តើអ្នកដឹងទេថាការឈរច្រើនក៏អាចជួយអ្នកដុតកាឡូរីដែរ?
- 2025-05-08 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកដឹងទេថាការឈរច្រើនក៏អាចជួយអ្នកដុតកាឡូរីដែរ?
តើអ្នកដឹងទេថាការឈរច្រើនក៏អាចជួយអ្នកដុតកាឡូរីដែរ? ការសម្រកទម្ងន់មិនចាំបាច់ជាដំណើរដ៏តានតឹង ឬលើសលប់នោះទេ។ ដោយគ្រាន់តែផ្លាស់ប្តូរទម្លាប់តូចៗមួយចំនួនដូចជា របបអាហារត្រឹមត្រូវក្នុងការញាំំប្រចាំថ្ងៃ លំហាត់ប្រាណតិចតួច ឈរច្រើន ងូតទឹកត្រជាក់ ផឹកកាហ្វេខ្មៅ ជៀសវាងកាឡូរីរាវដែលមានជាតិស្ករខ្ពស់ក្នុងភេសជ្ជ: និងដើររយៈពេលខ្លី អ្នកអាចសម្រេចគោលដៅសម្រកទម្ងន់របស់អ្នកបានដែរ។
សូមចាំថា ការអត់ធ្មត់ និងការតស៊ូគឺជាគន្លឹះ។ មិនចាំបាច់ផ្លាស់ប្តូរអ្វីៗទាំងអស់ក្នុងពេលតែមួយ ចាប់ផ្តើមជាមួយនឹងអ្វីដែលសាមញ្ញបំផុត និងបង្កើតទម្លាប់ដែលមានប្រយោជន៍រាល់ថ្ងៃសម្រាប់រាងកាយរបស់អ្នក។ ការប្តូររបៀបរស់នៅដែលមានសុខភាពល្អ និងមានតុល្យភាព គឺជាមូលដ្ឋានគ្រឹះយូរអង្វែងសម្រាប់សុខភាព និងសម្រស់"។ ចាប់ផ្តើមថ្ងៃនេះ! តាមគន្លឹះងាយៗទាំង៥ខាងក្រោម៖
ឈរឲ្យបានច្រើន - ទម្លាប់សាមញ្ញដែលជួយដុតកាឡូរីជារៀងរាល់ថ្ងៃ តើអ្នកដឹងទេថាការឈរច្រើនក៏អាចជួយអ្នកដុតកាឡូរីដែរ? យោងតាមការសិក្សាវិទ្យាសាស្ត្រ ការឈរជំនួសឱ្យការអង្គុយនឹងជួយឱ្យរាងកាយដុតបំផ្លាញកាឡូរីប្រហែល 0.15 បន្ថែមទៀតក្នុងមួយនាទី។ នេះអាចស្តាប់ទៅដូចជាចំនួនតិចតួច ប៉ុន្តែក្នុងរយៈពេលមួយថ្ងៃ សរុបមើលវាពិតជាច្រើនគួរសមគួរសាកល្បងជាប្រចាំ។ ឧទាហរណ៍ មនុស្សពេញវ័យទម្ងន់ 155 ផោនដែលជំនួសការអង្គុយ 3 ម៉ោងជាមួយនឹងការឈរអាចដុតបានជិត 30 កាឡូរី។
អ្នកជំនាញនៅ វិទ្យាស្ថានជាតិអាហារូបត្ថម្ភ ធ្លាប់បានចែករំលែកនៅក្នុងកាសែត VnExpress ថា "ការផ្លាស់ប្តូរឥរិយាបថធ្វើការពីអង្គុយទៅឈរ ឬធ្វើចលនាឲ្យបានទៀងទាត់ មិនត្រឹមតែល្អសម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាពផងដែរ។
ងូតទឹកត្រជាក់ - បង្កើនការរំលាយអាហាររបស់អ្នកតាមធម្មជាតិ ការងូតទឹកត្រជាក់មិនត្រឹមតែជួយឱ្យអ្នកត្រជាក់ស្រួលខ្លួនប៉ុណ្នោះ ថែមទាំងមានអត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលក្នុងការសម្រកទម្ងន់ផងដែរ។ នៅពេលរាងកាយប៉ះពាល់នឹងទឹកត្រជាក់ វាជួយបង្កើនសកម្មភាពដើម្បីរក្សាសីតុណ្ហភាពរាងកាយឲ្យមានស្ថេរភាព ដោយជំរុញការរំលាយអាហារ និងដុតបំផ្លាញជាតិខ្លាញ់លើសបានល្អ។
យោងតាមវេជ្ជបណ្ឌិត ប្រឹក្សាផ្នែកអាហារូបត្ថម្ភនៃ AloBacsi ទោះជាការងូតទឹកវាល្អសម្រាប់សុខភាពរាងកាយ និងការរំលាយអាហារក៏ដោយតែកុំភ្លេចស្គាល់ពីរាងកាយរបស់អ្នកផង។ គួរចាប់ផ្តើមនៅសីតុណ្ហភាពល្មមៗបានហើយ កុំឲ្យខ្លាំងពេកខ្លាចប៉ះពាល់ដល់សុខភាពវិញ។
ការផឹកកាហ្វេខ្មៅ - សម្រាប់ការសម្រកទម្ងន់ កាហ្វេខ្មៅមិនត្រឹមតែជាភេសជ្ជៈសម្រាប់មនុស្សជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជា "ជំនួយការ" ដ៏អស្ចារ្យក្នុងការធ្វើដំណើរសម្រកទម្ងន់ផងដែរ។ ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេមានសមត្ថភាពប្រមូលផ្តុំជាតិខ្លាញ់ពីជាលិកា adipose និងជំរុញការរំលាយអាហារ។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង American Journal of Clinical Nutrition បានរកឃើញថា ជាតិកាហ្វេអ៊ីនអាចជួយឱ្យរាងកាយដុតបំផ្លាញកាឡូរីបន្ថែម 70-100 ក្នុងមួយថ្ងៃ។
ប៉ុន្តែការផឹកកាហ្វេដើម្បីបញ្ចុះទម្ងន់គឺមានប្រសិទ្ធភាពតែនៅពេលដែលអ្នកជ្រើសរើសកាហ្វេខ្មៅសុទ្ធដោយមិនបន្ថែមជាតិស្ករ ឬក្រែមនោះទេ។ លើសពីនេះអ្នកមិនគួរផឹកកាហ្វេច្រើនពេកទេព្រោះវាអាចបណ្តាលឱ្យមានផលប៉ះពាល់សុខភាពដូចជាការថប់បារម្ភ ឬការគេងមិនលក់ផងដែរ។
ទទួលទានកាល់ឡូរីរាវ ក្នុងភេសជ្ជ:- សម្រកទំងន់ជាមួយនឹងជម្រើសភេសជ្ជៈឆ្លាតវៃ ការទទួលទានកាឡូរីច្រើនពេកពីភេសជ្ជៈមានជាតិស្ករអាចឧបសគ្គរារាំងការសម្រកទម្ងន់។ ការបន្ថែមជាតិស្ករនៅក្នុងភេសជ្ជៈ តែពពុះ ឬសូម្បីតែទឹកផ្លែឈើដបមិនត្រឹមតែបង្កើនជាតិស្ករក្នុងឈាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកឃ្លានអាហារកាន់តែខ្លាំងថែមទៀត។
យោងតាមវេជ្ជបណ្ឌិត នៅវិទ្យាស្ថានជាតិអាហារូបត្ថម្ភ ដែលដកស្រង់នៅក្នុងកាសែត Tuoi Tre ថា "ជាតិស្ករក្នុងភេសជ្ជៈគឺជាមូលហេតុចម្បងមួយនៃការធ្វើឲ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស។ ដើម្បីសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព អ្នកគួរតែផ្តល់អាទិភាពដល់ទឹកចម្រោះ តែបៃតងមិនផ្អែម ឬទឹកផ្លែឈើដែលកិន និងកៀបពីធម្មជាតិដោយគ្មានបន្ថែមជាតិស្ករ"។ ឬអាចសាកល្បងជំនួស ទឹកក្រូចឆ្មាទឹកឃ្មុំមួយកែវ ឬទឹកដូងស្រស់ក៏បាន មិនត្រឹមតែជួយឲ្យមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអ្នកគ្រប់គ្រងទម្ងន់របស់អ្នកបានប្រសើរជាងមុន។
ដើរ ១ នាទីសម្រាប់រាល់ម៉ោងនៃការអង្គុយ - បង្កើនចលនារាងកាយឲ្យសកម្មខ្លះ
ជីវិតសម័យទំនើបធ្វើឱ្យយើងចំណាយពេលភាគច្រើនអង្គុយនៅមុខអេក្រង់កុំព្យូទ័រ។ នេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពឆ្អឹង និងសន្លាក់ប៉ុណ្ណោះទេ ថែមទាំងរារាំងដំណើរការដុតកាឡូរីផងដែរ។ ដំណោះស្រាយដ៏សាមញ្ញមួយគឺ អ្នកអាចដើរមួយនាទីរាល់ម៉ោងដែលអង្គុយនៅកន្លែងធ្វើការបានមិនចាំបាច់តែទៅកន្លែងហាត់ប្រាណប៉ុណ្នោះទេគ្រប់កន្លែងដែលអាចឆ្លៀតបានគួរតែសាក។
យោងតាមគេហទំព័រ The Health Site ការក្រោកឈរ និងធ្វើចលនា មិនត្រឹមតែជួយស្តារថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអោយឈាមរត់បានប្រសើរឡើង កាត់បន្ថយការឈឺចាប់ និងដុតបំផ្លាញកាឡូរីដែលលើសនៅក្នុងខ្លួន ដោយមិនចាំបាច់ធ្វើលំហាត់ប្រាណខ្លាំងៗ។