សញ្ញាទាំង ៥ នេះអាចបញ្ជាក់បានថាពួកគេជាប្រភេទមិត្តភក្ដិកេងចំណេញ
- 2022-09-06 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៥ នេះអាចបញ្ជាក់បានថាពួកគេជាប្រភេទមិត្តភក្ដិកេងចំណេញ
នៅពេលដែលអ្នកជួប ឬកំពុងប្រឈមមុខទៅនឹងបញ្ហាអ្វីមួយ អ្នកតែងតែត្រូវការនរណាម្នាក់ដើម្បីនិយាយវាចេញ ឬសុំយោបល់នឹងជំនួយពីពួកគេដើម្បីធ្វើការដោះស្រាយបញ្ហាទាំងនោះ។ ជាទូទៅអ្នកនឹងទៅរកក្រុមគ្រួសារ មិត្តភក្ដិរបស់អ្នក ពីព្រោះពួកគេគឺជាមនុស្សដែលអាចធ្វើការលួងលោមចិត្ត លើកទឹកចិត្តអ្នកឲ្យបានប្រសើរឡើងវិញ។ ហើយរឿងទាំងអស់នោះអ្នកក៏ធ្លាប់បានធ្វើវាឡើងទៅកាន់ក្រុមគ្រួសារ មិត្តភក្ដិរបស់អ្នកវិញដែរ។
វាគឺជារឿងដែលមនុស្សម្នាក់ៗធ្វើដាក់គ្នាទៅវិញទៅមក ប៉ុន្តែប្រសិនបើវាមានតែការទៅ ខណៈពេលដែលមិនមានអ្វីត្រឡប់មកវិញនោះ វាគឺជាសញ្ញាដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថាចំណងមិត្តភាព មិនថាទៅលើក្រុមគ្រួសារ ឬមិត្តភក្ដិរបស់អ្នកកំពុងតែមានបញ្ហាអ្វីមួយកើតឡើងហើយ។
ខាងក្រោមនេះគឺជាសញ្ញាដែលបញ្ជាក់បានយ៉ាងច្បាស់ថាចំណងមិត្តភាពរបស់អ្នកកំពុងតែធ្លាក់ចុះខ្លាំង ឬក៏ត្រូវបានមិត្តភក្ដិកេងចំណេញយកតែផលប្រយោជន៍ពីអ្នក៖
ពេលខ្លះពួកគេឆ្លៀតឱកាសយកផលប្រយោជន៍ទាំងនោះពីអ្នក ហើយផ្ដល់មកវិញតែភាពអន្តរាយ បំផ្លាញអារម្មណ៍ និងការបំបាក់ទឹកចិត្តរបស់អ្នក។ ប្រសិនបើអ្នកមានមិត្តភក្ដិដែលកំពុងបំបាក់ទឹកចិត្តរបស់អ្នកនោះ ត្រូវប្រាកដថាអ្នកកំពុងតែយកចិត្តទុកដាក់លើខ្លួនឯង និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានល្អប្រសើរឡើងវិញ និងព្យាយាមចៀសឲ្យឆ្ងាយពីពួកគេ៕
ចុចអានបន្ត៖ វិធី ៤ យ៉ាងជួយធ្វើឲ្យអារម្មណ៍ធូរស្បើយ និងសប្បាយចិត្តពីភាពនៅលីវរបស់អ្នក