រឿង៤យ៉ាងដែលប្តីប្រពន្ធ មិនគួរបញ្ចេញប្រាប់អ្នកដ៏ទៃ

  • 2024-09-19 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតប្តីប្រពន្ធ រស់នៅជាមួយគ្នាកាន់តែយូរទៅៗ គឺមិនងាយស្រួលនោះទេ តែងតែមានការប៉ះទង្គិចចិត្តជៀសមិនផុត ដូចពាក្យចាស់ថា «ចានក្នុងរាងតែងរណ្តំ»។ យ៉ាងណាមិញ បើយើងមិនចេះអត់អោនឲ្យគ្នា កំហឹងទល់និងកំហល់ យកត្រូវរៀងខ្លួន នោះជីវិតគូមិនបានជួបគ្នាដល់ចាស់កោងខ្នងឡើយ។ តួយ៉ាង បើយើងមានបញ្ហានិង មានរឿងមិនសំបំណងអ្វីមួយ យើងមិនគួរយករឿងទាំងនោះទៅប្រាប់អ្នកដ៏ទៃនោះទេ យើងគួរតែទ្រាំ ហើយរៀនសិក្សាចិត្ត នូវកំហុសរបស់ខ្លួន។ រឿងដែលយើងមិនគួរយកទៅនិយាយប្រាប់អ្នកដ៏ទៃនោះគឺ៖

១ រឿងតូចតាចនៅក្នុងផ្ទះ

នៅក្នុងរង្វង់គ្រួសារនីមួយៗ តែងមានរឿងតូចធំនៅក្នុងគ្រួសារជៀសមិនផុត។ មនុស្សឆ្លាតនឹងមិនល្ងង់ដែលនិយាយប្រាប់អ្នកដទៃឡើយ។យ៉ាងណាមិញ ទាំងនោះគឺជារឿងដែលពួកគេត្រូវប្រឈមមុខ និងដោះស្រាយ។ មានមនុស្សជាច្រើនដែលអ្នករាប់អាន ដោយគិតថាការនិយាយទៅធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ប៉ុន្តែអ្នកមិនដឹងទេថា បន្ទាប់ពីបានស្តាប់ហើយមនុស្សនឹងប្រាប់រឿងរបស់អ្នកគ្រប់ទីកន្លែង។ មានរឿងជាច្រើនក្នុងជីវិតនេះ ដែលគួរលាក់ទុក ព្រោះគ្មានអ្នកណាអាចជួយយើងបាន ក្រៅពីខ្លួនយើងនោះទេ។

២ ស្ថានភាពហិរញ្ញវត្ថុដ៏លំបាក

មានមនុស្សជាច្រើនដែលតែងតែត្អូញត្អែរអំពីភាពក្រីក្រ និងទុក្ខលំបាក។ អ្នកគិតថាការនិយាយចេញទៅនឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍អាណិត ហើយប្រហែលជាពួកគេនឹងជួយអ្នក តែការគិតរបស់អ្នកផ្ទុយស្រលះ គេគិតថាអ្នកជាមនុស្សអវិជ្ជមាន។

៣ ប្ដីប្រពន្ធមិនចុះសម្រុងនឹងគ្នា

មិនសាមញ្ញដូចកាលនៅលីវទេ ជីវិតអាពាហ៍ពិពាហ៍ជាកន្លែងដែលប្តីប្រពន្ធត្រូវខ្វល់ខ្វាយរឿងអាហារ សំលៀកបំពាក់ លុយកាក់ ការចិញ្ចឹមកូន កិច្ចការក្នុងស្រុក និងការបរទេស។ ចូលក្នុងជីវិតគ្រួសារ អ្នកអាចឃើញថាប្ដីប្រពន្ធមានបញ្ហាច្រើន។ ក្នុងពេលនេះបើអ្នកណាស្ងប់ចិត្តដោះស្រាយបញ្ហាដោយចិត្តស្ងប់ នោះអ្វីៗនឹងល្អប្រសើរជាងមុន។ អ្នកមិនគួរលើកយករឿងមិនចុះសម្រុងរបស់គូស្នេហ៍មកនិយាយប្រាប់ពិភពលោកឡើយ។

៤ សំណាងអាក្រក់ក្នុងជីវិត

ក្នុងចំណោម ១០ មាន៨ ហើយ ដែលមានជីវិតលំបាកនៅក្នុងជីវិត ។ អ្នកណាក៏ជួបការលំបាក ឡើងចុះ ប៉ុន្តែទោះជាល្អ ឬអាក្រក់យ៉ាងណា ក៏មិនគួរនិយាយដែរ។

ប្រភព៖phunutoday

អត្ថបទ៖ Tep Sovannmoly