ស្វែងយល់បញ្ហាជាប់ស្បែកចុងចំពោះកុមារ និងការព្យាបាល

  • 2023-07-25 08:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាពកុមារ៖ បញ្ហាជាប់ស្បែកចុង ចំពោះកុមារ (ប្រដាប់ភេទ)។

ជាទូទៅក្មេងប្រុសដែលទើបនិងកើត តែងតែមានស្បែក ចុងវែងជាប់ធម្មតា ហើយមិនអាចព្រលាត់បាន។ តាម ការវិវត្តន៍របស់ក្មេងប្រុស ស្បែកចុងវែងនេះនិង អាចព្រលាត់ បានដោយខ្លួនឯងបានចំពោះកុមារចាប់ពីចន្លោះអាយុ ២ ទៅ ៣ឆ្នាំ។

ករណីបើសិនមិនមានការវិវត្តន៍ដោយខ្លួនឯង ទេនោះ ។ គឺវាអាចបណ្ដាល ឲ្យកូនៗរបស់ប៉ាម៉ាក់មាន បញ្ហាសុខភាពមួយចំនួនខាងក្រោម ។ តោះ!​ សាកពិនិត្យរោគសញ្ញានៃបញ្ហាមួយចំនួនខាងក្រោមរួមមាន÷

• ការរលាកស្អិតជាប់ និង ក្រិន ស្បែកចុងខ្លាំង

• រលាកស្បែកចុងច្រើនដង

• ប៉ោងស្បែកចុងពេលនោម ដែលបណ្តាលអោយមានរលាកប្លោកនោមញឹកញាប់

• ស្បែកចុងត្បៀតខ្លាំង មិនអាចព្រលាត់បាន

ហេតុអ្វីចាំបាច់ក្នុងការកាត់ស្បែកចុង ?

• កាត់បន្ថយហានិភ័យរលាកប្លោកនោមញឹកញាប់

• កាត់បន្ថយគ្រោះថ្នាក់ដោយការគាប រូតខោ ឬ ហើមជាប់ស្បែកចុង

• កាត់បន្ថយការចម្លងរោគផ្លូវភេទ

• កាត់បន្ថយមហារីកចុងពង

តាមយោបល់ វេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពកមារ នៅមន្ទីរពេទ្យ វែលឃីដស៍ បានបញ្ជាក់ចំពោះ ប៉ាម៉ាក់ បើកូនៗរបស់លោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ ខាងលើ សូមអញ្ជើញមកពិគ្រោះប្រឹក្សាយោបល់ជាមួយ គ្រូពេទ្យជំនាញ ដើម្បីទទួលបានការពន្យល់លំអិតអំពី ស្ថានភាពនៃជំងឺ និងវិធីសាស្រ្តនៃការព្យាបាលទាន់ពេលវេលា ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ និងផលវិបាកធ្ងន់ធ្ងរដល់សុខភាពកុមារ និងសុវត្ថិភាពសុខភាពនាថ្ងៃអនាគតរបស់ក្មេងៗដែលមិនគួរមើលរំលង។

ចុចអានបន្ត៖ ការចិញ្ចឹមកូនឲ្យមានភាពឆ្លាតវៃ

អត្ថបទ៖ សិរីរត្នន៍