ផលប៉ះពាល់មិនល្អជាច្រើន ដែលបណ្ដាលមកពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធបច្ចេកវិទ្យា
- 2022-07-24 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលប៉ះពាល់មិនល្អជាច្រើន ដែលបណ្ដាលមកពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធបច្ចេកវិទ្យា
ក្នុងរយៈពេលជាងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យមនុស្សជាច្រើន និងមនុស្សទូទាំងពិភពលោកមានវិបត្តិយ៉ាងធ្ងន់ធ្ងរទៅនឹងការរស់នៅប្រចាំថ្ងៃ ជាពិសេសនោះគឺទៅលើសុខភាពដែលបណ្ដាលមកពីបញ្ហាជុំវិញពិភពលោក។
មនុស្សភាគច្រើនបានចំណាយពេលធ្វើរឿងសឹងតែគ្រប់យ៉ាងនៅលើប្រព័ន្ធអ៊ីនធឺណែត និងប្រព័ន្ធបណ្ដាញសង្គមនានា ដែលវាបានធ្វើឲ្យមានការកើនឡើងយ៉ាងសម្បើមជាមួយប្រព័ន្ធបច្ចេកវិទ្យា។ ទាំងនេះដោយសារតែមនុស្សគ្រប់រូបអាចស្វែងរកព័ត៌មាននឹងសេវាកម្មសុខភាពផ្លូវចិត្តបានតាមប្រព័ន្ធអ៊ីនធឺណែតនៅពេលណាដែលពួកគេត្រូវការ។
សាធារណជនទូទៅទទួលស្គាល់ថាបច្ចេកវិទ្យាកំពុងដើរតួយ៉ាងសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែចាប់តាំងពីវិធានការរក្សាគំលាតសង្គម បានធ្វើឲ្យមនុស្សចំណាយពេលនៅតែមុខអេក្រង់ទូរសព្ទ កុំព្យូទ័រកាន់តែយូរនឹងច្រើនជាងធម្មតា។
ការស្ទង់មតិលើមនុស្សជាង ៧២,០០០ នាក់របស់ BBC News បានរាយការណ៍ថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើន នឹងធ្វើឲ្យមានការមិនការពេញចិត្តក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់ៗ ហើយបង្កើតឲ្យមានការរីករាលដាលនៃជំងឹធ្លាក់ទឹកចិត្ត ការថប់អារម្មណ៍ ការផ្លាស់ប្ដូរនៃជីវិតរស់នៅទាំងស្រុង និងទុកព្រួយនានាដែលអាចនឹងកើតឡើង ដែលបណ្ដាលមកពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ៕
ចុចអានបន្ត៖ វិធីសាស្ត្រងាយៗ ក្នុងការការពារមាត់ធ្មេញឲ្យមានសុខភាពល្អដោយមិនបាច់ទៅពេទ្យធ្មេញឡើយ