តើអ្នកជាមនុស្សឆេវឆាវ ឬ ចិត្តត្រជាក់?

  • 2022-07-27 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​ដែល​អ្នក​ឃើញ​មុន​គេ ​អាច​បង្ហាញថា​អ្នក​ជា​មនុស្ស​របៀប​​ណា​បាន។

១. រូបមនុស្សស្រី

ប្រសិន​បើ​អ្នក​ឃើញ​​រូប​មនុស្ស​ស្រី​មាន​ន័យ​ថា ​អ្នក​មាន​ភាព​​រឹង​មាំ​នៅ​ខាង​ក្នុង និង​​ចូល​ចិត្ត​ជម្នះ​​រឿង​​ផ្សេង​ៗ​ក្នុង​ជីវិត។ ទោះ​បី​ជា​ជួប​ការ​លំបាក ​ក៏​អ្នក​នៅ​តែ​​ព្យាយាម​កែ​ប្រែ​រឿង​ទាំង​នោះ​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​បាន​ ​ដោយ​បាន​ឆ្លង​កាត់​នូវ​ឧបសគ្គ​ជា​ច្រើន។ ​នេះ​អាំច​និយាយ​បាន​ថា ​អ្នក​មិន​មែន​ជា​មនុស្ស​ឆាប់​ឆេវឆាវ​ឡើយ ​។ ​សម្រាប់​អ្នក​ដែល​ស្គាល់​អ្នក​ជិត​ស្និទ្ធ​គេ​ដឹង​ថា​ អ្នក​ជា​មនុស្ស​ចិត្ត​ល្អ ឬ​អាច​និយាយ​បាន​ថា ជា​​មនុស្ស​ពូកែ។

​២. រូប​ផ្កា

បើ​អ្នក​ឃើញ​រូប​ដំបូង​គឺ​ជា​ផ្កា ​មាន​ន័យ​ថា ​អ្នក​ជា​មនុស្ស​​ឆាប់​ខឹង ​​តែ​ចេះ​គិត​ពិចារណា។ ​​អ្វី​ដែល​គេ​និយាយ អ្នក​ស្តាប់ និង​ផ្តោត​លើ​​វា ដោយ​ខំព្យាយាម​ទោះ​លំ​បាក​ក៏​ដោយ។ ​អ្នក​ជា​មនុស្ស​មាន​មេត្តាធម៍ ចេះ​គិត និង​ធ្វើ​​គ្រប់​យ៉ាង​ដើម្បី​​មនុស្ស​ដែល​អ្នក​ស្រលាញ់។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទថ្មី