៣ចំណុចសំខាន់ៗ ដើម្បីកុំឲ្យកើតជំងឺមហារីកស្បែក ពេលត្រូវពន្លឺថ្ងៃក្តៅខ្លាំង

  • 2024-04-04 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បីការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ ប្រកបដោយសុវត្ថិភាពមិនធ្វើឲ្យស្បែករបស់អ្នកខូចនៅពេលដែលអ្នកចេញទៅខាងក្រៅជួបនិងពន្លឺថ្ងៃដែលក្តៅខ្លាំង។ អ្នកត្រូវដឹងថា មូលហេតុដែលសំខាន់នៅពេលដែលអ្នកបានការពារស្បែករបស់អ្នកពីកាំរស្មីព្រះអាទិត្យនោះគឺ ៖

  • មនុស្សគ្រប់រូបតែងមានពណ៌ស្បែកទៅតាមប្រភេទផ្សេងៗគ្នា ហើយប្រភេទស្បែកទាំងនោះក៏អាចកើតមហារីកស្បែកបានផងដែរប្រសិនបើមិនចេះថែរទាំ។

  • នៅពេលដែលអ្នកបានការពារស្បែករបស់អ្នកពីកាំរស្មីព្រះអាទិត្យ គឺអាចកាត់បន្ថយហានិភ័យនៃការវីវត្តន៍ទៅជាជំងឺមហារីកស្បែកបានដែរ។

ដូចនេះដើម្បីការពារស្បែករបស់អ្នកពីកាំរស្មីព្រះអាទិត្យ និងកាត់បន្ថយហានិភ័យស្បែករបស់អ្នក គួរអនុវត្តន៍៣ចំនុចងាយៗនេះ តែទទួលបានផងល្អសម្រាប់ស្បែក នោះគឺ ៖

ទី១ ស្វែងរកម្លប់ ៖ នៅពេលដែលអ្នកក្តៅ ធ្វើឲ្យស្បែករបស់អ្នកក្រហាយ ហើយក៏ត្រូវការរកកន្លែងម្លប់សម្រាប់ជ្រក ដើម្បីការពារស្បែកដែរ។ ត្រូវចងចាំថា កាំរស្មីព្រះអាទិត្យបញ្ចេញពន្លឺខ្លាំងបំផុតនៅចន្លោះម៉ោង ១០ព្រឹក រហូតដល់ម៉ោង២ រសៀល ។ កាលណាអ្នកឃើញស្រមោលរបស់អ្នកខ្លីជាងអ្នក ចូរអ្នករកកន្លែងណាមានម្លប់ឲ្យហើយទៅ។

ទី២ ត្រូវប្រើរបស់ការពារពន្លឺថ្ងៃ ៖ ត្រូវយក មួក វែនតា សំលៀកបំពាក់ជិតៗ ដើម្បីការពារកាំរស្មីអ៊ុលត្រាវីយូឡេ។

ទី៣ លាបឡេការពារពន្លឺថ្ងៃ ៖ ត្រូវលាបឡេការពារកម្តៅថ្ងៃដែលធន់និងទឹក ដែលមានកម្រិត SPF 30 រឺខ្ពស់ជាងនេះ។ ប្រសិនបើអ្នកមានការហែលទឹករឺក៏បែកញើស អ្នកគួរលាបរៀងរាល់២ម៉ោងម្តង ដើម្បីមានប្រសិទ្ធភាព។

ប្រភព៖ AAD- American Academy of Dermatology Association ប្រែ​សម្រួល៖ Tep Sovannmoly

អត្ថបទពេញនិយម
អត្ថបទថ្មី