វិធី ៤ យ៉ាងជួយធ្វើឲ្យអារម្មណ៍ធូរស្បើយ និងសប្បាយចិត្តពីភាពនៅលីវរបស់អ្នក

  • 2022-08-23 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះការនៅលីវអាចមានអារម្មណ៍ថាមានសេរីភាព ហើយថែមទាំងផ្តល់សិទ្ធិអំណាចពេញលេញឲ្យអ្នកថែមទៀតផង។ អ្នកអាចធ្វើអ្វីដែលអ្នកចង់ធ្វើនៅពេលណាដែលអ្នកចង់ ដោយមិនចាំបាច់បារម្ភពីអ្វីដែលដៃគូរបស់អ្នកកំពុងគិត ឬហាមឃាត់អ្នកឡើយ ប៉ុន្តែពេលខ្លះវាក៏បានធ្វើឲ្យអ្នកមានអារម្មណ៍ថាឯកោ និងធុញថប់ពីជីវិតនៅលីវរបស់អ្នកបានដែរ។

បញ្ហាដែលកើតមានឡើងក្នុងរយៈពេលពីឆ្នាំចុងក្រោយនេះបានធ្វើឲ្យភាពនៅលីវរបស់អ្នកកាន់តែមានសភាពធ្លាក់ចុះកាន់តែខ្លាំងឡើង ជាពិសេសគឺក្នុងពេលថ្មីៗនេះតែម្ដង។ បើទោះបីជាអ្នកចង់ចាប់ផ្ដើមស្នេហាថ្មីក៏វាពិបាកដែលសម្រាប់ពេលបច្ចុប្បន្ននេះ ពីព្រោះអ្វីៗគ្រប់យ៉ាងមិនទាន់បានត្រលប់ដូចកាលពីមុននៅឡើយ។

អ្នកប្រហែលជាមិនអាចទ្រាំបានតទៀតឡើយ ហេតុដូចច្នេះហើយអ្នកត្រូវតែអនុវត្តតាមវិធីទាំងបួននេះដើម្បីទទួលបានអារម្មណ៍ធូរស្បើយ និងភាពសប្បាយចិត្តពីភាពនៅលីវរបស់អ្នក៖

  • ធ្វើការផ្លាស់ប្តូរទស្សនៈរបស់អ្នកអំពីអារម្មណ៍នៃភាពឯកោ៖ ការយកឈ្នះអារម្មណ៍សោកសៅនៃភាពឯកោដែលអ្នកកំពុងតែមាន វាពិតជាមានសារសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក ពីព្រោះអ្នកអាចនឹងទទួលបានមកវិញនូវអារម្មណ៍ល្អៗ។

  • ការផ្ដោតការយកចិត្តទុកដាក់លើគោលដៅរបស់ខ្លួន៖ ការស្វែងរកគោលដៅផ្សេងៗទៀតក្រៅពីរឿងស្នេហាដូចជាអាជីព ការងារ គ្រួសារ ឬមិត្តភក្ដិក៏អាចជួយឲ្យអ្នកមានអារម្មណ៍ជឿជាក់ ទទួលបានទំនុកចិត្ត និងផ្តល់ក្ដីស្រឡាញ់ចំពោះខ្លួនឯងបានកាន់តែច្រើនផងដែរ។

  • គួរផ្តោតទៅលើអត្ថប្រយោជន៍នៃភាពនៅលីវ៖ ពីព្រោះអ្នកអាចមានពេលច្រើនដើម្បីស្វែងយល់អំពីចំណង់ចំណូលចិត្ត និងតម្រូវការផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ថ្ងៃអនាគត។

  • បញ្ឈប់ការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ៖ វាជាការសំខាន់ណាស់ដែលអ្នកត្រូវចៀសវាងការប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដទៃ ពីព្រោះអ្នកមិនបានដឹងអំពីការពិតឡើយ តែអ្វីដែលអ្នកមើលឃើញនៅក្នុងបណ្តាញសង្គមគឺវាខុសគ្នាស្រលះនៅក្នុងជីវិតពិត។

ប្រសិនបើអ្នកមានអារម្មណ៍មិនសប្បាយចិត្តចំពោះការនៅលីវនោះទេ អ្នកគួរតែអនុវត្តតាមវិធីទាំងបួនខាងលើនេះ ហើយត្រូវចាំថាជីវិតពិតមិនមែនជាការរត់ប្រណាំង ឬប្រកួតប្រជែងឡើយ តែអ្វីដែលសំខាន់បំផុតនោះគឺការយកចិត្តទុកដាក់ និងផ្ដល់ក្ដីស្រឡាញ់ចំពោះខ្លួនឯងឲ្យបានច្រើនៗ។ ការររៀនរស់នៅដោយភាពសប្បាយចិត្តទៅនឹងជីវិតនៅលីវដោយមិនចាំបាច់មាននរណាម្នាក់ វាអាចនឹងធ្វើឲ្យអ្នកទទួលបានភាពរឹងមាំខ្លាំងនៅក្នុងជីវិតរស់នៅ៕

ចុចអានបន្ត៖ ចំណុចទាំង ៥ យ៉ាងដែលបញ្ជាក់បានថាគេម្នាក់នោះពិតជាស័ក្ដិសមជាដៃគូអនាគតរបស់អ្នក

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម