គួរជៀសវាងអាហារ៣ប្រភេទនេះ ដែលអាក្រក់បំផុតសម្រាប់ពោះវៀន

  • 2024-08-07 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារដែលយើងញ៉ាំរាល់ថ្ងៃ មានអាហារខ្លះជួយដល់សុខភាពប្រពះពោះវៀន ចំណែកអាហារខ្លះទៀតពេលញ៉ាំកាន់តែច្រើនកាន់តែអាក្រក់សម្រាប់ពោះវៀន។ បើយោងតាមគ្រូពេទ្យឯកទេសខាងក្រពះពោះវៀននៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រសិនបើអ្នកមិនបានថែរក្សាពោះវៀនឲ្យបានល្អទេ នោះអ្នកអាចប្រឈមនឹងបញ្ហាសុខភាពសំខាន់ៗមួយចំនួន។ ខាងក្រោមនេះគឺជាប្រភេទអាហារដែលមិនល្អសម្រាប់ពោះវៀននៅពេលដែលអ្នកបានញ៉ាំវាកាន់តែច្រើន៖

១ ប្រភេទនំដុតចម្រាញ់

សម្រាប់នំដែលដុតហើយបានវេចខ្ចប់ និងចម្រាញ់រួច ដូចជានំខេក និងនំប៉័ងពណ៌ស ដែលមនុស្សមួយចំនួនធ្វើជាអារហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ វាមិនល្អនោះទេសម្រាប់សុខភាព អាហារទាំងនេះអាចប៉ះពាល់ដល់ពោះវៀនរបស់អ្នក។

២ សាច់កែច្នៃ

សាច់ប្រភេទកៃច្នៃនេះមានហានិភ័យខ្ពស់នៃជំងឺមហារីកពោះវៀនធំ ដោយសារតែគ្រឿងផ្សំធម្មជាតិនិងសារធាតុបន្ថែមត្រូវបានបំប្លែងទៅជាសារធាតុបង្កមហារីកក្នុងអំឡុងពេលដំណើរការផលិត។

៣ ភេសជ្ជៈមានជាតិស្ករ

ភេសជ្ជៈទាំងនេះអាចបង្កើតបាក់តេរីមិនល្អនៅក្នុងពោះវៀនធំរបស់អ្នក និងបណ្តាលឲ្យរាគ ក៏ដូចជាមានជំងឺទឹកនោមផ្អែម និងជំងឺធាត់។ ការញ៉ាំជាតិស្ករច្រើនពេក អាចរំខានដល់របាំងពោះវៀនបង្កើនភាពជ្រាបចូលនៃពោះវៀន។

ប្រភព៖Kenh14.vn

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម