ទឹក៣ប្រភេទ ដើម្បីការពារការប្រមូលផ្តុំជាតិខ្លាញ់ កាត់បន្ថយការហើមពោះ ដែលមានប្រសិទ្ធភាពខ្ពស់

  • 2024-01-16 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សយើងម្នាក់ៗតែងមានកម្មវិធីជួបជុំ ជប់លាង និងញ៉ាំច្រើន វាអាចធ្វើឲ្យសុខភាពរបស់យើងឡើងគីឡូដុះក្បាលពោះ និងអាចហើមពោះជាមិនខាន។ ស្ថានភាពនេះធ្វើឲ្យយើងមានអារម្មណ៍មិនស្រួល ញ៉ាំមិនបានស្រួល និងអស់កម្លាំង។ ពួកវាច្រើនតែកើតចេញពីទម្លាប់ទទួលទានប្រចាំថ្ងៃរបស់អ្នក ឬទាក់ទងនឹងជំងឺរំលាយអាហាររ៉ាំរ៉ៃមួយចំនួន។ យូរៗទៅ មិនត្រឹមតែធ្វើឱ្យប្រព័ន្ធរំលាយអាហារចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់ផងដែរ ដែលធ្វើអោយអ្នកមើលទៅ "ធាត់" បន្ទាប់។ ខាងក្រោមនេះគឺជាទឹក៣ប្រភេទ ដែលការពារការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងខ្លួន ក្បាលពោះ រួមទាំងកាត់បន្ថយការហើមពោះផងដែរ ៖

១ - ទឹកខ្ញី ឬតែខ្ញី

ខ្ញីជាថ្នាំដែលត្រូវបានលើកឡើងយ៉ាងទូលំទូលាយសម្រាប់ឥទ្ធិពលឱសថ រួមមាន ហើមពោះ រំលាយអាហារ បន្សាបជាតិពុល... ជាពិសេស ខ្ញីអាចជួយពន្លឿនការរំលាយអាហារ និងធ្វើឲ្យក្រពះទទេបានលឿនជាងមុន សម្រួលដល់ចលនាឧស្ម័នទៅក្នុងពោះវៀនតូច។ លើសពីនេះ ខ្ញីក៏មានប្រសិទ្ធភាពប្រឆាំងនឹងការរលាក និងបំបាត់ការឈឺចាប់ផងដែរក្នុងករណីឆ្លងមេរោគក្នុងពោះវៀន។ ខ្ញីអាចជួយសម្រកទម្ងន់ដោយជំរុញការចំណាយថាមពល និងកាត់បន្ថយការឃ្លាន។ វាក៏ជួយដល់ការរំលាយអាហារដោយកាត់បន្ថយការរលាក និងហានិភ័យនៃជំងឺរលាកក្រពះ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់ខ្ញីក៏ការពារកោសិកាពីផលប៉ះពាល់នៃរ៉ាឌីកាល់សេរី និងដំណើរការនៃភាពចាស់ផងដែរ។

២ - តែបៃតង

តែបៃតងគឺជាភេសជ្ជៈដែលមនុស្សជាច្រើនស្គាល់ និងចូលចិត្ត។ លើសពីនេះ តែបៃតងក៏ត្រូវបានប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រជាឱសថព្យាបាលជម្ងឺផងដែរ។ ការផឹកតែបៃតងមួយពែងអាចកាត់បន្ថយរោគសញ្ញានៃក្រពះ ក៏ដូចជាជួយដល់ការសម្រកទម្ងន់យ៉ាងឆាប់រហ័សផងដែរ។ ជាពិសេស សារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol ដែលមាននៅក្នុងតែបៃតងស្រស់ ជួយបង្កើនល្បឿននៃការបំប្លែងជាតិខ្លាញ់ទៅជាកាឡូរី ដោយហេតុនេះជំរុញដំណើរការនៃការដុតបំផ្លាញជាតិខ្លាញ់លើស និងសម្រកទម្ងន់។ លើសពីនេះ សមាសធាតុនៅក្នុងតែបៃតងអាចជួយដល់ការរំលាយអាហារដោយការជំរុញការផលិតជាតិខ្លាញ់ និងកាត់បន្ថយការចង់ក្អួត។

៣ - ទឹកដោះគោរមៀត

ទឹកដោះគោរមៀត ត្រូវបានគេស្គាល់ថាជាទឹកដោះគោមាស គឺជាភេសជ្ជៈដែលមានប្រភពមកពីប្រទេសឥណ្ឌា ហើយកំពុងពេញនិយមបន្តិចម្តងៗ ជាពិសេសនៅក្នុងបណ្តាប្រទេសនៅអឺរ៉ុប។ ទឹកដោះគោរមៀតពណ៌លឿងខ្ចី ផលិតចេញពីទឹកដោះគោគោ ឬទឹកដោះគោរុក្ខជាតិ បន្ទាប់មកលាយជាមួយម្សៅរមៀត និងគ្រឿងទេសផ្សេងៗទៀតដូចជា cinnamon ឬខ្ញី។ Curcumin មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្លាំង ដែលជួយការពាររាងកាយ និងប្រឆាំងនឹងការខូចខាតកោសិកាដែលបណ្តាលមកពីភាពតានតឹងអុកស៊ីតកម្ម។ ការទទួលទានទឹកដោះគោរមៀតក្នុងកម្រិតមធ្យមនឹងជួយឱ្យអ្នកនៅក្មេងជាងវ័យ និងកាត់បន្ថយស្នាមជ្រួញ។

ប្រភព៖ kenh14

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម