រឿងដែលអ្នកគួរធ្វើ ដើម្បីទំនាក់ទំនងល្អ ប្រសិនបើអ្នកកំពុងតែធ្វើការជាមួយអតីតរបស់អ្នក

  • 2022-07-25 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការប្រឈមមុខជាមួយនឹងអតីតរបស់អ្នកនៅកន្លែងធ្វើការជារៀងរាល់ថ្ងៃ ពីព្រោះវាអាចនឹងមិនអនុញ្ញាតឲ្យទំនាក់ទំនងរបស់អ្នកដំណើរតាមបែបវិជ្ជាជីវៈជាមួយអតីតរបស់អ្នកនៅកន្លែងធ្វើការឡើយ។ មនុស្សមួយចំនួនបានជួបប្រទះទៅនឹងបញ្ហាទាំងនេះដែលពួកគេមិនបានដឹងថាត្រូវធ្វើការគ្រប់គ្រងវាដោយរបៀបណា។

ខណៈពេលដែលអ្នកត្រូវប្រឈមមុខជាមួយអតីតរបស់អ្នកនៅកន្លែងធ្វើការគ្រប់ពេលវេលា អ្នកអាចនឹងទទួលរងការថប់អារម្មណ៍ ជាពិសេសប្រសិនបើអ្នកមានការបែកបាក់ដ៏ជូរចត់ជាមួយគ្នា។ តើអ្នកអាចធ្វើការគ្រប់គ្រងស្ថានភាពទូទៅបានដោយរបៀបណា ប្រសិនបើអ្នកកំពុងតែធ្វើការជាមួយអតីតរបស់អ្នកជារៀងរាល់ថ្ងៃ?

បើយោងទៅតាមការសិក្សាដែលបានលើកឡើងដោយ ទីប្រឹក្សាធនធានមនុស្សប្រចាំថ្ងៃ (HR Daily Adviser) បានបង្ហាញថាមានបុគ្គលិកច្រើនជាង ៣៩ ភាគរយបានធ្វើការណាត់ជួបមិត្តរួមការងារនៅកន្លែងធ្វើការរបស់ពួកគេ ខណៈពេលដែល ៣០ ភាគរយនៃពួកគេក៏បានរៀបការជាមួយគ្នា។ ហើយចុះ ៩ ភាគរយទៀតទៅជាយ៉ាងណា?

ប្រសិនបើអ្នកកំពុងធ្វើការជាមួយអតីតរបស់អ្នក វិធីទាំងបួនយ៉ាងនេះអាចធ្វើឲ្យអ្នកមានទំនាក់ទំនងបែបវិជ្ជាជីវៈល្អក្នុងការធ្វើការជាមួយអតីតរបស់អ្នក៖

► ត្រូវធ្វើការបែងចែកឲ្យដាច់ និងកំណត់ព្រំដែនរវាងទំនាក់ទំនងបែបវជ្ជាជីវៈជាមួយនឹងទំនាក់ទំនងបុគ្គលផ្ទាល់ខ្លួន ពីព្រោះបើអ្នកទាំងពីរធ្វើចរិតដូចជាកូនក្មេង ឬបង្ហាញភាពជូរចត់ដាក់គ្នាទៅវិញទៅមកនោះ វានឹងធ្វើឲ្យអ្នកដ៏ទៃនៅក្នុងការងាររបស់អ្នកមានអារម្មណ៍មិនស្រួលចិត្តឡើយ។

► ផ្តោតតែទៅលើការងាររបស់អ្នក អ្នក​ទៅ​ធ្វើ​ការ​ដើម្បី​រក​ប្រាក់ចំណូល​ចិញ្ចឹម​ខ្លួន ដូច្នេះ​អ្នក​ត្រូវ​ចាំ​ថា​វា​មិន​មែន​ជា​កន្លែង​ណាត់​ជួប​នោះ​ទេ ប៉ុន្តែ​វាជា​ទីតាំង​សម្រាប់​ការ​ងារ។

► ត្រូវមានវិជ្ជាជីវៈក្នុងការគ្រប់ទំនាក់ទំនងនៅកន្លែងធ្វើការ និងនៅឲ្យឆ្ងាយពីរឿងត្រាម៉ា កុំនិយាយដើមគេ ឬនិយាយអាក្រក់ពីនរណាម្នាក់នៅកន្លែងធ្វើការរបស់អ្នក មិនថាពួកគេនោះជាអតីតរបស់អ្នកឬអត់ ពីព្រោះវានឹងបង្កជារឿងដែលនាំបញ្ហាដាក់ខ្លួន។

► ចៀសវាងការទំនាក់ទំនងតាមអ៊ីនធឺណែត មនុស្សមានទំនោរ មានអារម្មណ៍ថាមានសេរីភាពក្នុងការបង្ហាញការសោកស្ដាយរបស់ពួកគេតាមអ៊ីនធឺណែត តែវាជា​គំនិត​មិន​ល្អឡើយ ដោយ​សារ​តែ​អ្នក​កំពុងតែបង្កើត​កំណត់ត្រា​ឌីជីថល​ដែល​អាច​តាមដាន​អ្នក​នៅពេល​ក្រោយ ដូច្នេះប្រសិនបើអ្នកត្រូវការពិភាក្សាអំពីទំនាក់ទំនងរបស់អ្នក ត្រូវប្រាកដថាអ្នកធ្វើវាបន្ទាប់ពីការងារនៅខាងក្រៅ។

ប្រសិនបើការបែកគ្នាមានភាពជូរចត់ វាអាច​ជា​រឿង​មិន​ស្រួល​ក្នុង​ការ​ចំណាយ​ពេល​ប្រាំបី​ទៅ​ដប់​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​កន្លែង​ដែល​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ​និង​ភាព​ច្របូកច្របល់​រវាង​អ្នក​និង​អ្នក​រួម​ការងារឬអតីត ដូច្នេះប្រសិនបើអ្នកមិនចង់ឲ្យប៉ះពាល់ដល់ជំហរវិជ្ជាជីវៈ​របស់​អ្នក​ដោយសារតែបញ្ហា​ទំនាក់ទំនង​កាលពីមុន គួរធ្វើការបែងចែកអារម្មណ៍រវាងបុគ្គល និងការងារឲ្យដាច់ស្រេច ពីព្រោះអ្នកបានខិតខំធ្វើការខ្លាំងដើម្បី​ទៅ​ដល់​កន្លែង​ដែល​អ្នក​នៅ​ថ្ងៃ​នេះ៕

ចុចអានបន្ដ៖ វិធីសាស្ត្រល្អៗ ៤ យ៉ាងនេះនឹងធ្វើឲ្យអ្នករស់នៅដោយភាពសប្បាយចិត្ត និងគ្មានភាពសោកស្ដាយ

អត្ថបទ៖ Chrel Den