ឈាម​ប្រែ​ទៅ​ជា​ពណ៌​ទឹកដោះគោ ដោយ​សារ​ញ៉ាំ​ស៊ុប​មួយ​សប្ដាហ៍​ច្រើន​ដង

  • 2022-09-12 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់​មក​ពី​ប្រទេស​ចិន​ បាន​ក្អួត និង​ឈឺ​ពោះ​រយៈពេល​វែង​មិន​បាត់​ដោយសារ​តែ​ឧស្សាហ៍​ញ៉ាំ​ស៊ុប​ខ្លាំង​ពេក។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា នារី​ត្រកូល Liu ម្នាក់​មក​ពី​ខេត្ត Zheng Zhou ប្រទេស​ចិន ត្រូវ​ចូល​មន្ទីរពេទ្យ​ក្រោយ​ពេល​នាង​ឧស្សាហ៍​ញ៉ាំ​ស៊ុប​ជាមួយ​មិត្តភ័ក្ដិ​ខ្លាំង​ពេក ដោយ​មួយ​សប្ដាហ៍​អាច​ញ៉ាំ​ឡើង​ដល់​ទៅ ៣​ដង។

ពោះ​របស់​នាង​ចេះ​តែ​ឈឺ​រ៉ាំរ៉ៃ​មិន​បាត់ និង​នាង​ត្រូវ​ក្អួត​ជា​បន្តបន្ទាប់។ ដើម​ឡើយ នាង​គិត​ថា​ខ្លួន​ឈឺ​ក្រពះ តែ​ទោះ​បី​ជា​លេប​ថ្នាំ​អស់​ច្រើន​ហើយ​​ក៏​ដោយ នៅ​តែ​មិន​បាត់។ នៅ​ពេល​ទៅ​ធ្វើ​តេស្ត​ទើប​នាង​ស្លុត​ថា ឈាម​របស់​នាង​ប្រមាណ​កន្លះ​លីត្រ​បាន​ប្រែ​ទៅ​ជា​ពណ៌​ស​ទៅ​ហើយ ដោយ​សារ​តែ​នាង​រលាក​លំពែង​ខ្លាំង​ពេក។

លំពែង​គឺ​ជា​សររីរាង្គ​ដែល​ជួយ​សម្រួល​ជាតិ​ស្ករ​ក្នុង​ឈាម តែ​ដោយសារលំពែង​​របស់​នាង​រលាក ទើប​ស្ករ​ក្នុង​ឈាម​របស់​នាង​ឡើង​ច្រើន​លើស​កម្រិត​ធ្វើ​ឲ្យ​ឈាម​ប្រែ​ទៅ​ជា​ពណ៌​ទឹក​ដោះ​គោ។ ខ្លាញ់​ក្នុង​ឈាម​របស់​នាង​ក៏​ឡើង​ដល់ ៩១mmol/L ដែល​ជា​ធម្មតា​អត្រា​នេះ​គឺ ០.៤mmol/L។ ក្រោយ​ពេល​បូម​ឈាម​ដែល​លើស​ជាតិ Lipid ចេញ​អស់​កន្លះ​លីត្រ ពោះ​នាង​ចាប់​ផ្ដើម​លែង​ឈឺ និង​លែង​ក្អួត​ទៀត។ វេជ្ជបណ្ឌិត​ព្យាបាលល​ឲ្យ​នាង​បាន​ឲ្យ​ដឹង​​ថា​​ ជាតិ​ខ្លាញ់​លើស​ចំណុះ​នៅ​ក្នុង​ស៊ុប​គឺ​ជា​មូលហេតុ​ចម្បង​នាំ​មក​នូវ​រឿង​ខាង​លើ៕

ប្រភព៖ infonet ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម