ដោះស្រាយបញ្ហាទល់លាមកដែលម៉ាក់ៗឧស្សាហ៍ជួបប្រទះ

  • 2023-07-18 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាម៉ាក់ៗឧស្សាហ៍ប្រទះចំពោះកូនដែលទើបកើតមកជាកែវភ្នែក និងជាពិភពលោកសម្រាប់អ្នក ហើយអ្វីគ្រប់យ៉ាងដែលប៉ាម៉ាក់ខិតខំគឺជាការធានាថាខ្លួនអ្នកម៉ាក់ផ្ទាល់បានផ្ដល់អាហារមានសារធាតុចិញ្ចឹមដែលល្អបំផុតសម្រាប់កូន គ្រប់គ្រាន់សម្រាប់ការលូតលាស់របស់ក្មេង។ តែទោះជាយ់ាងណាក៏ដោយ ម៉ាក់ៗជាច្រើនជួបការប្រឈមមុខ នឹងបញ្ហាដដែលៗ រឿងកូនឧស្សាហ៍ទល់ក្ដៀន ពិបាកបត់ជើង ឬទល់លាមក។

ទល់លាមក ដូចដែលប៉ាម៉ាក់ៗដឹងស្រាប់ហើយថា វាជាមិនមែនជារឿងកើតម្ដងហើយចប់ ឈប់កើតទៀតទេលើកូនៗរបស់អ្នក។ កូនក្មេងអាចមិនព្រមបត់ជើង ដោយសារមិនចង់ឈឺចាប់ពេលបន្ទោរបង់ រហូតធ្វើឲ្យក្លាយទៅជាបញ្ហាទល់លាមករ៉ាំរ៉ៃ។

អ្វីជាបញ្ញាទល់លាមក? ទល់លាមក ជាបញ្ហាកើតឡើងច្រើន និងជាបញ្ហាឈឺក្បាលខ្លាំងសម្រាប់ម្ដាយគ្រប់រូប គេឲ្យនិយមន័យវាថា ជាការពិបាកបត់ជើង និងឈឺចាប់ពេលបត់ជើង ក្នុងរយៈពេលលើសពី ៣-៤ថ្ងៃទើបបត់ជើងម្ដង។ នៅពេលក្មេងទល់លាមក មានលាមករឹង និងបត់ជើងមកឈឺ កូនប្រហែលជាមិនចង់បន្ទោបង់ ព្រោះខ្លាចឈឺពេលរាល់ពេលជុះ។ ពេលក្មេងមិនចង់បត់ជើង នឹងក្លាយទៅជារឿងទល់លាមកកើតឡើងដដែលៗ។

រោគសញ្ញាទល់លាមក៖ -មិនជុះក្នុងរយៈពេល ៣-៤ថ្ងៃជាប់គ្នា -លាមកស្ងួត រឹងខ្លាំង និងពិបាកជុះ -ឈឺ ឬឆ្អល់ក្នុងពោះ -ចង្អោរចង់ក្អួត និងមិនឃ្លាន(អាហារ) -ឃើញមានសំណើមលាមកពណ៌ដីឥដ្ឋជាប់ខោក្នុង ដែលបញ្ជាក់ថាមានលាមកនៅក្នុងរន្ធគូទ។

មូលហេតុធ្វើឲ្យទល់លាមក -កង្វះជាតិទឹក និងជាតិកាកសរសៃហ្វៃប៊័រពីអាហារដែលញ៉ាំចូល -រាងកាយមិនសូវធ្វើសកម្មភាព ឬមិនសូវហាត់ប្រាណ -មិនបង្រៀនក្មេងឲ្យរៀនបន្ទោបង់ឆាប់ពេក ដែលធ្វើឲ្យក្មេងខ្លាចបន្គន់ ឬព្យាយាមទប់លាមកមិនព្រមជុះ -ប្រើថ្នាំពេទ្យមួយចំនួន ដូចជាថ្នាំផ្ដាសាយ ឬថ្នាំទប់អាស៊ីដក្រពះ ថ្នាំទាំងអស់នេះធ្វើឲ្យអ្នកទល់លាមករយៈពេលខ្លី ហើយបង្កជាទល់លាមក។

វិធីដោះស្រាយងាយៗសម្រាប់ការទល់លាមក -ត្រូវញ៉ាំទឹកឲ្យច្រើន អាចជាទឹកស្អាត ទឹកសម្ល ឬទឹកផ្លែឈើ -ឲ្យក្មេងញ៉ាំជាតិសរសៃហ្វៃប៊័រឲ្យបានច្រើន ដែលមានក្នុងបន្លែ គ្រាប់ធញ្ញជាតិ នំប៉័ងធ្វើពីម្សៅអង្ករ និងនំប៊ីស្គីតជាដើម -ត្រូវឲ្យកូនធ្វើសកម្មភាពឲ្យបានច្រើន -ត្រូវពិភាក្សាជាមួយគ្រូពេទ្យឯកទេសកុមារ បើកូននៅតែទល់លាមកមិនបាត់

ម៉ាក់ៗមួយចំនួនអាចនឹងមានផលលំបាកក្នុងការឲ្យកូនញុំាបន្លែ និងផ្លែឈើ។ដូច្នេះដើម្បីទទួលបានអាហារសរសៃ អ្នកម៉ាក់ក៏ស្វែងរកទឹកដោះគោដែលមាន ដែលមានព្រីបាយអូទិកជួយជម្រុញកំណើននៃបាក់តេរីដជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ។​ ព្រោះនៅពេលចលនាប្រព័ន្ធរំលាយអាហារធ្វើការល្អទៅបាន គឺអាស្រ័យលើសុខភាពក្រពះពោះវៀនរបស់អូនតូច ដូចនេះហើយការផ្ដល់ចំណីអាហារ និងប្រើទឹកដោះគោត្រឹមត្រូវ គឺជារឿងសំខាន់សម្រាប់ទ្រទ្រង់សុខភាពប្រព័ន្ធរំលាយអាហាររបស់ក្មេង។ ហើយបើក្មេងលេងសប្បាយច្រើន នោះបានន័យថាសុខភាពក៏ល្អដែរ ដែលជាអ្វីដែលប៉ាម៉ាក់អាចសង្កេតដោតភ្នែកខាងក្រៅបាន។

ចុចអានបន្ត៖ ប្រភេទក្រុមពណ៌បន្លែ-ផ្លែឈើដែលម៉ាក់ៗ​គួរបង្រៀនកូនឲ្យចេះញុំាដើម្បីសុខភាព

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍