អាហារទាំង ៧នេះ ញាំនៅពេលព្រឹកជួយថែរក្សាក្រពះពោះវៀនរបស់អ្នកបានយ៉ាងល្អ

  • 2022-08-23 08:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណាខ្លះ ដែលតែងធ្វេសប្រហែសក្នុងការញ៉ាំអាហារពេលព្រឹក? មានមនុស្សមិនតិចនោះទេ ដែលជ្រើសរើសអាហារមិនស័កិ្តសមដូចជានំបុ័ង ឬអាហារក្រៀមក្រោះដទៃទៀតសម្រាប់ជាអាហារពេលព្រឹកប្រចាំថ្ងៃ។

កញ្ញា សូមបង្ហាញរបបអាហារខាងក្រោមសម្រាប់សុខភាព នឹងជួយថែរក្សាពោះវៀនបានល្អ បើយើងជ្រើសមកទទួលទានជាអាហារពេលព្រឹក៖

១. ត្រីសាម៉ុង គឺជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា-៣ដែលជាថ្នាំធម្មជាតិប្រឆាំងនឹងការរលាកប្រព័ន្ធរំលាយអាហាររបស់អ្នក ព្រមទាំងអាចជួយព្យាបាលអាការៈហើមពោះ និងឈឺពោះបានផងដែរ។

២. យ៉ាអ៊ួ ដែលគ្មានរសជាតិផ្លែឈើ និងគ្មានលាយទៅដោយសារធាតុពណ៌ ជាជម្រើសដ៏ល្អបំផុតក្នុងការទទួលទាន ជាពិសេសសម្រាប់ជាអាហារពេលព្រឹករបស់អ្នក។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានជីវជាតិជាច្រើនដែលជួយបង្កើនការរំលាយអាហារបានយ៉ាងល្អ។

៣. ផ្លែប៉ោម មិនត្រឹមតែជួយសម្រស់ឲ្យនៅក្មេងជាងវ័យនោះទេ ប៉ុន្តែវាក៏អាចជួយការពារកោសិកាពោះវៀនពីបញ្ហារំខាននានាផងដែរ។

៤. ផ្លែល្ហុងទុំ ចាប់ផ្តើមអាហារពេលព្រឹកជាមួយផ្លែល្ហុង ជាផ្លែឈើធម្មជាតិដែលសម្បូរ និងងាយស្រួលក្នុងការរកទិញនៅលើទីផ្សារ។ យបង្កើនមុខងាររំលាយអាហារ និងបន្ថយហានិភ័យនៃការរលាកពោះវៀនធំ អាការៈទល់លាមក និងហើមពោះបានយ៉ាងមានប្រសិទ្ធភាព។ ពិសេសជួយសម្រកទម្ងន់ ព្រមទាំងថែរក្សារាងនិងសម្រស់ ឲ្យនៅស្អាតក្មេងជាងវ័យបានដែរ។

៥. ផ្លែម្នាស់ ការញ៉ាំទឹកម្នាស់ ត្រូវបានបង្ហាញថាអាចជួយកាត់បន្ថយការរលាកផ្លូវរំលាយអាហារ ជួយក្នុងការសម្អាតពពួកប៉ារ៉ាស៊ីតនៅក្នុងពោះវៀននិងធានាបានសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យបានល្អពេញមួយថ្ងៃ។

៦. ផ្លែចេក ពេលវេលាល្អបំផុតសម្រាប់ការបរិភោគផ្លែចេកគឺនៅពេលព្រឹក ព្រោះផ្លែចេកអាចជួយការពារអាការៈចុកដើមទ្រូង ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងអាចឲ្យអ្នកមានកម្លាំងល្អសម្រាប់ការប្រកបកិច្ចការងាររហូតបានពេញមួយថ្ងៃ។*

៧. បន្លែបៃតងចាស់ គឺសំបូរជាតិសរសៃ និងសារធាតុម៉ាញ៉េស្យូមដែលមាននៅក្នុងបន្លែពណ៌បៃតង អាចជួយសម្រួលនូវដំណើរការបញ្ចេញកាកសំណល់ពីពោះវៀនរបស់អ្នក កាត់បន្ថយអាការៈទល់លាមកតាមរយៈការបង្កើនការកន្រ្តាក់នៃផ្លូវក្រពះពោះវៀន។

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ សិរីរត្នន៍