កូន​មហាសេដ្ឋី​កាស៊ីណូ​អាស៊ី​ រៀបការ​នឹង​បុគ្គលិក​ពន្លត់អគ្គិភ័យ

  • 2022-09-21 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Florinda Ho កូន​ស្រី​របស់​កំពូល​មហាសេដ្ឋី​ចិន Stanley Ho បាន​ទទួល​ពាក្យ​សុំ​រៀបការ​ពី​មិត្ត​ប្រុស​​ធ្វើ​ជា​បុគ្គលិក​ពន្លត់​អគ្គិភ័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា មិត្ត​ប្រុស​របស់ អ្នក​នាង​ Florinda Ho មក​ពី​ត្រកូល​អ្នក​មាន​ស្ដុកស្ដម្ភ​នៅ​ហុងកុង បាន​រៀបចំ​កម្មវធី​សុំ​នាង​រៀបការ​យ៉ាង​រ៉ូមេនទិក​មួយ។ នៅ​កម្មវីធី ស្រី​ស្អាត​ស្នង​មរតក ១៤០០​លាន​ដុល្លារ​ពី​ម្ដាយ បាន​ទទួល​ពាក្យ​សុំ​រៀបការ​ពី​មិត្ត​ប្រុស​របស់​ខ្លួន។ យ៉ាងណាក្ដី រាល់​ព័ត៌មាន​ទាំង​អស់​ទាក់ទង​នឹង​មង្គលការ​ត្រូវ​បាន​រក្សា​សម្ងាត់។

មុន​នោះ​ដែរ ក្រុម​អ្នក​ប្រមាញ់​រូប​ បាន​ថត​បាន​រូប​អ្នក​ទាំង​ពីរ​ទៅ​ទិញទំនិញ​នៅ​ផ្សារ​ទំនើប​ក្នុង​តំបន់ Tsim Sha Tsui ដោយ​ពួក​គេ​បាន​ពាក់​កង​ដៃ​គូ។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​សរសើរ​ពី​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ដោយ​មិន​ប្រកាន់​ពី​វណ្ណៈ ដ្បិត​​ខាង​ស្រី​ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​មាន​បំផុត​នៅ​ហុងកុង ដោយ​ឪពុក Stanley Ho គឺ​ជា​កំពូល​មហាសេដ្ឋី​កាស៊ីណូ រីឯ​ខាង​ប្រុស​ជា​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ម្នាក់។

Florinda Ho គឺ​ជា​កូនស្រី​ធំ​របស់​លោក Stanley Ho និង​ប្រពន្ធ​ទី​៣​របស់​លោក ដោយ​លោក​ស្រី​ស្នង​មរតក​ក្រោយ​លោក​ស្លាប់​បាន ១៤០០​លាន​ដុល្លារ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម