គោលការណ៍សំខាន់ៗ ដើម្បីអាចជួយអ្នកក្នុងការចិញ្ចឹមកូនឲ្យមានភាពឆ្លាតវៃ

  • 2022-06-08 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងនាមជាឪពុកម្ដាយអ្នកណាៗក៏ចង់ឲ្យកូនចៅរបស់ពួកគេមានការលូតលាស់ល្អ រីកចម្រើនភាពឆ្លាតវៃ និងទទួលបានភាពជោគជ័យនៅក្នុងជីវិតដែរ។ ការចិញ្ចឹមកូនប្រកបដោយភាពឆ្លាតវៃដែលពោរពេញទៅដោយក្ដីស្រឡាញ់ និងការយល់ដឹងយ៉ាងទូលំទូលាយសម្រាប់អនាគតរបស់ពួកគេគឺជាបំណងប្រាថ្នាដែលឪពុកម្ដាយទាំងអស់ចង់បានខ្លាំងណាស់។ ហើយឪពុកម្ដាយទាំងអស់ប្រាកដជាបានដឹងរួចមកហើយថា ការចិញ្ចឹមកូនមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះវាប្រឈមទៅនឹងបញ្ហាជាច្រើនរាប់មិនអស់។

ប៉ុន្តែជាសំណាងល្អក៏មានវិធីសាស្ត្រសំខាន់ៗជាច្រើនដែលអាចលើកកម្ពស់ដល់ការអភិវឌ្ឍផ្នែកសុខភាពបញ្ញា និងការចិញ្ចឹមបីបាច់កុមារប្រកបដោយសុខភាពល្អ។ ហើយវិធីខ្លះមិនត្រឹមតែល្អសម្រាប់កុមារតែប៉ុណ្ណោះទេ វាក៏ល្អសម្រាប់ឪពុកម្ដាយ ហើយនឹងក្រុមគ្រួសារទាំងមូលសម្រាប់ការភ្ជាប់ទំនាក់ទំនងល្អរវាងកូនៗជាមួយឪពុកម្ដាយផងដែរ។

ក្នុងនាមជាឪពុកម្ដាយល្អម្នាក់ អ្នកត្រូវតែរក្សាខ្លួននៅចំណុចកណ្ដាលជានិច្ចទើបការអប់រំកូនៗបានល្អប្រសើរ ហើយទាំងនេះគឺជាគន្លឹះសំខាន់ៗប្រាំយ៉ាងរបស់ឪពុកម្តាយក្នុងការចិញ្ចឹមកូនឲ្យទទួលបានភាពឆ្លាតវៃ៖

១. ផ្ដល់បរិយាកាសវិជ្ជមានជានិច្ចនៅក្នុងផ្ទះ ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវវឌ្ឍនៃដំណើរជីវិត និងការរីកធំធាត់របស់កុមារ ពីព្រោះបើបរិយាកាសល្អនៅក្នុងផ្ទះ វាជាមេរៀន ជាគំរូដ៏ល្អក្នុងការគ្រប់គ្រង ការអប់រំសម្រាប់ការរៀនសូត្ររបស់កុមារ។

២. ការលើកកម្ពស់សេចក្តីស្រឡាញ់នៃការរៀនសូត្រចាប់តាំងពីវ័យក្មេងទៅ ឪពុកម្តាយភាគច្រើនចង់ឲ្យកូនៗរបស់ពួកគាត់មានការស្រេកឃ្លានចំណេះដឹង និងការរីករាយជាមួយបទពិសោធន៍ថ្មីៗ និងដើម្បីភាពវៃឆ្លាតរបស់ពួកគាត់។

៣. ការលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងសង្គម អ្នកត្រូវដឹងថាជំនាញឬចំណេះដឹងសង្គមគឺជាផ្នែកមួយដ៏សំខាន់បំផុតមួយនៃការរីកលូតលាស់ និងការអភិវឌ្ឍរបស់កុមារឲ្យក្លាយជាមនុស្សល្អជោគជ័យម្នាក់នៅពេលពួកគេឈានចូលវ័យជំទង់។

៤. អនុញ្ញាតឲ្យកូនៗរបស់អ្នកធ្វើកិច្ចការងារផ្ទះ ការឲ្យកូនៗជួយកិច្ចការងារផ្ទះគឺជាវិធីងាយស្រួលមួយក្នុងការជួយលើកកម្ពស់នូវផលិតភាពដើម្បីឲ្យពួកគេមានការខិតខំខ្លាំង ទទួលបានភាពវិជ្ជមានច្រើន និងមានទំនួលខុសត្រូវខ្ពស់ទាំងការរៀនសូត្រក៏ដូចជាឱកាសជោគជ័យច្រើនក្នុងជីវិតរស់នៅរបស់ពួកគេពេលធំឡើង។

៥. ការប្រស្រ័យទាក់ទងល្អជាមួយកូនៗ ឪពុកម្តាយខ្លះអាចមានការធុញទ្រាន់នៅពេលដែលកូនៗនិយាយច្រើន តែត្រូវចាំថាវាល្អច្រើនជាងក្មេងដែលសូវនិយាយ ពីព្រោះវានឹង

ការផ្ដល់ឱកាសឲ្យរបស់កូនៗយល់ដឹងអំពីចំណាប់អារម្មណ៍របស់អ្នក ដូចជាការសួរនាំ ការប្រាប់ដើម្បីរកដំនោះស្រាយនៅក្នុងការទំនាក់ទំនងនៅក្នុងគ្រួសារ វាជាវិធីដែលនឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែស៊ីជម្រៅជាមួយពួកគាត់ផងដែរ។

ការធ្វើជាឪពុកម្តាយគឺពិតជាពិបាកខ្លាំងណាស់ ជាពិសេសនៅពេលដែលអ្នកចង់ធានាថាការចិញ្ចឹមបីបាច់កូនៗរបស់អ្នកប្រកបដោយភាពឆ្លាតវៃ ដើម្បីឲ្យកូនៗធំធាត់ឡើងមានការយល់ដឹងខ្ពស់ដែលអាចដោះស្រាយបញ្ហានានាបាននៅក្នុងឆាកជីវិតរស់នៅប្រចាំថ្ងៃ និងធ្វើសកម្មភាពអ្វីមួយដោយមានការគិតគូរខ្ពស់សម្រាប់អនាគតភ្លឺស្វាង។ នៅពេលដែលកូនៗទទួលបានភាពជោគជ័យនៅក្នុងជីវិតរស់នៅ វាក៏ធ្វើឲ្យឪពុកម្ដាយទទួលបានភាពសប្បាយចិត្តទៅតាមនោះដែរ៕

ចុចអានបន្ត៖ វិធីសាស្ត្រសម័យថ្មី ក្នុងការស្វែងរកដៃគូសង្សារឲ្យបានជោគជ័យ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម