៤សំណួរអំពីការឆ្លុះក្រពះ មានអ្នកចង់ដឹងច្រើន
- 2023-08-16 06:38:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤សំណួរអំពីការឆ្លុះក្រពះ មានអ្នកចង់ដឹងច្រើន
យើងធ្លាប់បានឮហើយពីការឆ្លុះ ឬសុងក្រពះដែលជាទូទៅ ត្រូវបានធ្វើឡើងចំពោះអ្នកដែលមានជំងឺលើប្រព័ន្ធរំលាយអាហារ។ ដើម្បីជម្រះមន្ទិលសង្ស័យ ឬសំណួរមួយចំនួនទាក់ទិន នឹងការឆ្លុះក្រពះ ថ្ងៃនេះកញ្ញានឹងនិយាយអំពីការឆ្លុះក្រពះ ដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹង។
ការឆ្លុះ ឬសុងក្រពះ គឺជាមធ្យោបាយមួយសម្រាប់ការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាព្យាបាលទៅលើភាពមិនប្រក្រតីនៃប្រដាប់រំលាយអាហារផ្នែកខាងលើដូចជា បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។
**១. តើយើងគួរតែត្រៀមខ្លួនដូចម្តេច មុនការឆ្លុះក្រពះ?** អ្នកត្រូវអត់អាហារយ៉ាងតិច ៦ម៉ោងមុនការឆ្លុះក្រពះ។
២. តើការឆ្លុះក្រពះដំណើរការទៅយ៉ាងដូចម្តេច? អ្នកនឹងត្រូវបានដាក់ឲ្យសម្រាកនៅលើគ្រែ ហើយគ្រូពេទ្យនឹងដាក់ឧបករណ៍ទន់មួយ ហៅថា “អង់ដូស្កុប” រាងដូចទុយោ ដែលភ្ជាប់នឹងកាមេរ៉ា ចូលទៅក្នុងមាត់របស់អ្នក ដើម្បីពិនិត្យមើល បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។
៣. តើការឆ្លុះក្រពះមានការលំបាកដែរឬទេ ? ការឆ្លុះក្រពះ ដោយថ្នាំសណ្តំ មិនមានការលំបាកទេ ។ អ្នកជំងឺគេងលក់ក្នុងពេលដំណើការនៃការឆ្លុះ ។ អ្នកជំងឺមិនមានអារម្មណ៍ដឹងថាខ្លួនបានឆ្លុះរួចផង។
៤. តើមានផលវិបាកអ្វីខ្លះកើតឡើង កំឡុងពេល ឬក្រោយការឆ្លុះក្រពះ? គ្រប់សកម្មភាព ឬអន្តរាគមន៍វេជ្ជសាស្រ្ត ទៅលើរាងកាយរបស់មនុស្ស បើទោះជាស្ថិតក្រោមលក្ខខ័ណ្ឌល្អបំផុតនៃ សមត្ថភាពគ្រូពេទ្យ និងបើទោះជាអនុវត្តក្រោមលក្ខខ័ណ្ឌសុវត្ថិភាព ដែលស្របនឹងទិន្នន័យវិទ្យាសាស្រ្តបច្ចុប្បន្នយ៉ាងណាក៏ដោយ ភាគរយនៃការកើតជាផលវិបាកនៅតែមាន ប៉ុន្តែក្នុងអត្រាទាបបំផុត។ សម្រាប់ការឆ្លុះក្រពះ ផលវិបាកដែលអាចកើតឡើងកម្រខ្លាំង ដែលផលវិបាកទាំងនោះរួមមាន៖