មូលហេតុដែលបណ្តាលអោយលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត!

  • 2025-05-09 05:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មូលហេតុដែលបណ្តាលអោយលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត! (Persistent Pulmonary Hypertension of the Newborn or Persistent Fetal Circulation) ​ការបរាជ័យក្នុងការផ្លាស់ប្ដូររបត់ឈាមពីទារកក្នុងផ្ទៃ មកជារបត់ឈាមធម្មតាដូចជាមនុស្សពេញវ័យក្រោយពេលសម្រាលរួច នឹងអាចបង្កឲ្យមានការលើសសម្ពាធឈាមនៅក្នុងសួត បណ្តាលឲ្យមានការឡើងសំបុរស្វាយលើទារកទើបនឹងកើត (refractory cyanosis) ការខ្វះកម្រិតអុកស៊ីហ្សែនក្នុងខ្លួន (Desaturation) និង ការខ្សោយបេះដូងដែលអាចឈានដល់ការបាត់បង់ជីវិត។

អត្រានៃការលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត មានចំនួនប្រហែលជា ០២នាក់ក្នុងចំណោមទារក ១០០០នាក់។

ក) មូលហេតុដែលបង្ក៖

  • ការឈ្លក់ទឹកព្រៃ
  • ការឆ្លងរោគពីម្តាយមកកូន ជាពិសេសដោយមេរោគStreptococcus Group B
  • ទារកមិនគ្រប់ខែ ដែលមិនទទួលបានការបន្ទុំសួតត្រឹមត្រូវ (No antenatal corticosteroid therapy)
  • ការខ្សោយនៅកំឡុងជុំវិញកំណើត (perinatal birth asphyxia)
  • ការខ្សោយខ្លាំងតាំងពីនៅក្នុងផ្ទៃពោះ (chronic in utero asphyxia)
  • ការលូនសន្ទះទ្រូងចូលក្នុងសួត(Congenital diaphragmatic hernia)

មុននឹងធ្វើរោគវិនិច្ឆ័យថាជាការលើសសម្ពាធឈាមក្នុងសួតវេជ្ជបណ្ឌិតឯកទេសត្រូវរកមើល ថាមិនមានជំងឺបេះដូងពីកំណើតប្រភេទដូចនេះជាមុនសិន៖

  • Transposition of great arteries
  • Tetralogy of Fallot
  • Pulmonary atresia
  • Tricuspid atresia
  • Total anomalous pulmonary venous return
  • Ebstein anomaly
  • Common Trunk

ខ) រោគសញ្ញា៖

  • ទារកសឬឡើងស្វាយទោះផ្ដល់អុកស៊ីសែនឲ្យក៌នៅតែស្វាយ
  • ដកដង្ហើមញាប់
  • ចង្វាក់បេះដូងដើរញាប់
  • ភាពខុសគ្នានៃកំរិត Saturation (Pre ductal / Post ductal> 5-10%) នៅលើដៃស្តាំ និងជើង

គ) ការរុករករោគវិនិច្ឆ័យ៖

  • Blood gaz
  • ការថតសួត
  • អេកូបេះដូងដើម្បីរកមើលជំងឺបេះដូងពីកំណើតដែលអោយទារកសំបុរឡើងស្វាយ
  • ការពិនិត្យឈាម (CBC, CRP, PCT), បណ្តុះឈាមរកមេរោគ (Hemoculture)

ឃ) ការព្យាបាលគឺទៅតាមមូលហេតុដែលបង្ក៖

  • ការផ្ដល់អុកស៊ីហ្សែន (Pulmonary vasodilator therapy)
  • ការចាក់ Exogenous Surfactant Therapy សម្រាប់ទារកមិនគ្រប់ខែសំរាប់ជំងឺ Hyaline Membrane disease
  • ការផ្តល់ថ្នាំផ្សះសម្រាប់ការឆ្លងមេរោគពីក្នុងផ្ទៃ (Fetal-maternal infection)
  • ការព្យាបាលដោយវះកាត់ចំពោះ congenital diaphragmatic hernia
  • ការជៀសវាងការបង្កការឈឺចាប់ដល់ទារកឬបង្កស្ដ្រេសលើទារក
  • ការឲ្យថ្នាំ Sildenafil ឬ Milrinone ដើម្បីបញ្ចុះសម្ពាធឈាមនៅក្នុងសួត
  • ការផ្ដល់ថ្នាំInotrope ដើម្បីឲ្យ Mean arterial Pressure > 50mHg
  • Assisted ventilation (conventional or HFOV)
  • NO inhaler
  • ECMO ប្រសិនបើ Oxygenation index > 35-40
  • ការតាមដាននិងពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវនិងចាក់ថ្នាំជំនួយសួត

ទៅលើគត៌ដែលគំរាមសម្រាលមុនខែ ក៌ជាវិធីសាស្ត្រមួយជួយកាត់បន្ថយក្នុងការលើសសម្ពាធឈាមក្នុងសួតទៅលើទារកទើបនឹងកើតផងដែរ។ ​សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍