ប្រញាប់បោះបង់ចោលលឿនទៅ! ជីវិតខ្លីឆាប់ បើទម្លាប់គេង៥បែបនេះ
- 2022-08-31 07:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រញាប់បោះបង់ចោលលឿនទៅ! ជីវិតខ្លីឆាប់ បើទម្លាប់គេង៥បែបនេះ
គេងស្កប់ស្កល់ពិតជាជួយឲ្យអាយុវែងមែន តែបើទម្លាប់នៃការគេងមិនបានល្អទេ នឹងធ្វើឲ្យជីវិតអ្នកខ្លីឆាប់ទៅវិញ។
១. បើកភ្លើងពេលគេង
មនុស្សជាច្រើនខ្លាចងងឹត ហេតុនេះនៅពេលគេងគេច្រើនបើកភ្លើងដើម្បីស្រួលពេលទៅបន្ទប់ទឹក ឬអត់ភ័យខ្លាំងនៅពេលភ្ញាក់កណ្តាលអធ្រាត្រ។ យ៉ាងណាក្តី ទម្លាប់នេះមិនផ្តល់នូវសុខភាពល្អទេ ព្រោះក្រពេញខួរក្បាលរបស់មនុស្សមិនអាចបញ្ចេញសារធាតុ Melatonin គ្រប់គ្រាន់ដែលពិបាកឲ្យគេងឆាប់លក់។ ក្នុងពេលជាមួយគ្នាដែរ អ្នកជំនាញជនជាតិអង់គ្លេស បង្ហាញថាវាអាចប៉ះពាល់ដល់ការគ្រប់គ្រងរាងកាយ បង្កើនហានិភ័យនៃជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបាក់ទឹកចិត្តនិង ជំងឺធាត់ផងដែរ។
២. យកភួយមកគ្របក្បាល
គ្របក្បាលជាមួយភួយក្នុងរដូវរងាធ្វើឲ្យពេលគេងមានអារម្មណ៍កក់ក្តៅ តែយ៉ាងណាតាមការសិក្សាបង្ហាញថា នៅពេលដកដង្ហើមឬក្អកវាងាយនឹងស្រូបបាក់តេរីនិងមេរោគចូល នាំឲ្យឆ្លងជាជំងឺ ឬបញ្ហាស្បែកផងដែរ។ បន្ថែមពីនេះ ការគេងយកភូយគ្របមុខនាំឲ្យកង្វះអុកស៊ីសែនដែលបណ្តាលឲ្យវិលមុខ ឈឺក្បាលនិងក្អួតចង្អោរបាន។
៣. បើកទូរទស្សន៍ចោល
នៅពេលយប់ ក្រពេញអ័ម៉ូន Melatonin បញ្ចេញយ៉ាងច្រើនដោយសារវាសន្មត់ថាយប់បានចូលមកដល់ តែពន្លឺទូរទស្សន៍អាចប៉ះពាល់ដល់អរម៉ូន Melatonin ឲ្យថយចុះ ដែលជាហេតុនាំឲ្យស្រ្តីពិបាកមានកូន។
៤. គេងពាក់អាវទ្រនាប់
យោងតាមអ្នកជំនាញ បានស្រាវជ្រាវថា មនុស្សស្រីពាក់អាវទ្រនាប់ពេលគេង មានជំងឺមហារីកសុដន់ច្រើនជាង ២. ១ដងនៃមនុស្សស្រីដែលមិនពាក់អាវទ្រនាប់ពេលគេង។
៥. មើលទូរសព្ទយូរពេកមុនចូលគេង
ការសិក្សាមួយបង្ហាញថា ពន្លឺខៀវចេញពីអេក្រង់ទូរសព្ទធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ ជះឥទ្ធិពលដល់ដំណេក និងមិនងាយគេងលក់លឿន។ បន្ថែមពីនេះ ក៏ធ្វើឲ្យបាត់បង់សំណើមស្បែក ដែលនាំឲ្យស្បែកឆាប់ជ្រួញ មុខឡើងខ្លាញ់ និងឡើងមុនផងដែរ៕