រៀបការ​ហើយ ១០​ខែ​ទើប​ដឹង​ថា​ប្ដី​ជា​មនុស្ស​ស្រី

  • 2022-06-24 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រៀបការ នារី​ជា​ប្ដី​តែង​បិទ​ភ្លើង​រាល់​ពេល​រួម​ដំណេក ដោយ​ប្រើ​ឧបករណ៍​ជំនួស។

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Coconuts Jakarkat បានរាយការណ៍​ថា តុលាការ​ខណ្ឌ Jambi ប្រទេស​ឥណ្ឌូនេស៊ី បាន​ទទួល​សំណុំ​រឿង​ក្ដី​ពី​នារី​វ័យ​២២​ឆ្នាំ​ម្នាក់ ដោយ​រក​ឃើញ​ថា​ប្ដីរ​បស់​ខ្លួន​ជា​មនុស្ស​ស្រី។

នារី​មក​ពី​កោះ Sumatra បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ស្គាល់​នារី​ជា​ប្ដី​នេះ​តាម​រយៈ​កម្មវិធី​ទូរសព្ទ​មួយ ដោយ​នាង​បាន​ណែនាំ​ខ្លួន​ជា​ពេទ្យ​កែ​សម្ផស្ស​ម្នាក់ ហើយ​ចង់​រៀបការ​ឆាប់​ៗ។

ក្រោយ​ស្រលាញ់​គ្នា​តែ​៣​ខែ ពួក​គេ​សម្រេច​ចិត្ត​រៀបការ។ យ៉ាងណាក្ដី ដោយ​សារ​តែ​មាន​បញ្ហា​ឯកសារ ពួក​គេ​មិន​បាន​ចុះ​ឈ្មោះ​រៀបការ​ឡើយ ដោយ​គ្រាន់​តែ​ធ្វើ​ពិធី​មង្គលការ​ប៉ុណ្ណោះ ដោយរៀបការ​បាន​រយៈ​ពេល ១០​ខែ​ហើយ។

ក្រោយ​ពេល​ការ រាល់​ពេល​រួម​មេត្រី នារី​ជា​ប្ដី តែង​បិទ​ភ្លើង ហើយ​ប្រើ​ឧបករណ៍ ដោយ​នារី​ជា​ប្រពន្ធ​មិន​ដឹង​ឡើយ​ថា ប្ដី​ខ្លួន​ជា​មនុស្ស​ស្រី។ យ៉ាងណាក្ដី រឿង​ចាប់​ផ្ដើម​បែក​ការ​ក្រោយ​ពេល ឪពុក​ម្ដាយ​ខាង​ស្រី ចេះ​តែ​សួរ​រក​សញ្ញាបត្រ​ពី​អាមេរិក​របស់​កូន​ប្រសារ ហើយ​កូន​ប្រសារ​រូប​នេះ ក៏​គ្មាន​ការងារ​ច្បាស់​លាស់​ដោយ​តែង​ខ្ចី​លុយ​ខាង​ប្រពន្ធ​ជា​និច្ច។ ដោយសារ​តែ​ត្រូវ​គេ​សង្ស័យ​ខ្លាំង​ពេក ប្ដី​ប្រពន្ធ​នេះ​ក៏​រើ​ទៅ​នៅ​កន្លែង​ផ្សេង។

កាល​ពី​ដើម​ខែ​នេះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​រក​ឃើញ ដោយ​ប្រពន្ធ​ត្រូវ​បាន​នារី​ជា​ប្ដី​វាយ​ធ្វើ​បាប​ពេល​ខឹង និង​បាន​លួច​លុយ​ខាង​ប្រពន្ធ​ចំនួន​២ម៉ឺន​ដុល្លារ ហើយ​ប៉ូលិសក៏​រក​ឃើញ​ថា តាម​ការ​ពិត​ប្ដី​នេះ​គឺ​ជា​មនុស្ស​ស្រី។ នារី​ជា​ប្ដី​ត្រូវ​បាន​តុលាការ​កាត់​ក្ដី​ឲ្យ​ជាប់​ពន្ធគារ​១០​ឆ្នាំ​ពី​បទ ប្រើ​អំពើ​ហិង្សារ និង​លួច​ទ្រព្យ​សម្បត្តិ៕

ប្រភព៖ Tin.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម