អ្នកជំងឺទឹកនោមផ្អែម គួរនៅឲ្យឆ្ងាយពីផ្លែឈើ៣ប្រភេទនេះ
- 2023-09-22 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំងឺទឹកនោមផ្អែម គួរនៅឲ្យឆ្ងាយពីផ្លែឈើ៣ប្រភេទនេះ
គ្រប់ផ្លែឈើទាំងអស់សុទ្ធតែមានអត្ថប្រយោជន៌ដល់សុខភាព តែក៏មានផ្លែឈើមួយចំនួនទៀតដែរ ធ្វើឲ្យប៉ះពាល់ដល់សុខភាពជាពិសេសសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែមតែម្តង។ ខាងក្រោមនេះគឺជាផ្លែឈើ៣ប្រភេទដែលអ្នកកើតជំងឺទឹកនោមផ្អែម គួរជៀសវាងឲ្យបាននោះគឺ៖
១ ផ្លែផាសិន
ផ្លែផាសិន មានរសជាតិជូរ សម្បូរទៅដោយវីតាមីនA និងមានសារធាតុប្រឆាំងនិងអ៊ុកស៊ីតកម្ម សារធាតុ Flavonoids និងសមាសធាតុ Phenolic ជាច្រើនដែលល្អសម្រាប់សុខភាព ជាពិសេសជួយការពារជំងឺមហារីក។ ទោះជាយ៉ាងណាក៏ដោយផ្លែឈើនេះមិនស័ក្កសមសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែមនោះទេ ព្រោះជាតិស្ករនៅក្នុងផ្លែនេះមានប្រមាណ១៣%ហើយជាតិសរសៃមានតិចតួចណាស់។
២ ផ្លែស្រកានាគ
មនុស្សជាច្រើនគិតថា ប្រសិនបើផ្លែស្រកានាគមិនផ្អែមពេក ជាតិស្កររបស់វាក៏មិនខ្ពស់ដែរ ។ការគិតបែបនេះគឺខុសទាំងស្រុង។ ផ្លែស្រកានាគសម្បូរទៅដោយសារធាតុចិញ្ចឹមក៏ដោយ ក៏ធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ផងដែរ។
៣ ផ្លែទុរេន
ផ្លែឈើប្រភេទនេះនៅតែត្រូវបានគេចាត់ទុកថាជាស្តេចផ្លែឈើ ព្រោះវាមានកាឡូរីខ្ពស់ណាស់។ ការញ៉ាំទុរេន អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងភ្លាមៗ។ ចំពោះអ្នកជំងឺទឹកនោមផ្អែមឬស្រ្តីដែលមានគភ៌ វានិងមានគ្រោះថ្នាក់ខ្លាំងណាស់។
ប្រភព៖phunutoday.vn