អាហារទាំង៧ប្រភេទអ្នកគួរចៀសវាងពេលផ្តាសាយ ឬក្អក

  • 2023-10-07 03:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពុងស្ថិតក្នុងរដូវភ្លៀងធ្លាក់បែបនេះ អ្នកណាកំពុងឈឺផ្តាសាយ និងក្អកខ្លះ? ប្រសិនបើអ្នកឈឺផ្តាសាយ និងក្អកយូរហើយ ទោះខំលេបថ្នាំហើយក៏នៅតែមិនទាន់ធូរទៀត អ្នកគួរក្រលេកមើលរបបអាហារប្រចាំថ្ងៃវិញម្តង។

ខាងក្រោម ជាអាហារទាំង៧ប្រភេទ ដែលអ្នកឈឺ ផ្តាសាយ ឬក្អកគួរចៀសវាង បើមិនដូច្នោះអាចធ្វើឲ្យអាការៈជំងឺនៅតែបន្ត ឬកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

១. ភេសជ្ជៈត្រជាក់

អាហារគួរចៀសវាងទីមួយប្រាកដណាស់ គឺ “ទឹកកក ភេសជ្ជៈ ឬរបស់ត្រជាក់ៗ”។ ទឹកកក ឬភេសជ្ជៈត្រជាក់ៗជាប្រភេទអាហារដែលបង្កឲ្យតឹងច្រមុះ និងធ្វើឲ្យអ្នកកាន់តែក្អកថែម។ ដូច្នេះ ពេលផ្តាសាយ និងក្អក អ្នកគួរចៀសវាងរាល់ភេសជ្ជៈត្រជាក់មានទឺកកក ឬការ៉េមជាដើម។

២. អាហារដែលមានជាតិផ្អែម

តើអ្នកដឹងទេ អាហារមានរសជាតិផ្អែមបង្កើនហានិភ័យនៃការរលាក និងការឆ្លងមេរោគក្នុងរាងកាយ ជាហេតុធ្វើឲ្យអ្នកជំងឺមិនជាសះស្បើយ ឬធូរស្រាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចធ្វើឲ្យអាការៈកាន់តែអាក្រក់ថែមទៀតផង។

អាហារផ្អែមដែលអ្នកគួរតែផ្អាកកំឡុងពេលឈឺផ្តាសាយ មិនដូចជា បង្អែម ភេសជ្ជៈ ទឹកផ្លែឈើ និងភេសជ្ជៈផ្អែមគ្រប់ប្រភេទ។

៣. អាហារហឹរ និងអាហារខ្លាញ់

អាហារហឹរ និងមានខ្លាញ់ច្រើនអាចធ្វើឲ្យរលាកបំពង់ក និងជំរុញឱ្យក្អកកាន់តែខ្លាំង។

៤. ផ្លែឈើ

ក្រៅពីផ្លែឈើត្រជាក់ ផ្លែឈើដែលមានសារធាតុម្សៅ និងរឹងដូចជាផ្លែស្វាយ ល្ហុង ឬចេកក៏អាចបង្កឱ្យក្អកដែរ។

ជាទូទៅនៅពេលដែលអ្នកមានជំងឺផ្តាសាយ រាងកាយរបស់អ្នកនឹងមានសីតុណ្ហភាពខ្ពស់រួចទៅហើយ។ បន្ថែមពីនេះ ការទទួលទានផ្លែឈើទាំងនោះនឹងធ្វើឱ្យរាងកាយដុតបំផ្លាញថាមពលច្រើនដែលបង្កឱ្យកម្ដៅក្នុងខ្លួនកាន់តែកើនឡើង។ ការកើនឡើងកម្តៅខ្លាំងក៏អាចបណ្តាលឱ្យប្រកាច់ផងដែរ។

៥. ទឹកដោះគោ

ថ្វីត្បិតតែទឹកដោះគោមានអត្ថប្រយោជន៍ដល់រាងកាយ ប៉ុន្តែសម្រាប់អ្នកដែលមានអាលែកហ្សីទៅនឹងប្រូតេអ៊ីនក្នុងទឹកដោះ អ្នកគួរតែជៀសវាងផលិតផលទឹកដោះគោគ្រប់ប្រភេទ ព្រោះផលិតផលទឹកដោះគោរួមចំណែកធ្វើឱ្យស្លេស្មកាន់តែខាប់ និងស្អិត ដែលអាចធ្វើឲ្យស្ទះផ្លូវដង្ហើ និងធ្វើឲ្យពិបាកដកដង្ហើមជាងមុន។

៦. ភេសជ្ជៈមានជាតិអាល់កុល

សារជាតិអាល់កុលអាចជះឥទ្ធិពលដល់ប្រព័ន្ធការពាររាងកាយ និងកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំដែលយើងប្រើដើម្បីព្យាបាលជំងឺផ្តាសាយ តឹងច្រមុះ ឬកាត់បន្ថយស្លេស្ម និងក្អកជាដើម។ ដូច្នេះ ក្នុងអំឡុងពេលមានជំងឺ និងកំពុងប្រើប្រាស់ថ្នាំ អ្នកគួរតែកាត់បន្ថយ ឬចៀសវាងការផឹកស្រា។

៧. ប្រភេទនំធ្វើពីម្សៅ

ប្រភេទនំធ្វើពីម្សៅ ក្រោយពេលញ៉ាំនឹងបំប្លែងទៅជាស្ករយ៉ាងលឿន ដែលជាហេតុធ្វើឲ្យរាងកាយចុះខ្សោយ និងហានិភ័យនៃការរលាក និងអាចឆ្លងជំងឺផ្សេងៗកាន់តែធ្ងន់ធ្ងរ។

ដូច្នេះ ប្រសិនបើអ្នកចង់ញ៉ាំនំបុ័ងពេលអ្នកមានជំងឺផ្តាសាយ គួរតែជ្រើសរើសនំប៉័ងស្រូវសាលី ឬនំបុ័ងគ្រាប់ធញ្ញជាតិទើបជាការប្រសើរ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Koun Soleakena

អត្ថបទពេញនិយម