គន្លឹះងាយៗ ជួយកាត់បន្ថយម៉ាក់ៗបំបាត់ការធុំក្លិនខ្លួនក្នុងពេលមានផ្ទៃពោះ
- 2023-07-25 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះងាយៗ ជួយកាត់បន្ថយម៉ាក់ៗបំបាត់ការធុំក្លិនខ្លួនក្នុងពេលមានផ្ទៃពោះ
អំឡុងពេលមានផ្ទៃពោះ ស្ត្រីមួយចំនួនមានវិបត្តិធុំក្លិនខ្លួនខុសពីធម្មតា។
ពិតណាស់! ស្រ្តីអាចកាត់បន្ថយបញ្ហាធុំក្លិនខ្លួនដោយខ្លួនឯង តាមរយៈការផ្លាស់ប្ដូររបបអាហារ របៀបរស់នៅ។ ទោះជាយ៉ាងណាក៏មានស្រ្តីកំពុងពពោះមួយចំនួនទៀត បានស្វែងរកការប្រឹក្សា ដោយទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញពីបញ្ហាទាំងនេះ។
មូលហេតុដែលបង្កឱ្យស្រ្តីធុំក្លិនខ្លួន? ស្រ្តីមានផ្ទៃពោះ អាចធុំក្លិនខ្លួនដោយសារមូលហេតុជាច្រើនដូចជា៖
• បម្លាស់ប្ដូរអរម៉ូនក្នុងអំឡុងពេលមានគក៌
• ការបែកញើសច្រើន
• ការធ្លាក់ស
• និងការញ៉ាំគ្រឿងសមុទ្រជាដើម។
**គន្លឹះអ្វីខ្លះ ជួយកាត់បន្ថយការធុំក្លិនខ្លួនរបស់ស្រ្តីមានគក៌មានបញ្ហាដូចនេះ? ស្ត្រីមានផ្ទៃពោះអាចសាកល្បងវិធីសាស្ត្រងាយៗជួយកាត់បន្ថយបញ្ហាធុំក្លិនខ្លួនដូចខាងក្រោមមាន៖
• ងូតទឹកឱ្យបាន២ដងក្នុងមួយថ្ងៃ និងប្រើប្រាស់សាប៊ូដុសខ្លួនគ្រប់ពេល
• ឧស្សាហ៍កក់សម្អាតសក់ (យ៉ាងយូរ២ថ្ងៃម្ដង)
• ជូតខ្លួនឱ្យស្ងួតជាមុនសិន មុនពេលស្លៀកសំលៀកបំពាក់
• កោររោមនៅសរីរាង្គបន្តពូជ និងក្លៀក ជួយកាត់បន្ថយបញ្ហាក្លិនខ្លួនព្រមទាំងការពារការឆ្លងមេរោគ ហើយក៏ធ្វើឱ្យស្ត្រីងាយស្រួលក្នុងការសម្អាតខ្លួនដែរ
• ញ៉ាំទឹកឱ្យបានយ៉ាងហោច២លីត្រក្នុងមួយថ្ងៃ ដែលវាជួយបញ្ចេញជាតិពុលពីរាងកាយ និងកាត់បន្ថយការមានក្លិនខ្លួនមិនល្អ
• ស្លៀកសំលៀកបំពាក់រលុង និងធ្វើពីក្រណាត់។ ការត្រាំខោអាវនៅក្នុងទឹកក្រអូបក៏ជួយកាត់បន្ថយក្លិនមិនល្អបានមួយកម្រិតដែរ
• ការញ៉ាំគ្រឿងសមុទ្រដូចជា មឹក បង្គារ ក្ដាម ឫ អាហារហឹរ គ្រឿងផ្អាប់ ខ្ទឹមបារាំង ខ្ទឹមស ធ្វើឱ្យស្ត្រីបញ្ចេញក្លិនមិនល្អពីរាងកាយ។ ជំនួសមកវិញ សូមម៉ាក់ៗញ៉ាំនូវបន្លែនិង
គួរទទួលទានផ្លែឈើឱ្យបានច្រើន និងគ្រប់គ្រាន់
• ស្ត្រីគួររក្សាអនាម័យឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាព និងសុវត្ថិភាព ។ ការសម្អាតសរីរាង្គបន្តពូជជាមួយទឹកស្អាត និងទឹកអនាម័យ(ដែលមិនមានក្លិន)។ ការធ្វើបែបនេះជួយប្រឆាំងមេរោគ និងរក្សាកម្រិត pH ក្នុងតំបន់ពិសេស។ ម៉្យាងទៀត ស្ត្រីគួរប្រើផលិផលថែរក្សាក្លៀក(Deodorants) ដើម្បីជួយឱ្យមានក្លិនល្អបន្ថែម និងអាចជួយកាត់បន្ថយការបញ្ចេញញើសបានយ៉ាងប្រសើរ។ ស្ត្រីក៏អាចប្រើកន្សែងសើមសម្រាប់ជូតនៅតំបន់ដែលបែកញើសច្រើនដូចជាក្លៀក ក្រោមសុដន់ និងតំបន់ក្រលៀន ជាញាឹកញាប់។
បញ្ជាក់វិធីសាស្ត្រខាងលើ គឺមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។
ចុចអានបន្ត៖ ភេសជ្ជ:ទាំង ៧ប្រភេទ ស្ត្រីមានផ្ទៃពោះមិនគួរផឹកដាច់ខាតបើមិនចង់ប៉ះពាល់សុខភាព