៤ ចំណុចនេះអាចបញ្ជាក់បានថាដៃគូសង្សាររបស់អ្នកគឺជាមនុស្សស្មោះត្រង់បំផុត
- 2022-09-17 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចនេះអាចបញ្ជាក់បានថាដៃគូសង្សាររបស់អ្នកគឺជាមនុស្សស្មោះត្រង់បំផុត
វាជារឿងធម្មតាទៅហើយដែលស្ត្រីៗភាគច្រើនអាចមើលដឹងថាដៃគូរបស់នាងមានភាពស្មោះត្រង់ចំពោះនាងឬក៏អត់ ប៉ុន្តែមិនមែនសម្រាប់តែស្ត្រីនោះទេ ចំពោះបុរសៗវិញក៏អាចមើលដឹងទៅកាន់ស្ត្រីដូចគ្នាដែរ។ ស្ត្រីនឹងបុរសភាគច្រើនបោកប្រាស មិនមានភាពស្មោះត្រង់នឹងគ្នាក៏ព្រោះភាពមិនចុះសម្រុងនឹងគ្នានៅក្នុងទំនាក់ទំនង និងមកពីពួកគេលែងមានចំណាប់អារម្មណ៍ចំពោះគ្នាតទៅទៀត។
តាមរយៈការប៉ះទង្គិចផ្លូវចិត្ត ការមិននិយាយចេញអំពីបញ្ហានៃអារម្មណ៍ និងមិនធ្វើការពិភាក្សាដោះស្រាយគឺជាមូលហេតុចម្បងដែលបង្កឲ្យមានការអស់ចំណាប់អារម្មណ៍ទៅលើគ្នារហូតដល់មានការបោកប្រាសក្បត់ចិត្ត ហើយមានកត្តាជាច្រើនទៀតដែលអាចនាំឲ្យដៃគូឈានទៅរកភាពមិនស្មោះត្រង់នៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ។
ប្រសិនបើដៃគូរបស់អ្នកបានកំពុងធ្វើរឿងទាំងបួនយ៉ាងខាងក្រោមនេះ វាអាចបញ្ជាក់បានយ៉ាងច្បាស់ថាដៃគូរបស់អ្នកនឹងមិនចេះក្បត់អ្នកឡើយ៖
គាត់នឹងប្រាប់អំពីរឿងគ្រប់យ៉ាងទៅកាន់អ្នកជានិច្ច៖ បើគាត់តែងតែយកចិត្តទុកដាក់ទៅលើការពិភាក្សា ការប្រាប់អំពីរឿងដែលគាត់បានឆ្លងកាត់ រឿងដែលគាត់បានជួបគ្រប់ពេលទៅកាន់អ្នកនោះ វាច្បាស់ណាស់ថាគាត់នឹងមិនអាចគិត ឬទៅរកអ្នកដទៃឡើយ។
គ្រប់កិច្ចការដែលគាត់ធ្វើទៅកាន់អ្នកគឺជាមួយភាពស្មោះត្រង់បំផុត៖ បើដៃគូរបស់អ្នកមានទំនោររក្សាពាក្យសន្យារបស់គាត់ទៅលើរឿងគ្រប់យ៉ាង ឬទៅលើគ្រប់ស្ថានភាពនៃជីវិតរស់នៅរបស់អ្នកទាំងពីរនោះ គាត់អាចត្រូវបានគេចាត់ទុកថាជាដៃគូដែលគួរឲ្យទុកចិត្តបំផុត។
គាត់ជាមនុស្សស្វាហាប់មិនចេះនៅស្ងៀម៖ នៅពេលដែលដៃគូរបស់អ្នកតែងតែខិតខំបំពេញការងារមិនថានៅខាងក្រៅ ឬនៅក្នុងគ្រួសារឡើយ ជាពិសេសនោះជាមួយកូនៗ (បើមាន) វាគ្មានឱកាសណាដែលគាត់មានពេលសម្លឹងរកអ្នកថ្មីនោះទេ។
គាត់ជាមនុស្សដែលគិតអំពីដៃគូច្រើនជាងខ្លួនគាត់៖ ដៃគូល្អពិតដែលមានចិត្តល្អស្មោះត្រង់តែងតែយកចិត្តទុកដាក់ចំពោះភាពសប្បាយរីរាយរបស់ដៃគូ ហើយគាត់នឹងធ្វើរឿងគ្រប់យ៉ាងសម្រាប់មនុស្សដែលគាត់ស្រឡាញ់ជាជាងខ្លួនឯង។
អ្នកត្រូវចាំទុកក្នុងចិត្តថាគ្មានដៃគូម្នាក់ណាដែលមានភាពល្អឥតខ្ចោះនោះទេ ការអាក់អន់ចិត្ត ការឈ្លោះប្រកែកគ្នាតែងតែកើតមានឡើងរវាងទំនាក់ទំនងដៃគូស្នេហា គូស្វាមីភរិយា និងសូម្បីតែគ្រួសារបងប្អូនឬមិត្តភក្តិ។ ដូចច្នេះមានតែការពិភាក្សាដោះស្រាយបញ្ហាជាមួយគ្នានោះទេ ទើបអាចនាំឲ្យជីវិតដៃគូរបស់អ្នកឈានទៅរកសេចក្ដីសុខ និងមានសុភមង្គលបានយូរអង្វែងជារៀងរហូតទៅ៕
ចុចអានបន្ត៖ រឿងសំខាន់ៗដែលគូសេ្នហ៍គួរធ្វើ មុនពេលសម្រេចចិត្តរៀបការជាមួយគ្នា