ភេសជ្ជ:ទាំង ៧ប្រភេទ ស្ត្រីមានផ្ទៃពោះមិនគួរផឹកដាច់ខាតបើមិនចង់ប៉ះពាល់សុខភាព

  • 2023-07-19 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបន្ថែមទឹកសម្រាប់អ្នកម្តាយមានផ្ទៃពោះជារឿងស៏សំខាន់ គឺដូចជាការផ្តល់សារធាតុចិញ្ចឹមសម្រាប់ទារកនឹងជួយឲ្យមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយមិនមែនទឹក ឬភេសជ្ជ:​ គ្រប់ប្រភេទសុទ្ធតែមានប្រយោជន៍ទាំងអស់ សម្រាប់ការអភិវឌ្ឍការលូតលាស់ចំពោះទារក និងសុខភាពម៉ាក់ៗនោះទេ។

តើម៉ាក់មានដឹងទេថា ទឹក​ ឬភេសជ្ជ:ប្រភេទណាដែលគួរជៀសវាងក្នុងការទទួលទាន? កញ្ញា លើយកភេសជ្ជស:​ ទាំង៧ប្រភេទខាងក្រោមមកបង្ហាញម៉ាក់ជៀសបានគួរតែកុំនាំឲ្យប៉ះពាល់ក្នុងកំឡុងពេលពពោះ៖

១. ទឹកមិនបានដាំពុះឆ្អិនល្អ ឬទឹកឆៅ ស្ត្រីមានផ្ទៃពោះមិនគួរផឹកទឹកដែលមិនបានដាំពុះ ឬទឹកឆៅនោះទេ ព្រោះនៅក្នុងនោះវាអាចមានបាក់តេរីជាច្រើនដែលមិនត្រូវបាន “សម្លាប់” ដូច្នេះ វាអាចបណ្តាលឱ្យរាគ ឬជំងឺឆ្លងផ្សេងទៀត។

២.ភេសជ្ជៈត្រជាក់ ភេសជ្ជៈត្រជាក់អាចបណ្តាលឱ្យរលាកក្រពះ ពោះវៀន, ភាពស្លកសាំង, ឈឺពោះ, ហើមពោះ, បញ្ហារំលាយអាហារ។ ភេសជ្ជៈនេះមានលក្ខណៈងាយនឹងទារកខ្លាំងណាស់ព្រោះវារំញោចត្រជាក់ដល់ទារកធ្វើឱ្យទារកមិនស្ថិតស្ថេរ។

៣.ទឹកម្នាស់ បច្ចុប្បន្ននេះមានមតិខ្លះថាការទទួលទានទឹកម្នាស់អាចនាំឱ្យមានហានិភ័យនៃការរលូតកូន។ ផ្លែម្នាស់មានផ្ទុកសារធាតុ Bromelain ជាសារធាតុដែលអាចបណ្តាលឱ្យមានការកន្ត្រាក់ស្បូន និងបណ្តាលឱ្យរលូតកូនបាន

៤.កាកាវ ភេសជ្ជៈកាកាវត្រូវបានមនុស្សជាច្រើនចូលចិត្ត។ លើសពីនេះទៅទៀត វាក៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះដែរ ព្រោះវាបន្ថែមជាតិដែកច្រើន។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអ៊ីនច្រើនដូចជាកាហ្វេដែរ ដូច្នេះប្រសិនបើអ្នកផឹកភេសជ្ជៈនេះច្រើន វាមិនល្អទាល់តែសោះ។ កាកាវក៏ជួយកាត់បន្ថយអំបិលកាល់ស្យូមដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការបង្កើតឆ្អឹងរបស់ទារក។ ដូច្នេះ អ្នកម្តាយគួរតែប្រយ័ត្នពេលទទួលទានភេសជ្ជៈនេះ។

៥.កាហ្វេ និង តែ នៅក្នុងកាហ្វេ និងតែ ជាញឹកញាប់មានផ្ទុកជាតិកាហ្វេអ៊ីន ហើយសារធាតុនេះអាចជំរុញការកន្ត្រាក់ស្បូន ដែលបណ្តាលឱ្យមានការរំភើបដែលមិនចាំបាច់នៅក្នុងទារក។ ទោះជាយ៉ាងណាក៏ដោយអ្នកនៅតែអាចទទួលទានកាហ្វេឬតែមួយកែវតូច ពីពេលមួយទៅពេលមួយប្រសិនបើអ្នកមានអារម្មណ៍ធុញទ្រាន់។

៦.ភេសជ្ជៈសូដា ទឹកសូដាប្រភេទខ្លះតែងតែនាំមកនូវអារម្មណ៍រីករាយ ដូច្នេះស្ត្រីមានផ្ទៃពោះជាច្រើនត្រូវបាន “ញៀន” ភេសជ្ជៈនេះ។ ទោះជាយ៉ាងណាក៏ដោយស្ត្រីមានផ្ទៃពោះគួរតែយកចិត្តទុកដាក់ក្នុងការកំណត់ការប្រើប្រាស់ទឹកប្រភេទនេះ។ ដោយសារតែក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីមានផ្ទៃពោះច្រើនតែមានបញ្ហាហើមពោះ អស់កម្លាំង ដោយសារការឡើងទម្ងន់ និងពិបាកក្នុងការធ្វើសកម្មភាពនានា ដូច្នេះការទទួលទានទឹកសូដា អាចបណ្តាលឱ្យរមួលក្រពើមិនស្រួល។ ក្រៅពីនេះ ទឹកដែលមានជាតិសូដា ក៏ជួយកាត់បន្ថយការស្រូបយកជាតិកាល់ស្យូម ធ្វើឱ្យទារកមានការលូតលាស់ឆ្អឹងនិងធ្មេញមិនពេញលេញ … ការសិក្សាមួយទៀតក៏បានបង្ហាញផងដែរថាម្តាយមានផ្ទៃពោះដែលឧស្សាហ៍ផឹកទឹកសូដានឹងប្រឈមនឹងការកើតមិនគ្រប់ខែរហូតដល់ ៣៨% ។

៧.សុរា ស្រាពិតជាមិនអាចផឹកបានទេ ក្នុងពេលមានផ្ទៃពោះ និងបំបៅដោះកូន ប៉ុន្តែដោយសារតែនេះជាភេសជ្ជៈមានជាតិអាល់កុលស្ត្រីមានផ្ទៃពោះត្រូវការកាត់បន្ថយការទទួលទានជាតិអាល់កុល។៕

ប្រភព៖ babycenter ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម