កំហុស ៣យ៉ាងនៃការផឹកទឹកក្រូចឆ្មារខុសរាល់ថ្ងៃធ្វើឲ្យមិនទទួលផលចំពោះការសម្រក

  • 2022-10-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការទទួលទានទឹកក្រូចឆ្មាជារៀងរាល់ថ្ងៃមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងរាងកាយ។ប្រសិនបើប្រើមិនសមរម្យ គុណសម្បត្តិនឹងប្រែមកជាគុណវិបត្តិវិញក៏ថាបាន។ ក្រៅពីនេះ ទឹកក្រូចឆ្មាសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងបាក់តេរី និងមេរោគដែលបណ្តាលឱ្យផ្តាសាយ និងផ្តាសាយធំ។ ហើយការទទួលទានទឹកក្រូចឆ្មាពេលព្រឹកនឹងជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ បំបាត់កាកសំណល់នៅខាងក្រៅរាងកាយ ជួយជម្រះកំដៅ និងបន្សាបជាតិពុលក្នុងរាងកាយផងដែរ។

ពិសេសសម្រាប់ស្ត្រីការទទួលទានទឹកក្រូចឆ្មាគឺការសម្រកទម្ងន់។ ប៉ុន្តែសូមចាំបើអ្នកធ្វើការប្រប្រាស់ខុសវានាំឲ្យប៉ះពាល់សុខភាព និងការសម្រកដូចគ្នា។ ខាងក្រោមនេះកញ្ញា ចែករណលែកវិធីសាស្ត្រ របៀបធ្វើទឹកក្រូចឆ្មារ ៣របៀបមិនប៉ះពាល់សុខភាពនិងជួយសម្រកគីឡូទទួលបានប្រសិទ្ធភាពខ្ពស់៖

១. ផឹកទឹកក្រូចឆ្មានៅពោះទទេ ក្រូចឆ្មាសម្បូរអាស៊ីត ដូច្នេះវាមិនគួរប្រើពេលពោះទទេឡើយ។ ការផឹកទឹកក្រូចឆ្មាពេលពោះទទេនឹងបំផ្លាញក្រពះ បណ្តាលឱ្យមានអារម្មណ៍ក្រហាយ និងមិនស្រួល។ ធ្វើបែបនេះក្នុងរយៈពេលយូរនឹងបង្កើនជាតិអាស៊ីតក្រពះលើសហើយអាចបណ្តាលឱ្យដំបៅក្រពះ ហូរឈាមក្រពះ។ សម្រាប់អ្នកឈឺក្រពះមិនគួរទទួលទានឡើយវានាំឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ។

២. ផឹកទឹកក្រូចឆ្មាដោយផ្ទាល់ ថ្វីត្បិតតែទឹកក្រូចឆ្មាល្អសម្រាប់សុខភាពក៏ដោយ អ្នកត្រូវប្រុងប្រយ័ត្ននៅពេលប្រើវា មិនអាចប្រើដោយផ្ទាល់បានទេ។ មុននឹងផឹកទឹកក្រូចឆ្មារត្រូវលាយនឹងទឹក បើមិនដូច្នេះទេវានឹងបង្កផលប៉ះពាល់ដល់សុខភាព។ អាស៊ីតក្នុងទឹកក្រូចឆ្មាខ្លាំងពេក បើទទួលទានផ្ទាល់នឹងប៉ះពាល់ដល់ក្រពះ។ លើសពីនេះទៅទៀត អាស៊ីតក្នុងក្រូចឆ្មាក៏អាចបង្កបញ្ហាមាត់ធ្មេញ ដូច្នេះហើយ អ្នកគួរផឹកទឹកក្រូចឆ្មាលាយនឹងទឹក ប្រហែល ៣០ នាទីក្រោយអាហាររួចជាការល្អ។

៣.ផឹកលាយទឹកក្រូចឆ្មាជាមួយទឹកក្តៅ ឬត្រជាក់ពេក ការប្រើទឹកក្តៅដើម្បីធ្វើទឹកក្រូចឆ្មានឹងបំផ្លាញវីតាមីន C និងសារធាតុចិញ្ចឹមដ៏មានតម្លៃជាច្រើនទៀត កាត់បន្ថយប្រសិទ្ធភាពនៃភេសជ្ជៈនេះ។ ហើយការដែលយកទៅលាយជាមួយនឹងទឹកត្រជាក់នឹងមិនអាចទាញយកសារធាតុសំខាន់ៗទាំងអស់នៅក្នុងក្រូចឆ្មាបានទេ។ ពិសេសការផឹកទឹកក្រូចឆ្មារត្រជាក់ក្នុងរដូវរងាគឺកាន់តែអាក្រក់។ ពិសេសអ្នកជំនាញបានចង្អុលបង្ហាញថា ដើម្បីទាញយកសារធាតុចិញ្ចឹមទាំងអស់ចេញពីក្រូចឆ្មា អ្នកគួរតែប្រើទឹកក្តៅឧណ្ហៗ។ សីតុណ្ហភាពទឹកល្មមនឹងជួយសារធាតុ flavonoids ដែលមានប្រយោជន៍ក្នុងក្រូចឆ្មាធ្វើការបានត្រឹមត្រូវ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម