បន្លែផ្លែឈើ ៨ ប្រភេទដែលមានជាតិស្ករទាបសម្រាប់ជួយដល់អ្នកចង់សម្រកទម្ងន់

  • 2024-04-05 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាព &​ សម្រស់៖ បន្លៃផ្លែឈើជាច្រើនមុខដែលយើងជ្រើសទទួលទានរាល់ថ្ងៃ។ ពេលខ្លះយើងមិនដឹងថាតើអ្វីល្អ អ្វីអាក្រក់សម្រាប់សុខភាពនោះឡើយ។ សាកល្បងផ្លាស់ប្តូររបបអាហារ ដែលយកមក ទទួលទាន ប្រចាំខាងក្រោមនេះ មិនត្រឹមតែមានជាតិស្ករតិចប៉ុណ្ណោះទេ ថែមទាំងជួយសម្រកទម្ងន់តាមការចង់បាន ថែមទាំងជួយដល់ការគ្រប់គ្រងទំងន់និងមិនមានជាតិស្ករខ្ពស់នាំឲ្យប៉ះពាល់ដល់សុខភាព។

ចង់ដឹងបន្លែផ្លែឈើ ៨ ប្រភេទដែលមានជាតិស្ករទាបសម្រាប់ជួយដល់អ្នកចង់សម្រកទម្ងន់មានអ្វីខ្លះខាងក្រោម៖

ផ្លែប៉េងប៉ោះ

ប៉េងប៉ោះមានជាតិស្ករតិចតួច ប៉ុន្តែជាអាហារកំពូលសម្រាប់សាឡាត់។ ការស្រាវជ្រាវបង្ហាញថា អ្នកគួរតែញ៉ាំផ្លែប៉េងប៉ោះជារៀងរាល់ថ្ងៃ ដោយសារតែវាផ្តល់អត្ថប្រយោជន៍ដូចជាការផ្តល់សារធាតុ Lycopene ដែលជាសមាជិកនៃក្រុមវីតាមីន A ដែលជួយថែរក្សាសុខភាពក្រពេញប្រូស្តាត។ បន្ថែមពីលើសាឡាដ សូមព្យាយាមញ៉ាំបន្ថែមទៀតដោយធ្វើទឹកប៉េងប៉ោះសម្រាប់ចម្អិនជាមួយសាច់មាន់ ឬចម្អិនគុយទាវ... ស្ករសរុបក្នុងប៉េងប៉ោះតូចមួយមានប្រហែល 2.2g ។

ផ្លែទ្រាប់

ទ្រាប់គឺជាផ្លែឈើមួយប៉ុន្តែក៏ជាបន្លែផងដែរ។ ផ្លែឈើពណ៌ស្វាយទាំងនេះផ្ទុកនូវបរិមាណដ៏ល្អនៃជាតិសរសៃ ប៉ូតាស្យូម ហ្វូឡាត និងសារជាតិ flavonoids ការពារមហារីក។ ផ្លែទ្រាប់ អាចត្រូវបានរៀបចំជាច្រើនមុខដូចជាដុតជំនួសសាច់ បាន និងមានជាតិស្ករតិចមិនធ្វើឲ្យឡើងទំងន់

ផ្លែបឺរី

ផ្លែប៊ឺរីនេះមិនត្រឹមតែបំពេញនូវចំណង់របស់អ្នកសម្រាប់ផ្អែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញនូវភាពស្រេកឃ្លាន និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយសារវាមានជាតិសរសៃខ្ពស់របស់វា។ ដាក់ផ្លែត្របែកពីលើទឹកដោះគោជូរមួយពែង ឬញ៉ាំវាជាមួយសាឡាដ ឬទឹកក្រឡុក ហើយអ្នកនឹងទទួលបានវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនសម្រាប់រាងកាយ។ ស្ករសរុបក្នុង 3/4 ពែង raspberries: 3.7 ក្រាម។

ផ្លែស្ត្របឺរី

ដើម្បីញ៉ាំផ្លែឈើដោយមិនខ្វល់ពីបរិមាណនៃជាតិស្ករធម្មជាតិ ផ្លែស្ត្របឺរីគឺជាផ្លែឈើដ៏ត្រឹមត្រូវ។ ផ្លែស្ត្របឺរី សម្បូរទៅដោយវីតាមីន C ដែលអាចបង្កើនចំនួនមេជីវិតឈ្មោល និងងាយស្រួលក្នុងការរៀបចំ ព្រោះថាវាទៅបានយ៉ាងល្អជាមួយនឹងម្ហូបផ្អែម និងរសជាតិ។ ស្ករសរុបក្នុងផ្លែស្ត្របឺរីមធ្យមចំនួន ៤ ផ្លែ៖ ៤.១ ក្រាម។

ផ្លែប៊្លូបឺរី

ផ្លែប៊្លូបឺរីគឺជាផ្លែឈើរដូវក្តៅដ៏សំខាន់ ប៉ុន្តែអាហាររូបត្ថម្ភ និងអត្ថប្រយោជន៍សុខភាពអាចត្រូវបានរកឃើញនៅក្នុងរបបអាហារពេញមួយឆ្នាំ។ វីតាមីនដែលមាននៅក្នុងផ្លែឈើនេះ ជាធម្មតាវីតាមីន K ត្រូវបានគេបង្ហាញថាកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត ហើយម៉ង់ហ្គាណែសជួយធានាដល់ការផលិតអ័រម៉ូន Testosterone មានស្ថេរភាព។ ស្ករសរុបក្នុងប្រហែល 1/3 ពែង 4.2g blueberries ។

ផ្លែបឺរ

ផ្លែឈើទាំងអស់ត្រូវបានបែងចែកជាពីរប្រភេទ៖ ស្ងួត និងសាច់។ ផ្លែបឺរគឺជាផ្លែឈើដែលមានសាច់។ នៅពេលអ្នកញ៉ាំផ្លែបឺរ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីបរិមាណជាតិស្ករដែលវាផ្តល់ឱ្យរាងកាយរបស់អ្នកទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់ចំពោះជាតិខ្លាញ់ ប្រសិនបើអ្នកកំពុងព្យាយាមសម្រកទម្ងន់។ ស្ករសរុបនៅក្នុងផ្លែបឺរពាក់កណ្តាលគឺ 1,6 ក្រាម។

ផ្លែល្ហុង

ផ្លែល្ហុងប្រហែលជាមិនមែនជាផ្លែឈើដែលអ្នកចូលចិត្តនោះទេ ប៉ុន្តែនៅពេលដែលអ្នកញ៉ាំវា អ្នកនឹងឃើញផ្លែឈើត្រូពិចនេះមានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ និងទន់ខ្លាំង (ដូចជាផ្លែបឺរទុំ)។​ ផ្លែល្ហុងក៏មានអង់ស៊ីមមួយឈ្មោះថា chymopapain ដែលអាចកាត់បន្ថយការរលាក និងផ្តល់ ១៤៤% នៃតម្លៃវីតាមីន C ប្រចាំថ្ងៃ។ ស្ករសរុបក្នុងផ្លែល្ហុងប្រហែល 1/3 ពែង: 5 ក្រាម។

ផ្លែទឹកក្រូច

ទឹកក្រូច គឺជាផ្លែឈើធម្មជាតិដែលមានជាតិស្ករច្រើន។ វាជាគំនិតដ៏ឈ្លាសវៃក្នុងការញ៉ាំក្រូចជាជាងផឹកទឹករបស់វា។ ជាតិសរសៃនៅក្នុងផ្លែក្រូចត្រូវបានដកចេញយ៉ាងច្រើនដោយដំណើរការនៃការច្របាច់ទឹក ដូច្នេះវាមិនអាចបន្ថយការស្រូបយក និងធ្វើឱ្យជាតិស្ករក្នុងឈាមមានស្ថេរភាពនោះទេ។​ ថ្វីត្បិតតែផ្លែក្រូចមានផ្ទុកនូវវីតាមីន C ច្រើន ដែលត្រូវបានគេស្គាល់ថាជួយកាត់បន្ថយសម្ពាធឈាម និងស្ត្រេសក៏ដោយ ក៏ផ្លែក្រូចគួរតែប្រើដោយឈ្លាសវៃ ដើម្បីកុំឱ្យឡើងជាតិស្ករក្នុងឈាមច្រើនពេក។ ស្ករសរុបនៅក្នុងក្រូចតូចមួយ: 8 ក្រាម។

ចុចអានបន្ត៖ កំហុស ៣យ៉ាងនៃការផឹកទឹកក្រូចឆ្មារខុសរាល់ថ្ងៃមិនទទួលផលចំពោះការសម្រកទំងន់

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម