ចង់លេងកីឡាដោយសុខភាពល្អ រាងកាយមាំមួន កុំរំលងអាហារ៥មុខនេះ

  • 2022-11-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​៥​​មុខ​នេះ ​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ហាត់​កីឡា ព្រោះ​វា​ជំនួយ​សុខភាព​ ព្រម​ទាំង​សុខភាព​រាង​កាយ​ផង​ដែរ។

១. ត្រី​សាល់​ម៉ុន

ត្រី​ប្រភេទ​នេះ​សម្បូរ​ដោយ​ Omega-3 ​ដែល​ជួយ​ដល់​សាច់​ដុំ​ ព្រម​ទាំង​ការពារ​ពី​​ជំងឺ​បេះ​ដួង​បាន​ថែម​ទៀត។

២. ​ចេក

ផ្លែ​ឈើ​នេះ​ផ្ទុក​កាឡូរី​ទាប ​ប៉ូតាស្យូម​ខ្ពស់ ​ដែល​ល្អ​សម្រាប់​អ្នក​ហាត់​កីឡា ពិសេស​នោះ​គឺ​ការពារ​​អ្នក​ពី​ការ​កន្ត្រាក់​សាច់​ដុំ ​ឬ​រមួល​ក្រពើ​ផង​ដែរ។

​៣. ​គ្រាប់​ធញ្ញជាតិ

វា​សម្បូរ​ដោយ​កាក​សសៃ​ សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដូច​ជា វីតាមីន E ​រួម​ទាំង​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ​ដែល​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​ផង​ដែរ។ ​ក្រៅ​ពី​នោះ ​វា​ជា​ប្រភេទ​អាហារ​ឆាប់​រំលាយ ​ដែល​ស្រួល​ដល់​ក្រពះ​ ពោះ​វៀន​ផង​ដែរ។

៤. ទឹក​ដោះ​គោ

​​កាបូអ៊ីដ្រាត ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ទឹក​ដោះ​គោ ជួយ​ឲ្យ​ចលនា​សាច់​ដុំ​ដំណើរ​ការ​ល្អ ​ដែល​ល្អ​បំ​ផុត​សម្រាប់​អ្នក​លេង​កីឡា។

៥. ​ដំឡូង

​ដំឡូង​ផ្អែម​សម្បូរ​ដោយ​វីតាមីន A និង C ​បូក​រួម​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ជួយ​​កម្ចាត់​រ៉ាឌីកាល់​សេរី​ចេញ​ពី​រាង​កាយ​បាន​ទៀត​ផង។ ​បន្ថែម​ពី​នេះ ​វា​សម្បូរ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ ប៉ូតាស្យូម ជាតិ​ដែក ​ម៉ង់​កាណែស ដែល​អ្នក​លេង​កីឡា​គ្រប់​រូប​គួរ​តែ​ទទួល​ទាន​ដើម្បី​សុខភាព​សាច់​ដុំ៕

ប្រភព៖ fishertitus ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម