៥យ៉ាងក្នុងការជួយថែរក្សាសម្រស់ ដោយប្រើអំបិល

  • 2024-01-10 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អំបិលដែលជាគ្រឿងផ្សំដែលគ្រប់គ្នាមាននៅក្នុងផ្ទះបាយរបស់ពួកគេ។ ប៉ុន្តែមិនមែនគ្រប់គ្នាដឹងពីរបៀបទាញយកអត្ថប្រយោជន៍ពេញលេញពីអត្ថប្រយោជន៍នៃអំបិលនោះទេ។ ដូចនេះស្ត្រីអាចយោងទៅលើវិធីសាស្ត្រកែសម្ផស្សដ៏មានប្រយោជន៍ខ្លាំងមួយចំនួនដោយប្រើអំបិលដូចខាងក្រោម៖

១ . អំបិលជួយព្យាបាលការហើម

មានវិធីជាច្រើនក្នុងការព្យាបាលថង់ភ្នែក និងកាត់បន្ថយរង្វង់ខ្មៅ ក្នុងនោះក៏យើងអាចប្រើអំបិលបានដែរ។ ត្រាំបន្ទះមបិទមមុខកប្បាស 2 ក្នុងទឹកដោយលាយជាមួយអំបិល រួចស្អំលើភ្នែករបស់អ្នកជារៀងរាល់ព្រឹក។ បន្ទាប់មកអ្នកគេងផ្ងារ ហើយសម្រាកប្រហែល 15 នាទី ទើបលាងមុខចេញ។

២ . អំបិលជួយរឹតបន្តឹងស្បែក

បុកអំបិល រួចដាក់ក្នុងថង់ក្រណាត់ កំដៅវាលើភ្លើងឱ្យក្តៅ បន្ទាប់មកលាបវាត្រង់តំបន់ភ្នែក ឬពោះ។ លាបលើភ្នែកនីមួយៗប្រហែល 5 នាទី ហើយលាបលើពោះប្រហែល 20 នាទី។ ល្អណាស់សម្រាប់ភ្នែកហើម និងពោះរលុងរបស់ស្ត្រីក្រោយពេលសម្រាលកូន។

៣ . ប្រើអំបិលដើម្បីបំបាត់ស្បែក

ក្រោយពេលងូតទឹករួច យកអំបិល ឬអំបិលសមុទ្រ ហើយជូតវាថ្នមៗនៅលើមុខ ឬស្បែកខ្លួនរបស់អ្នក ដើម្បីកម្ចាត់ស្បែកដែលងាប់ និងកខ្វក់ចេញ។ អ្នកក៏អាចម៉ាស្សាថ្នមៗ អំបិលនឹងជំរុញសរសៃឈាមឱ្យចរាចរ ធ្វើឱ្យស្បែករបស់អ្នកស និងរលោងជាងមុន។

៤ . អំបិលព្យាបាលអង្គែ

អ្នកអាចយកអំបិលមកត្រដុសលើស្បែកក្បាលដោយផ្ទាល់ រួចម៉ាស្សាថ្នមៗដោយម្រាមដៃសើមប្រហែល ១០-១៥ នាទី រួចលាងទឹកចេញ ហើយកក់សក់ជាមួយសាប៊ូកក់សក់ដូចធម្មតា។

៥ . បំបាត់ក្លិនមាត់មិនល្អ និងព្យាបាលអញ្ចាញធ្មេញ

អំបិលជាសារធាតុបន្សាបជាតិពុលធម្មជាតិដែលអាចសម្លាប់បាក់តេរីដែលបង្កក្លិនមាត់មិនល្អ និងរលាកអញ្ចាញ។ដោយគ្រាន់តែយកអំបិលខ្ពុលមាត់ជាមួយទឹក ហើយខ្ជាក់ចេញជាការស្រេច។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម