ការទៅលេងមួយកន្លែង ឬច្រើនកន្លែងក្នុងអំឡុងពេលក្រេបទឹកឃ្មុំ យើងត្រូវដឹងពេលវេលា និងថវិការ ដែលយើងមានក្នុងដៃ ។

៥ ស្វែងរកកន្លែងជាក់លាក់

អ្នកទាំងពីរត្រូវប្រាកដចិត្តថា កន្លែងដែលអ្នកដើរលេងកម្សាន្តគឺជាចំណង់ចំណូលចិត្តរបស់អ្នកទាំងពីរ បែបរ៉ូមែនទិក ដែលអ្នកទាំងពីរមិនអាចបំភ្លេចបាន។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly