៥ ចំណុចដែលត្រូវអនុវត្ត ដើម្បីថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរ

  • 2022-07-04 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់មនុស្សមួយចំនួនធំ ឆាកជីវិតរបស់ពួកគេហាក់ដូចជារវល់តែរហូត រវល់ពេញមួយថ្ងៃជាមួយនឹងការងារ របររកស៊ីហើយ អាចនឹងរវល់ពេលល្ងាចថែមទៀតផង។ មនុស្សមួយចំនួនធំតែងតែនៅក្នុងផ្ទះចម្អិនអាហារ មើលទូរទស្សន៍ និងសម្រាកយកកម្លាំងធ្វើការនៅថ្ងៃស្អែកបន្តទៀត ខណៈពេលដែលអ្នកខ្លះទៀតអាចនឹងមានការជួបជុំមិត្តភក្តិញ៉ាំអាហារនៅខាងក្រៅ។

ជាទូទៅ តើអ្នកតែងតែធ្វើអ្វីខ្លះជាប្រចាំខណៈពេលដែលចប់ការងារត្រលប់ទៅផ្ទះវិញ? មិនថាអ្នករវល់ ឬទំនេរយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានអារម្មណ៍ថាស្មុគស្មាញ ទទួលរងភាពតានតឹងក្នុងចិត្ត ឬក៏មានបញ្ហាស្ត្រេសជាញឹកញាប់ពេក អ្នកគួរសាកល្បងមកអនុវត្តតាមវិធីទាំងប្រាំខាងក្រោមនេះដើម្បីជួយព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានប្រសើរឡើងវិញ។

វិធីងាយៗប្រាំយ៉ាងនេះអាចជួយអ្នកក្នុងការថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរ៖

  • ការសិក្សាមុខវិជ្ជាអ្វីមួយថ្មីពេលទំនេរនៅផ្ទះ ឬក៏ការអានសៀវភៅចំណេះដឹងល្អៗជាដើម
  • គួររៀនគូរូប ឬផាត់រូបលេងពេលទំនេរ បើទោះបីជាអ្នកមិនមានជំនាញខាងរូបគំនូរក៏ដោយ
  • អ្នកអាចធ្វើអ្វីមួយដែលអ្នកពូកែ ឬក៏ធ្វើអ្វីមួយពិសេសសម្រាប់នរណាម្នាក់
  • ការលេងល្បែងលក្ខណបែបកំសាន្តៗជាមួយបងប្អូនសាច់ញាតិរបស់អ្នក
  • ហើយនឹងការមើលកម្មវិធីកំប្លែងៗ ឬស្ដាប់បទចម្រៀងដែលអ្នកចូលចិត្ត និងចំណាយពេលជាមួយសត្វចញ្ចឹមរបស់អ្នក «បើមាន​»

ព្យាយាមនិយាយប្រាប់អំពីបញ្ហាទាំងនោះចេញឡើងបើអ្នកមានដៃគូ គ្រួសារ ឬផ្ញើសារពិភាក្សាជាមួយមិត្តភក្តិឲ្យជួយធ្វើការដោះស្រាយ។ បើដោះស្រាយមិនបានគឺត្រូវរកជំនួយបន្ថែមទៀត ឬដោះស្រាយវានៅពេលក្រោយទៀត គឺនៅពេលណាដែលអ្នកគិតថាមានដំណោះស្រាយល្អ៕

ចុចអានបន្ត៖ គន្លឹះងាយៗ ដែលអាចជួយកាត់បន្ថយភាពអស់កម្លាំងរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម