Suzy ត្រូវ​គេ​សរសើរ​ថា​ស្អាត​ដូច​ទេវតា​ក្នុង​ថ្ងៃ​មង្គលការ

  • 2022-06-28 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាព​ថ្ងៃ​រៀបការ​របស់​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Suzy ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់។

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា​នកន្លង​ទៅ​នេះ បណ្ដាញព័ត៌មាន Nate បាន​រាយការណ៍​ថា ក្រុម​ការងារ​ខ្សែភាពយន្ត​ភាគ Anna បាន​បញ្ចេញ​កម្រង​រូបភាព​ដំបូង​របស់​កំពូល​តារា​សម្ដែង​ស្រី Suzy ដែល​ជា​តួឯក​នៅ​ក្នុង​រឿង។ នៅ​ក្នុង​កម្រង​រូបភាព​នេះ ទោះ​បី​ជា​រូបភាព​ក្រៅ​ឆាក ឬ​ត្រូវ​បាន​ឆ្លង​កាត់​ការ edit ហើយ​ក៏​ដោយ ក៏​សម្រស់​របស់​ស្រី​ស្អាត​អាយុ ២៧​ឆ្នាំ​ លង់​ដក​ចិត្ត​មិន​រួច ដោយ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ប្រៀបធៀប​នាង​ថា​ស្អាត​ដូច​ទេវតា។

តាមនោះដែរ​ រ៉ូបមង្គលការ​នេះ គឺ​ជា​ស្នាដៃ​ដែល​ត្រូវ​បាន​ច្នៃ​ឡើង​យ៉ាង​ពិសេស​សម្រាប់​តែ តារា​ស្រី​កើត​ឆ្នាំ ១៩៩៤ ដោយ​មាន​រ៉ូប​នេះ​មួយ​តែ​ប៉ុណ្ណោះ មិន​មាន​ពីរ​នោះ​ឡើយ។ រូបភាព​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​ស្នាដៃ​ថ្មី​របស់ Suzy យ៉ាង​អន្ទៈសារ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម