DHA និងការអភិវឌ្ឍខួរក្បាលរបស់កុមារ

  • 2022-10-19 03:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

DHA គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ការលូតលាស់ដំបូងរបស់ទារក និងកុមារដែលទើបចេះដើរតេះតះ។

DHA គឺជាអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលពាក់ព័ន្ធគ្នាទៅនឹងទិដ្ឋភាពជាច្រើន នៃសរីរវិទ្យា (Physiology) និងការរំលាយអាហារ។ វាគឺជាសមាសធាតុសំខាន់នៃជាលិកា និង ភ្នាសមួយចំនួននៅក្នុងរាងកាយ ដែលមានន័យថា បរិមាណគ្រប់គ្រាន់របស់វា ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជាពិសេស ក្នុងវ័យកុមារភាព DHA គឺដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍខួរក្បាល ភ្នែក និងប្រព័ន្ធការពាររាងកាយ។

DHA និងសុខភាពខួរក្បាល

ខួរក្បាលប្រមូលផ្តុំ DHA យ៉ាងច្រើនមុនពេលកើតរបស់ទារក និងជាចម្បងនៅត្រីមាសទីបី ក៏ដូចជាក្រោយពេលកើត។ ការស្រូបយក DHA ដោយខួរក្បាលគឺ ខ្ពស់បំផុតក្នុងអំឡុងពេល ពីរឆ្នាំដំបូង នៃជីវិត ដែលជារយៈពេល ខួរក្បាលកំពុងលូតលាស់យ៉ាងឆាប់រហ័ស។

DHA និងសុខភាពភ្នែក

DHA ក៏ជាអាស៊ីតខ្លាញ់លេចធ្លោនៅក្នុង រេទីន នៃភ្នែកផងដែរ។ រេទីនទទួលខុសត្រូវចំពោះ ការមើលឃើញ ទាំងការទទួល និងរៀបចំព័ត៌មានដែលបានមើលឃើញ។ បន្ទាប់មកវាបញ្ជូនសញ្ញាពីភ្នែកទៅខួរក្បាល ដែលអនុញ្ញាតឱ្យយើងមើលឃើញ។ បន្ថែមពីលើការ ជួយដល់ការអភិវឌ្ឍរេទីន ឱ្យមានសុខភាពល្អ ដែលត្រូវបានផ្តល់ដោយ DHA សម្រាប់ជាលិកាមូលដ្ឋានមួយនេះនៅក្នុងភ្នែករបស់យើង។

DHA និងប្រព័ន្ធភាពស៊ាំ

មានភស្តុតាងមួយចំនួនដែលថា DHA អាចដើរតួនាទីក្នុងការជួយដល់ប្រព័ន្ធការពាររាងកាយ ជាពិសេសអំឡុងពេលទារកទើបនឹងកើត គឺជាពេលដែលប្រព័ន្ធភាពស៊ាំកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ អ្នកស្រាវជ្រាវបានរកឃើញថា ទារកដែលញ៉ាំអាហារបំប៉នបន្ថែមជាមួយនឹង DHA ក្នុងអំឡុងពេលទារកទើបនឹងកើត មានសញ្ញាសម្គាល់នៃប្រព័ន្ធភាពស៊ាំ ដែលស្រដៀងនឹងទារកដែលបៅដោះដូចគ្នា។

អត្ថប្រយោជន៍នៃ DHA គឺល្អបំផុតសម្រាប់ទារកភាព។ ការស្រាវជ្រាវបានរកឃើញអត្ថប្រយោជន៍វិជ្ជមាននៃ DHA និងអាស៊ីតខ្លាញ់អូមេហ្គា 3 ផ្សេងទៀតចំពោះកុមារ និងមនុស្សធំផងដែរ។ អត្ថប្រយោជន៍នៃសុខភាពបេះដូង ត្រូវបានគេសង្កេតឃើញនៅពេលដែល DHA ត្រូវបានបំពេញបន្ថែម ជាមួយនឹងអាស៊ីត eicosapentaenoic (EPA) មួយផ្សេងទៀត។ DHA ក៏អាចជួយកាត់បន្ថយការរលាក ជួយគាំទ្រសុខភាពភ្នែកចំពោះមនុស្សពេញវ័យ និងគ្រប់គ្រងអាកប្បកិរិយារបស់យើងបានល្អ និងល្អចំពោះអ្នកដែលមានជំងឺផ្ចង់អារម្មណ៍ខ្លាំង (ADHD)។

Foremost Omega 3 6 9 ជាទឹកដោះគោដែលមាន DHA និង OMEGA 3 6 9 ច្រើនជាងគេនៅលើទីផ្សារ។

DHA នៅក្នុង Foremost OMEGA មាន 3.4mg ក្នុង 180ml និងសារធាតុចិញ្ចឹមជាច្រើន ដែលជួយអភិវឌ្ឍកូនរបស់អ្នកទាំងរាងកាយ និងខួរក្បាល។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអ្នកចូលកាន់ Facebook page របស់ទឹកដោះគោ Foremost: Super Mom Club by Foremost

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម