រឿងសំខាន់ៗដែលគូសេ្នហ៍គួរធ្វើ មុនពេលសម្រេចចិត្តរៀបការជាមួយគ្នា
- 2023-08-30 05:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់ៗដែលគូសេ្នហ៍គួរធ្វើ មុនពេលសម្រេចចិត្តរៀបការជាមួយគ្នា
អាពាហ៍ពិពាហ៍គឺជាការប្តេជ្ញាចិត្តដ៏ធំមួយ មុននឹងសម្រេចចិត្តឈានដល់ការរៀបការ អ្នកគួរយល់ដឹងឲ្យបានច្បាស់សិនថា តើដៃគូរបស់អ្នកបានត្រៀមខ្លួន និងប្តេជ្ញាចិត្តទៅលើរឿងនេះហើយឬនៅ។ ហើយចំពោះអ្នកខ្លួនឯងវិញក៏ត្រូវប្រាកដដែលថា អ្នកបានប្តេជ្ញាចិត្ត និងសម្រេចចិត្តក្នុងការរៀបការ ពីព្រោះនៅពេលដែលអ្នកនឹងដៃគូរបស់អ្នកសម្រេចចិត្តរៀបការ វាអាចមានអារម្មណ៍ដូចជាការផ្លាស់ប្ដូរដ៏ធំមួយចំពោះអនាគតរបស់អ្នកទាំងពីរ។
មិនថាពិធីមង្គលការរបស់អ្នកមកដល់ក្នុងរយៈពេលខ្លីឬឆាប់ទេ វាសំខាន់ណាស់ដែលអ្នកទាំងពីរចំណាយពេលនេះឲ្យបានត្រឹមត្រូវ ពិភាក្សាឲ្យបានម៉ត់ចត់នឹងច្បាស់លាស់ជាមួយគ្នា ដើម្បីត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍ដ៏ល្អ និងថែមទាំងដើម្បីសុភមង្គលយូរអង្វែងជាមួយនឹងភាពសប្បាយរីករាយរបស់អ្នកទាំងពីរ។
នេះគឺជារឿងសំខាន់បួនយ៉ាងដែលអ្នកជំនាញខាងអាពាហ៍ពិពាហ៍ណែនាំឲ្យគូសង្សារធ្វើជាមួយគ្នាមុនពេលពួកគេសម្រេចចិត្តរៀបការ៖
ការបើកចំហនូវការពិត ការប្រាប់គ្នាអំពីក្រុមគ្រួសារ និងការប្រាប់ដៃគូរអំពីទម្លាប់មិនល្អរបស់ខ្លួនមួយចំនួនដើម្បីឲ្យដៃគូរបស់អ្នកអាចសម្របសម្រួល ហើយធ្វើការទទួលយកទាំងអស់គ្នា។ អ្នកគួរតែពិភាក្សាអំពីអ្វីដែលខ្លួនចង់បាននៅពេលអនាគតទៅកាន់ដៃគូរបស់អ្នក ពីព្រោះការធ្វើបែបនេះទើបជីវិតសេ្នហារបស់អ្នកមានសុភមង្គលល្អ៕
ចុចអានបន្ត៖ សញ្ញាទាំង ៦ ដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថាដៃគូរបស់អ្នកអស់ចិត្តចំពោះអ្នកហើយ