វិធីសាស្ត្រល្អៗ ៤ យ៉ាងនេះនឹងធ្វើឲ្យអ្នករស់នៅដោយភាពសប្បាយចិត្ត និងគ្មានភាពសោកស្ដាយ

  • 2022-07-22 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមនុស្សជាច្រើនដែលបានរស់នៅដោយការសម្រេចចិត្តជ្រើសរើសដោយឪពុកម្តាយ ឬសាច់ញាតិពីព្រោះដោយសារមុខជំនួញ របររកស៊ីជាដើម តែក៏មានច្រើនទៀតដែរ កុំពុងតែរស់នៅតាមបែបដែលខ្លួនពិតជាងចង់បាន ពីព្រោះឆាកជីវិតសព្វថ្ងៃនេះមានឱកាសជាច្រើនណាស់។

ការរស់នៅដោយគ្មានភាពសោកស្តាយអំពីអ្វីដែលខ្លួនបានធ្វើទើបហៅថាជាការរស់នៅដោយសេរីភាព និងជាសុភមង្គលនៃការរស់នៅនៃជីវិតរបស់អ្នក។ អ្នកអាចជ្រើសរើសមុខជំនាញដែលខ្លួនពូកែក្នុងការសិក្សា ជ្រើសរើសការងារដែលខ្លួនចង់បានចូលចិត្តធ្វើ កន្លែងដើរលេង កន្លែងរស់នៅ ការជ្រើសរើសសង្សារ និងជាច្រើនរាប់មិនអស់ទៀត។

សម្រាប់អ្នកដែលរស់នៅដោយមិនបានធ្វើការជ្រើសរើសដោយខ្លួនឯង ហើយមិនចង់មានការសោកស្តាយក្នុងជីវិតនោះ អ្នកគួរតែអនុវត្តតាមចំណុចទាំងបួននេះ៖

  • តែងតែបើកចំហ ឬធ្វើចិត្តឲ្យទូលាយក្នុងការចាប់យក និងទទួលយកឱកាសថ្មីៗដែលមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក
  • ត្រូវចាំថាភាពបរាជ័យគឺល្អជាងការមិនដែលសាកល្បងឬធ្វើ ពីព្រោះអ្នកនឹងទទួលបានបទពិសោធពីវា
  • ទទួលស្គាល់នឹងឲ្យតម្លៃទៅលើអ្វីៗដែលខ្លួនបានធ្វើ ហើយសប្បាយចិត្តទៅនឹងអ្វីដែលខ្លួនមានបាន
  • ចាត់ទុករឿងទាំងអស់ដែលបានកើតឡើងរួចហើយជាមេរៀន ជាបទពិសោធសម្រាប់ធ្វើការកែលម្អផ្លាស់ប្តូរនៅថ្ងៃអនាគត

បញ្ហាទាំងនោះគឺមកពីចំណង់នឹងការចង់បាន! បើអ្នកធ្វើការប្រៀបធៀបជាមួយអ្នកអត់ក្រក្សត់ អ្នកនឹងឃើញថាអ្នកមានគ្រប់គ្រាន់ហើយ តែបើអ្នកធ្វើការប្រៀបធៀបជាមួយអ្នកមានលើយើងនោះអ្នកនឹងមានភាពចង់បានមិនចេះចប់ឡើយដែលវាជាហេតុធ្វើឲ្យអ្នករស់នៅដោយគ្មានភាពសប្បាយចិត្ត៕

ចុចអានបន្ត៖ ទម្លាប់ល្អៗមួយចំនួន ដែលមនុស្សសប្បាយរីករាយតែងតែធ្វើវាឡើងជាប្រចាំថ្ងៃ

អត្ថបទ៖ Chrel Den