គន្លឹះសុខភាព១០ចំណុច ដែលអ្នកម្តាយគួរដឹងនៅពេលហាត់ប្រាណអំឡុងពេលមានផ្ទៃពោះមិនប៉ះពាល់ដល់ទារក
- 2023-07-13 04:30:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសុខភាព១០ចំណុច ដែលអ្នកម្តាយគួរដឹងនៅពេលហាត់ប្រាណអំឡុងពេលមានផ្ទៃពោះមិនប៉ះពាល់ដល់ទារក
ការមានផ្ទៃពោះ ឬកាេពពោះ ជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ស្រីៗយើង ដែលរួមផ្សំជាមួយនឹងភាពរំភើបរីករាយ លាយឡំនិងស្រ្តេសក្នុងដំណើរការមួយនេះ។ ជាការពិតណាស់ ប៉ាៗម៉ាក់ៗត្រូវយកចិត្តទុកដាក់ខ្លាំងក្នុងការថែទាំសុខភាព ទាំងគិតលើរបបអាហារ ដំណេក ការប្រើថ្នាំ ការតាមដានសុខភាពជាមួយវេជ្ជបណ្ឌិត និងសុខភាពផ្លូវចិត្តគ្រប់ត្រីមាសទាំងអស់ ដើម្បីបញ្ចៀសផលវិបាកផ្សេងៗ។
ដូច្នេះហើយ ដើម្បីឲ្យការពពោះវិវត្តដោយរលូន និងមានសុវត្ថិភាពគ្រប់ត្រីមាសទាំងអស់ក្រៅពីរឿងខាងលើនេះ ការយល់ដឹងពីលំហាត់ប្រាណក្នុងកំឡុងពេលពពោះក៏ជារឿងសំខាន់ផងដែរ។
គន្លឹះ១០ចំណុច ដែលអ្នកម្តាយគួរដឹងនៅពេលហាត់ប្រាណអំឡុងពេលមានផ្ទៃពោះ៖
១. ជៀសវាងការហាត់ប្រាណបែបហក់លោត ឬកាយវិការដែលអាចបង្កឲ្យដួល ឬហាត់ប្រាណនៅក្នុងបរិយាកាសក្តៅ។ ២. ផ្លាស់ប្តូរកាយវិការហាត់ប្រាណមួយៗយឺតៗតាមសម្រួល កុំបង្ខំ។ ៣. កុំខំប្រឹងហាត់ប្រាណឲ្យហួសកម្រិតរបស់ខ្លួន។ ៤. មិនគួរហាត់ប្រាណដោយដេកដាក់ខ្នងនៅនឹងផ្ទៃរាប។ ៥. ផឹកទឹកឲ្យបានគ្រប់គ្រាន់ ជាការល្អ គួរផឹកទឹកមុនពេលចាប់ផ្តើមហាត់ប្រាណ ពេលកំពុងហាត់ប្រាណ និងបន្ទាប់ពីហាត់ប្រាណរួច ។ ៦. ត្រូវឈប់ហាត់ប្រាណភ្លាម បើមានអារម្មណ៍ថាឈឺក្បាល វិលមុខ ចង់ក្អួត អស់កម្លាំង។ ៧. បើមិនច្បាស់នឹងកាយវិការហាត់ណាមួយ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញ ៨. ការហាត់ប្រាណនៅពេលនេះគឺដើម្បីឲ្យមានសុខភាពល្អ មិនមែនដើម្បីរាងស្អាតនោះទេ។ ៩. ការហាត់ប្រាណដោយដើរ ជាវិធីងាយបំផុត និងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។ ១០. ហាត់ប្រាណមួយភ្លេតៗរៀងរាល់ថ្ងៃ មានប្រយោជន៍ជាងហាត់ប្រាណម្តងច្រើនម៉ោង ប៉ុន្តែយូរៗទើបបានហាត់ម្តង។
ចុចអានបន្ត៖ ស្ត្រីមានផ្ទៃពោះមិនគួរទម្លាប់៤យ៉ាងនេះដែលអាចជះផលអាក្រក់ដល់ទារកពេលកើត
ប្រភព៖ មន្ទីរពហុព្យាបាល និងសម្ភពសោភា