តើ​អ្នក​នឹង​គេ អ្នក​ណា​ស្រលាញ់​ច្រើន​ជាង?

  • 2022-11-29 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​នៅ​ក្នុង​ចំណង​មនោសញ្ចេតនា​មួយ​នេះ រវាង​អ្នក​នឹង​គេ អ្នក​ណា​ជា​អ្នក​ស្រលាញ់​ច្រើន​ជាង?

១. មនោសញ្ចេតនា​របស់​គេ​ចំពោះ​អ្នក​គឺ​ត្រឹម​តែ​មធ្យម​តែ​ប៉ុណ្ណោះ ខណៈ​អ្នក​អាច​លះបង់​ច្រើន​ចំពោះ​គេ។ អ្នក​ស្ទើរ​តែ​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​គេ​ឲ្យ​តែ​គេ​ហាមាត់។ យ៉ាងណា​ក្ដី គេ​ជា​ប្រភេទ​មនុស្ស​ដែល​ចង់​បាន​ច្រើន​ជាង​ឲ្យ​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​អ្នក​អន់​ចិត្ត​ម្ដង​ម្កាល​ដែរ។

២. ស្នេហា​របស់​អ្នក​ទាំង​ពីរ​គឺ​ផ្អែមល្ហែម និង​រ៉ូមេនទិក​ជា​ទី​បំផុត។ ភាគី​ទាំង​សងខាង​សុទ្ធ​តែ​មាន​ក្ដី​ស្រលាញ់​ដែល​មិន​អាច​ងាយ​កាត់​ផ្ដាច់​បាន។ យ៉ាងណាក្ដី អ្នក​ទាំង​ពីរ​ក៏​ឧស្សាហ៍​ឈ្លោះ​ប្រកែក​គ្នា ដោយ​សារចរិត​របស់​អ្នក​ទាំង​ពីរ​ខុស​គ្នា។ តែ​អ្នក​ងាយ​ឈ្លោះ ហើយ​ក៏​ងាយ​ត្រូវ​គ្នា​វិញ​ដែរ។

៣. ដូច​ជា​មួយ​រយៈ​នេះ រវាង​អ្នក​ទាំង​ពីរ​តែង​មាន​ជម្លោះ​តូចធំ​កើត​មាន​ឡើង ហើយ​អ្នក​ទាំង​ពីរ​កំពុង​មិន​និយាយ​រក​គ្នា​ទៀត​ផង។ ស្នេហា​របស់​អ្នក​ទាំង​ពីរ​ស្ថិត​នៅ​ភាព​បង្គួរ មាន​តែ​សន្តិភាព តែ​មិន​ផ្អែមល្ហែម​ខ្លាំង​ពេក​នោះ​ឡើយ ហើយ​កំពុង​តម្រង់​ទៅ​ភាព​ធុញទ្រាន់​គ្នា​ហើយ។ បើ​អ្នក​ទាំង​ពីរ​មិន​រក​អ្វី​ថ្មី​មក​បន្ថែម​ទេ នោះ​នឹង​ឆាប់​ធុញ​គ្នា។

៤. គេ​ជា​មនុស្ស​ស្រលាញ់​អ្នក​ច្រើន​ជាង​អ្នក​ស្រលាញ់​គេ។ គេ​ពិត​ជា​មាន​មនោសញ្ចេតនា​ជ្រៅជ្រះ​ចំពោះ​អ្នក​ខ្លាំង​ណាស់។ គេ​មិន​ចង់​បែក​ពី​អ្នក​សូម្បី​មួយ​វិនាទី និង​មិន​ដែល​គិត​ថា​មាន​អ្នក​ថ្មី​ក្រៅ​ពិ​អ្នក​ឡើយ។ គេ​មាន​បំណង​យូរ​អង្វែង​ជាមួយអ្នក ដោយ​មិន​មែនជា​ប្រភេទ​លេង​សើច​នោះ​ឡើយ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម