Youtuber ត្រូវចាប់ខ្លួន និងអាចជាប់ពន្ធគារ៥ឆ្នាំដោយសារញ៉ាំសត្វប្រចៀវ
- 2022-11-14 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Youtuber ត្រូវចាប់ខ្លួន និងអាចជាប់ពន្ធគារ៥ឆ្នាំដោយសារញ៉ាំសត្វប្រចៀវ
ថតវីដេអូខ្លួនឯងកំពុងញ៉ាំសត្វប្រចៀវ នារីជនជាតិថៃម្នាក់ធ្វើឲ្យគេភ័យខ្លាចថា អាចនឹងមានផ្ទុះមេរោគថ្មីរាលដាលជាថ្មីម្ដងទៀត។
កាលពីថ្ងៃទី ១២ ខែវិច្ឆិកាកន្លងទៅនេះ បណ្ដាញព័ត៌មាន Thairath បានរាយការណ៍ថា នារីបង្កើតមាតិការម្នាក់ឈ្មោះ Phonchanok Srisunaklua បានបង្ហោះវីដេអូប្រវែងជិត២នាទីលើ គណនី Youtube របស់ខ្លួន ដោយបង្ហាញនាងកំពុងញ៉ាំសត្វប្រចៀវយ៉ាងឆ្ងាញ់។
នៅក្នុងវីដេអូរបស់ខ្លួន នារីវ័យក្មេងរូបនេះ បានពណ៌នាថា សាច់ប្រចៀវឆ្ងាញ់ដូចសាច់ឆៅ នៅពេលធ្វើស៊ុបញ៉ាំជាមួយផ្លែប៉េងប៉ោះ។ នាងបានបន្ថែមថា ប្រចៀវដែលខ្លួនញ៉ាំនេះគឺមានធ្មេញទៀតផង។ យ៉ាងណាក្ដី ក្រោយពេលវីដេអូរបស់នាងត្រូវបានចុះផ្សាយ សមត្ថកិច្ចបានចាប់ខ្លួននាងពីបទជាច្រើន។
មុនពេលនាងត្រូវចាប់ខ្លួន ទស្សនិកជនជាច្រើន បានបញ្ចេញមតិថាបើនាងចង់ស្លាប់ម្នាក់ឯងកុំចម្លងរោគឲ្យអ្នកដទៃ ដោយពួកគេជឿថា ការដែលនាងញ៉ាំសត្វប្រចៀវបែបនេះ គឺអាចឆ្លងមេរោគថ្មី ដ្បិតអ្នកវិទ្យាសាស្ត្រថៃបានរកឃើញថា ប្រចៀវមានផ្ទុកមេរោគចំនួន១ម៉ឺនរោគ។
ក្រៅពីនេះ នាងក៏ជាប់ពីបទគ្មានសីលធម៌យុគសម័យអ៊ីនធឺណិត ប្រសិនបើទោសទាំងនេះត្រូវបានកាត់គឺនាងប្រឈមនឹងការជាប់ពន្ធគារចំនួន ៥ឆ្នាំ៕