អត្ថប្រយោជន៍សម្រស់ដ៏អស្ចារ្យទាំង ៦ ពីផ្លែឈើបឺរ ដែលមានទាំងខ្លាញ់ និងសម្បូរទៅដោយសារធាតុចិញ្ចឹម

  • 2024-04-05 04:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែបឺរស្រស់ ឬប្រេងផ្លែបឺរ គឺជាប្រេងដែលច្របាច់ចេញពីផ្លែបឺរដោយគ្មានគ្រាប់។ ប្រេងប្រភេទនេះច្រើនតែប្រើក្នុងអាហារ ហើយក៏ត្រូវបានគេប្រើជាគ្រឿងផ្សំក្នុងគ្រឿងសំអាងផងដែរ ជាមួយនឹងការប្រើប្រាស់ផ្សេងៗគ្នាជាច្រើន។ ប្រេងផ្លែបឺរមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 និងវីតាមីន A, D និង E ច្រើន ដូច្នេះវាគួរតែប្រើជាប្រចាំក្នុងការថែរក្សាស្បែក។ ប្រេងផ្លែបឺវ៉ូកាដូ ក៏ជាសារធាតុផ្សំដ៏លេចធ្លោក្នុងផលិតផលផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃជាច្រើនមុខផងដែរ។

កញ្ញា ចែករំលែកតិចនិចងាយៗ និងអត្ចប្រយោជន៍ សម្រាប់អ្នកទាំងអស់គ្នា ស្វែងយល់ពីការប្រើប្រាស់ដ៏អស្ចារ្យនៃប្រេងផ្លែបឺរ ជាថ្នាំដល់ពូកែសាកសិទ្ធក្នុងការថែទាំស្បែក និងព្យាបាលស្បែក។

ផ្តល់សំណើម និងបំប៉ន ប្រេង Avocado មានសមត្ថភាពផ្តល់សំណើម ប៉ុន្តែនឹងមិនមានប្រសិទ្ធភាពសម្រាប់ស្បែកដែលមានជាតិខ្លាញ់នោះទេ។ បន្ថែមពីលើវីតាមីន E ប្រេងផ្លែបឺរក៏មានផ្ទុកប៉ូតាស្យូម ឡេស៊ីទីន និងសារធាតុចិញ្ចឹមជាច្រើនដែលផ្តល់សំណើម និងជួយធ្វើអោយស្បែកទន់។ ស្រទាប់ខាងក្រៅនៃស្បែកហៅថា អេពីឌឺមីស ងាយស្រូបយកសារធាតុចិញ្ចឹមទាំងនេះ ហើយក៏ជួយបង្កើតស្បែកថ្មី។

កាត់បន្ថយជាតិពណ៌ស្បែក ប្រេង Avocado ត្រូវបានគេស្គាល់ផងដែរសម្រាប់សមត្ថភាពរបស់វាក្នុងការកាត់បន្ថយសារធាតុពណ៌ស្បែកយ៉ាងមានប្រសិទ្ធភាព។ អ្នកគ្រាន់តែលាបប្រេងផ្លែបឺវ៉ូកាដូបន្តិចលើតំបន់ស្បែកដែលមានស្នាមអុចខ្មៅ និងមុនចូលគេង ហើយទុកចោលមួយយប់។ អ្នកត្រូវធ្វើបែបនេះជាប់លាប់រយៈពេល ២-៣ ខែទើបឃើញលទ្ធផល។

ការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ គ្រឿងផ្សំសំខាន់ៗដូចជា បេតាការ៉ូទីន ឡេស៊ីទីន ប្រូតេអ៊ីន អាស៊ីតខ្លាញ់ និងវីតាមីន A, D, E ដែលមាននៅក្នុងប្រេងផ្លែបឺរ ជួយផ្តល់សំណើម និងការពារស្បែករបស់អ្នកពីកាំរស្មី UV ធានាស្បែកមានសុខភាពល្អ និងកាត់បន្ថយសញ្ញានៃភាពចាស់ដែលបណ្តាលមកពីពន្លឺព្រះអាទិត្យ។

ការពារ និងព្យាបាលមុន លាបប្រេងផ្លែបឺវ៉ូកាដូ លើមុខរបស់អ្នក ហើយទុកចោលមួយភ្លែត បន្ទាប់មកលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។ នេះជាវិធីកាត់បន្ថយជាតិខ្លាញ់ក៏ដូចជាកាត់បន្ថយការកើតមុនដែរ។ ប្រេងផ្លែបឺរក៏មានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ដែលអាចជួយកាត់បន្ថយការឡើងក្រហម និងរលាកនៃមុន។

ការជាសះស្បើយរបួស អាស៊ីត Linoleic អាស៊ីត oleic និងអាស៊ីតខ្លាញ់ monounsaturated ផ្សេងទៀតនៅក្នុងប្រេង avocado ក៏អាចជំរុញការសំយោគកូឡាជែន បង្កើតជាលិកាភ្ជាប់ថ្មី។ អាស៊ីតខ្លាញ់សំខាន់ៗនៅក្នុងប្រេងផ្លែបឺរត្រូវបានគេរកឃើញផងដែរដើម្បីជួយកាត់បន្ថយការរលាកក្នុងអំឡុងពេលដំណើរការព្យាបាល។

ការព្យាបាលជំងឺស្បែករបកក្រហម ប្រេង Avocado អាចជួយព្យាបាលបញ្ហាស្បែកដូចជា plaque psoriasis ដែលជាពិសេស រួមជាមួយនឹងវីតាមីន B12 អាចកាត់បន្ថយរោគសញ្ញាជំងឺស្បែក psoriasis ក្នុងរយៈពេលវែង។ មិនត្រឹមតែប៉ុណ្ណោះ ក្រែមវីតាមីន B12 ដែលមានផ្ទុកប្រេងផ្លែបឺរ អាចប្រើជាការព្យាបាលបញ្ហាស្បែក។

ចុចអត្ចបទបន្ត៖ តិននិចថែទាំងស្បែកស្ងួតទាំង៥ ផ្តល់សំណើមស្បែក

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម