អាហារ៦មុខ​ ដែលអ្នកគួរញ៉ាំជាប្រចាំដើម្បីឱ្យគេងលក់ស្រួល បំបាត់ការគេងមិនលក់

  • 2025-05-09 19:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ៦មុខ​ ដែលអ្នកគួរញ៉ាំជាប្រចាំដើម្បីឱ្យគេងលក់ស្រួល បំបាត់ការគេងមិនលក់ គេងមិនលក់ធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង ហើយសុខភាពធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ? ការបន្ថែមអាហារទាំង ៦ ខាងក្រោមនេះជាប្រចាំ មិនត្រឹមតែជួយឱ្យអ្នកគេងលក់ស្រួលប៉ុណ្ណោះទេ ថែមទាំងអាចបំបាត់អារម្មណ៍ថប់បារម្ភ និងទុក្ខព្រួយបានយ៉ាងមានប្រសិទ្ធភាពទៀតផង។

ការគេងគឺជាផ្នែកមួយដ៏សំខាន់នៃជីវិត ប៉ុន្តែមិនមែនគ្រប់គ្នាអាចទទួលបានការគេងលក់ស្រួលជារៀងរាល់យប់ដោយងាយនោះទេ។ សាកល្បងបញ្ចូលអាហារធម្មជាតិមួយចំនួនចូល ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ អាហារទាំងនេះមិនត្រឹមតែជួយឱ្យអ្នកគេងលក់ស្រួលប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនទៀតផងដែរ។ ចាប់ផ្តើមថ្ងៃនេះ ដើម្បីគេងឱ្យកាន់តែជ្រៅ និងមានអារម្មណ៍ប្រុងប្រយ័ត្នជារៀងរាល់ថ្ងៃជាមួយមីនុយសុខភាពខាងក្រោម៖

ផឹកទឹកដោះគោក្តៅមុនពេលចូលគេង សម្រាប់មនុស្សជាច្រើន ទឹកដោះគោក្តៅមួយកែវមុនពេលចូលគេង គឺជាទម្លាប់ដែលល្អសម្រាប់ការជួយឲ្យការគេងលក់ស្រួល។ យោងតាមវេជ្ជបណ្ឌិត នៃវិទ្យាស្ថានជាតិអាហារូបត្ថម្ភ ទឹកដោះគោមានផ្ទុក tryptophan ដែលជាអាស៊ីតអាមីណូដែលជួយផលិត serotonin និង melatonin ដែលជាអរម៉ូនសំខាន់ពីរក្នុងការគ្រប់គ្រងការគេង។ ប្រសិនបើអ្នកមិនចូលចិត្តផឹកទឹកដោះគោទាំងមូលទេ សូមព្យាយាមជំនួសទឹកដោះគោសណ្តែកសៀង ឬទឹកដោះគោអាល់ម៉ុន ដើម្បីកាត់បន្ថយជាតិស្ករ និងសមទៅនឹងរបបអាហាររបស់អ្នក។

ផ្លែចេក អាហារសម្បូរប៉ូតាស្យូម និងម៉ាញេស្យូម ចេកមិនត្រឹមតែជាអាហារសម្រន់ដែលមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំង ជួយឱ្យអ្នកគេងលក់ស្រួល។ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ចេកជាផ្លែឈើមួយក្នុងចំណោមផ្លែឈើដែលសម្បូរទៅដោយប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជាសារធាតុរ៉ែពីរដែលជួយសាច់ដុំសម្រាក និងធ្វើឱ្យឈាមរត់បានប្រសើរឡើង។ ជាពិសេស ផ្លែចេកក៏មានផ្ទុកសារធាតុ tryptophan ដែលជួយឱ្យរាងកាយផលិតសារធាតុ serotonin ដែលជាអរម៉ូនដែលនាំមកនូវអារម្មណ៍រីករាយ និងសន្តិភាពផ្លូវចិត្ត។ Oatmeal ជាជម្រើសដ៏ល្អសម្រាប់អាហារពេលល្ងាចស្រាល Oats មិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកដំណោះស្រាយជួយដល់ដំណេកផងដែរ។ oats គឺជាអាហារមួយក្នុងចំណោមអាហារដែលសម្បូរទៅដោយសារធាតុ melatonin ធម្មជាតិ ដែលជួយឱ្យរាងកាយងាយធ្លាក់ចូលទៅក្នុងស្ថានភាពនៃការសំរាកលំហែ។ លើសពីនេះ oats ក៏ផ្តល់នូវកាបូអ៊ីដ្រាតស្មុគស្មាញ ដែលជួយបង្កើនកម្រិតជាតិស្ករក្នុងឈាមយឺត និងជាលំដាប់ គាំទ្រដល់ការគេងកាន់តែជ្រៅ។

តៅហ៊ូ ជា​អាហារសម្បូរជាតិអ៊ីសូហ្វឡាវ៉ូន តៅហ៊ូមិនត្រឹមតែជាមុខម្ហូបដែលធ្លាប់ស្គាល់នៅលើតុអាហារពេលល្ងាចរបស់វៀតណាមប៉ុណ្ណោះទេ តៅហ៊ូជួយធ្វើឱ្យមានតុល្យភាពអ័រម៉ូន estrogen នៅក្នុងរាងកាយ ជាពិសេសមានប្រយោជន៍សម្រាប់ស្ត្រីក្នុងវ័យមុនអស់រដូវ ដែលជាមូលហេតុទូទៅមួយនៃការគេងមិនលក់។ លើសពីនេះ តៅហ៊ូក៏សម្បូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃ ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយមិនបង្កភាពមិនស្រួល។ អ្នកអាច ព្យាយាមបន្ថែមបន្លែមួយចំនួនដើម្បីធ្វើឱ្យម្ហូបកាន់តែមានជីវជាតិ និងទាក់ទាញ។

Walnut អាហារអស្ចារ្យ សម្រាប់ការគេង Walnut គឺជាអាហារមួយក្នុងចំណោមអាហារដែលត្រូវបានណែនាំដោយអ្នកជំនាញជាច្រើនសម្រាប់អ្នកដែលមានការគេងមិនលក់។ យោងតាមគេហទំព័រ ZingNews គ្រាប់ Walnut គឺជាគ្រាប់មួយសម្បូរទៅដោយសារធាតុ melatonin ធម្មជាតិ ដែលជួយឱ្យរាងកាយគេងលក់ស្រួល។ លើសពីនេះទៅទៀត ពួកវាផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក និងធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង ដែលជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការគេង។​ ​ អ្នកអាចញ៉ាំ Walnut ពីរបីគ្រាប់ជារៀងរាល់យប់មុនពេលចូលគេងគឺជួយការគែងឲយគេងលក់ស្រួល។

ទឹកក្រូច និងក្រូចឆ្មា ទឹកធម្មជាតិជួយបន្ធូរអារម្មណ៍ ផ្លែក្រូច និងក្រូចឆ្មាមិនត្រឹមតែល្អសម្រាប់ប្រព័ន្ធការពាររាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាហារធម្មជាតិដែលជួយឱ្យរាងកាយគេងលក់ស្រួលផងដែរ។ ទឹកក្រូច និងក្រូចឆ្មាមានផ្ទុកវីតាមីន C និងប៉ូតាស្យូមច្រើន ជួយរាងកាយកាត់បន្ថយភាពតានតឹង និងបង្កើនភាពធន់។ ជាពិសេស វីតាមីន C នៅក្នុងផ្លែក្រូច និងក្រូចឆ្មាក៏ជួយឱ្យរាងកាយផលិតកូឡាជែន ជំនួយស្បែកឱ្យមានសុខភាពល្អ ភ្លឺថ្លា និងអារម្មណ៍ស្រស់ស្រាយ។

អ្នកអាចផឹកទឹកក្រូចមួយកែវ ឬទឹកក្រូចឆ្មាក្តៅនៅពេលរសៀល ឬមុនពេលចូលគេង។ ទោះជាយ៉ាងណាក៏ដោយ ចូរចងចាំថា ជៀសវាងការផឹកវាយឺតពេក ព្រោះវាអាចបណ្តាលឱ្យអ្នកនោមញឹកញាប់នៅពេលយប់។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍