វិធីសាស្ត្រងាយៗ ដែលអ្នកត្រូវធ្វើ ដើម្បីបញ្ចៀសខ្លួនឲ្យផុតពីការគិតអវិជ្ជមាន
- 2022-07-06 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រងាយៗ ដែលអ្នកត្រូវធ្វើ ដើម្បីបញ្ចៀសខ្លួនឲ្យផុតពីការគិតអវិជ្ជមាន
ភាពអវិជ្ជមានតែងតែកើតមានឡើយទៅលើមនុស្សគ្រប់រូប ជាពិសេសនោះពេលដែលមានអ្វីមួយមករំខាន មករារាំង ឬក៏ជាប្រភេទនៃឧបសគ្គដែលអ្នកបានជួបប្រទះ។ ភាពវិជ្ជមាន និងភាពអវិជ្ជមានប្រាកដជាមកទាំងពីរនៅក្នុងប្រព័ន្ធខួរក្បាលរបស់អ្នក ហើយការគិតវាកើតឡើងគឺអាស្រ័យទៅលើប្រភេទនៃបញ្ហានោះដែរ។
អ្នកខ្លះមានទំនោរផ្លូវចិត្តនៃការគិតដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងនៃបញ្ហា តែសម្រាប់អ្នកខ្លះទៀតគឺតែងតែគិត និងយកភាពអវិជ្ជមានមកដាក់មុខជានិច្ច។ ការគិតទៅលើភាពអវិជ្ជមានជាញឹកញាប់នឹងផ្ដល់ផលប៉ះពាល់ជាច្រើនដូចជា សុខភាពផ្លូវចិត្ត ការងារ ក្រុមគ្រួសារ ស្នេហា មិត្តភាព និងជីវិតរស់នៅក្នុងសង្គមប្រចាំថ្ងៃរបស់អ្នក ហើយអាចមានផលប៉ះពាល់ច្រើនជាងនេះទៅទៀត។
កុំមានការព្រួយបារម្ភ ពីព្រោះវាអាចកាត់បន្ថយនឹងព្យាបាលបានដោយអ្នកគ្រាន់តែធ្វើរឿងសំខាន់ៗទាំងបួនយ៉ាងនេះដើម្បីបញ្ចៀសខ្លួនឲ្យផុតពីការគិតអវិជ្ជមាន៖
វាជារឿងធម្មតាទៅហើយរបស់មនុស្សលោកជាមួយភាពសោសៅ ឬក៏អារម្មណ៍ភ័យព្រួយ ប៉ុន្តែប្រាប់ខ្លួនឯងនឹងធ្វើការកត់ចំណាំថារាល់ការនិយាយ ការគិតថា ការធ្វើអ្វីមួយរបស់អ្នកមិនសូវមានការយកចិត្តទុកដាក់ឡើយបន្ទាប់ពីអ្នកបាននិយាយ បានធ្វើរួច។ ពេលណាដែលមានថ្ងៃល្អត្រូវសប្បាយរីករាយ តែបើមានថ្ងៃមិនល្អកុំកើតទុក្ខ កុំធ្វើការគិតវិភាគ តែព្យាយាមធ្វើចិត្តឲ្យស្ងប់សម្រាក ដោះស្រាយបន្តិចម្តងៗ និងគិតថាថ្ងៃស្អែកនឹងខុសពីថ្ងៃនេះ៕
ចុចអានបន្ត៖ មូលហេតុចម្បងៗទាំង ៥ យ៉ាងនេះដែលធ្វើឲ្យមនុស្សម្នាក់អាចមានអារម្មណ៍ខឹងបាន