វិធីដ៏ល្អបំផុត ក្នុងការជួយគ្រប់គ្រងកំហឹងរបស់អ្នក នៅពេលណាអ្នកខឹងខ្លាំង

  • 2022-07-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលមានកំហឹងអ្នកអាចនឹងនិយាយពាក្យពេចន៍ដែលខ្លួនមិននឹកស្មានថាបាននិយាយវាឡើងឡើយ ឬក៏បានធ្វើអ្វីមួយដែលអ្នកនឹងមានការសោកស្ដាយនៅពេលក្រោយ ពីព្រោះតែការនិយាយឬធ្វើនោះគឺនៅពេលដែលអ្នកកំពុងតែមានកំហឹងខ្លាំង វាគឺជាប្រភេទអាម្មណ៍ផ្លូវចិត្តមួយដែលអ្នកមិនងាយនឹងធ្វើការគ្រប់គ្រងបានដោយងាយនោះទេ។

អ្នកប្រហែលជាបានគិតថាអ្នកយល់ច្បាស់អំពីកំហឹងនៅពេលបានធ្វើវាឡើង តែតាមពិតអ្នកមិនបានដឹងនោះទេ ហើយក៏មិនត្រូវបន្ទោសខ្លួនឯងដែរ។ ប៉ុន្តែអ្នកត្រូវរៀនគ្រប់គ្រងកំហឹងឲ្យបានល្អ ពីព្រោះវាអាចជះឥទ្ធិពលមិនល្អយ៉ាងខ្លាំងចំពោះខ្លួនឯង អ្នកដទៃ និងមនុស្សជុំវិញខ្លួន។

ទាំងនេះគឺជាវិធីសាស្ត្របួនយ៉ាងដែលអ្នកអាចធ្វើការគ្រប់គ្រងអារម្មណ៍នៅពេលកំពុងមានកំហឹងខ្លាំង៖

  • ទុកពេលវេលាសម្រាប់ខ្លួនឯងឲ្យបានច្រើន ធ្វើការគិត ឬធ្វើចិត្តឲ្យស្ងប់សិនមុននឹងធ្វើការឆ្លើយតប
  • ត្រូវធ្វើជាអ្នកស្តាប់រហូតដល់ភាគីម្ខាងទៀតបញ្ចេញពាក្យពេចន៍កំហឹងឲ្យអស់ ឬក៏ដើរចេញបន្តិចធ្វើឲ្យអារម្មណ៍ស្ងប់ចុះសិន
  • ប្តូរទម្លាប់ពីការឆ្លើយតបបែបកំហឹង មកជាការឆ្លើយតបបែបស្រទន់ សួរនឹងឆ្លើយបែបស្និទ្ធស្នាល
  • យកការលើកលែងទោសមកដាក់មុខជានិច្ចរាល់ពេលដែលមានកំហឹង ពីព្រោះវានឹងអាចឲ្យអ្នកបញ្ចេញកំហឹងតាមបែបស្ងប់នឹងសន្តិវិធីបាន

អ្នកក៏អាចប្រើពាក្យពេចន៍កំប្លែងលាយឡំជាមួយ វានឹងជួយឲ្យកំហឹងរបស់អ្នកបាត់ ហើយចាំធ្វើការពិភាក្សាដោយសន្តិវិធី។ កំហឹងគឺតែងតែកើតឡើងលើមនុស្សគ្រប់គ្នា តែប្រសិនបើកំហឹងឬមនុស្សដែលអ្នកឈ្លោះជាមួយនោះមានកំហឹងបែបច្រឡោតនឹងប្រើអំពើហឹង្សានោះ អ្នកត្រូវតែដើរចេញនឹងស្វែងរកជំនួយទើបជាការល្អ៕

ចុចអានបន្ត៖ រឿងសំខាន់ ៤ យ៉ាងដែលអ្នកត្រូវធ្វើ បើសិនជាបុរសដែលខ្លួនស្រឡាញ់បានទៅអ្នកដទៃ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម