ការប្រើសំបកក្រូចថ្លុងតាមវិធី ៣ យ៉ាងនេះ នឹងកាត់បន្ថយការជ្រុះសក់បានយ៉ាងល្អ
- 2023-11-21 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រើសំបកក្រូចថ្លុងតាមវិធី ៣ យ៉ាងនេះ នឹងកាត់បន្ថយការជ្រុះសក់បានយ៉ាងល្អ
ក្រូចថ្លុង មានវីតាមិន C នៅក្នុងសំបករបស់វា មិនត្រឹមតែអាចញ៉ាំបានប៉ុណ្ណោះទេ វាថែមទាំងជួយពង្រឹងសក់ ជួយព្យាបាលសក់ផងដែរ។ សំបកក្រូចត្លុងត្រូវបានគេស្គាល់ថា វាមានលក្ខណៈសម្បត្តិថែរក្សាសក់ដ៏មានប្រសិទ្ធភាពផងដែរ។ លើសពីនេះ ប្រេងសំខាន់ៗពីសំបកក្រូចថ្លុង មានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងអុកស៊ីតកម្មខ្ពស់ ហើយសម្បូរទៅដោយវីតាមីន C។ នេះមិនត្រឹមតែមានប្រយោជន៍សម្រាប់សុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់ស្បែក រូបរាង និងសក់ផងដែរ។
ប្រេងសំខាន់ៗនៅក្នុងសំបកក្រូចថ្លុង មានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងអុកស៊ីតកម្មខ្ពស់ ដូច្នេះវាអាចប្រើសម្រាប់សម្អាតស្បែកក្បាល ផ្តល់ក្លិនក្រអូបដល់សក់របស់អ្នក នាំមកនូវអារម្មណ៍រីករាយ បន្ធូរអារម្មណ៍ បន្ទាប់ពីកក់សក់រួច។ ឥឡូវនេះមកដឹងវិធីព្យាបាលទាំងអស់គ្នា៖
១ វិធីព្យាបាលសក់ជ្រុះជាមួយសំបកក្រូចថ្លុង
ដាំទឹកប្រហែល ២ លីត្រ។ បន្ទាប់មកដាក់សំបកក្រូចថ្លុងចូល រំងាស់វា ឲ្យចេញជាតិនៅក្នុងក្រូចថ្លុង បន្ទាប់មក ទុកឲ្យវាត្រជាក់ រួចយកវាមកកក់សក់។
ម៉ាស្សាសក់ និងស្បែកក្បាលថ្នមៗ ដើម្បីអោយសារធាតុចិញ្ចឹមជ្រាបចូល និងជួយសម្រួលចរាចរឈាមក្នុងស្បែកក្បាល។
ប្រើទឹកក្តៅឧណ្ហៗលាងសក់ រួចជូតដោយកន្សែងទន់ ហើយទុកឲ្យសក់ស្ងួតតាមបែបធម្មជាតិ។
ចំណាំ៖
រក្សាការធ្វើបែបនេះ 2 ដងក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកចង់ឱ្យសក់មានសុខភាពល្អ ស្រស់ស្អាត មិនរមាស់ និងបែកចុង។
ហាមប្រើសំបកក្រូចថ្លុង សម្រាប់អ្នកដែលមានផ្សិត ឬជំងឺស្បែកក្បាលផ្សេងទៀត ក្នុងករណីនេះ គួរប្រើប្រេងព្យាបាលពិសេសជំនួសវិញ៕
ប្រភព៖phunutoday