ម៉ាក់ៗចាំបាច់ពិនិត្យឈាម និងទឹកនោម ក្នុងអំឡុងពេលមានផ្ទៃពោះសម្រាប់សុខភាពមាតា និងទារក
- 2023-08-07 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាក់ៗចាំបាច់ពិនិត្យឈាម និងទឹកនោម ក្នុងអំឡុងពេលមានផ្ទៃពោះសម្រាប់សុខភាពមាតា និងទារក
ការពិនិត្យឈាម និងទឹកនោមក្នុងអំឡុងពេលមានផ្ទៃពោះពិតជាមានសារៈសំខាន់សម្រាប់ស្ត្រីដែល កំពុងតែពរពោះ ពីព្រោះគ្រូពេទ្យជំនាញនឹងអាចដឹងបាននូវស្ថានភាពសុខភាព និងកត្តាប្រឈមជាច្រើនជុំវិញសុខភាព របស់អ្នកម្តាយ និងទារកជាមុន។
ពិសេសអាចអោយគ្រូពេទ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំណត់បាន នូវរោគវិនិច្ឆ័យ និងការព្យាបាលបានត្រឹមត្រូវដែលធ្វើអោយអ្នកម្តាយជៀសផុតបាននូវហានិភ័យទាំងឡាយដែលមិនអាចមើលឃើញ។
ក) ការពិនិត្យឈាម និងទឹកនោមដើម្បីស្វែងរកនូវជំងឺប្រឈមដូចជា៖ – ទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ – លើសសម្ពាធឈាម – កង្វះគ្រាប់ឈាមក្រហម – បម្រុងក្រឡាភ្លើង – មេរោគថ្លើមប្រភេទ បេ និងសេ…
ខ) ជាធម្មតាការពិនិត្យឈាមនិងទឹកនោមត្រូវធ្វើឡើងចំនួន២ដង (អាចលើសពីនេះក្នុងករណីចាំបាច់) ក្នុងអំឡុងពេលមានផ្ទៃពោះ៖
១- នៅពេលចាប់ផ្តើមមានកូន៖ – ការពិនិត្យរកក្រុមឈាម (Rhésus(+) ឬ Rhésus(-)) – ការពិនិត្យគ្រាប់ឈាម: (កង្វះគ្រាប់ឈាមក្រហម, ប្លាកែត (plaquettes) ចុះទាប,…) – ការពិនិត្យរកមេរោគ (អេដស៍, ស្វាយ, ព្រូនឆ្មារ, ស្អូច,…) – ពិនិត្យជាតិស្ករក្នុងឈាម លើស ឬខ្វះជាតិស្ករ
២- នៅពេលជិតសម្រាល ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។ ការពិនិត្យសុខភាព និងតាមដានផ្ទៃពោះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកម្តាយ និងទារក ដូចនេះស្ត្រីមានផ្ទៃពោះគួរឆាប់មកពិគ្រោះមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត។
ការតាមដានសុខភាពម្តាយ និងទារកទៀងទាត់បានល្អ តាមការណាត់របស់គ្រូពេទ្យជំនាញគឺជារឿងដ៏ត្រឹមត្រូវសម្រាប់ស្ត្រីមានផ្ទៃពោះ“សុខភាពម្តាយ និងទារកបានល្អគឺជាសុភមង្គលនៃក្រុមគ្រួសារ”៕
ចុចអានបន្ត៖ ស្វែងយល់អត្ថប្រយោជន៍នៃការប្រើថ្នាំគ្រាប់ជាតិដែកសម្រាប់ស្ត្រីមានផ្ទៃពោះ