ទម្លាប់សមញ្ញាៗ ដែលជួយធ្វើឲ្យអ្នកនៅតែក្មេងជាងវ័យជានិច្ច

  • 2022-06-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបរាងកាយនឹងសម្រស់គឺជារឿងសំខាន់បំផុតដែលមនុស្សម្នាក់ៗតែងតែយកចិត្តទុកដាក់ថែទាំ និងការពារ។ នៅពេលនិយាយដល់ដំណើរការវ័យចំណាស់របស់មនុស្ស អ្នកខ្លះមានអាយុចាស់ជាងខណៈពេលដែលអ្នកផ្សេងទៀតមានអាយុដូចគ្នាដែរ តែមើលទៅក្មេងជាងវ័យ។ តើមកពីមូលហេតុអ្វីទៅ?

អ្នកប្រាកដជាបានឃើញរួចមកហើយទៅលើតារាល្បីៗ ឬមនុស្សសាមញ្ញធម្មតាដែលមានអាយុចាស់ចន្លោះពី ៥០ ទៅ ៧០ ឆ្នាំជាងតែពួកគេមើលទៅដូចជាមានវ័យ ២០ ទៅ ៣០ ឆ្នាំអញ្ចឹង។ កុំគិតថាដោយសារតែគេជាតារា គេមានលុយ ការកែសម្ភស្សនោះ តាមពិតវាឋិតនៅលើទម្លាប់រស់នៅប្រចាំថ្ងៃរបស់ពួកគេ ការថែទាំសុខភាព របបអាហារ និងការប្រើផលិតផលជំនួយសម្រស់ជាដើម។

ឥឡូវដល់ពេលដែលអ្នកមកអនុវត្តទម្លាប់ទាំងបួនយ៉ាងនេះជាប្រចាំថ្ងៃហើយ ដើម្បីមើលទៅក្មេងជាងវ័យ៖

  • ការញ៉ាំស៊ុតស្ងោរជាអាហារពេលព្រឹក ជាប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីន
  • ការហាត់ប្រាណយ៉ាងហោចណាស់ឲ្យបានមួយម៉ោងក្នុងមួយថ្ងៃ
  • ធ្វើអ្វីដែលអ្នកចូលចិត្តធ្វើ ដើម្បីអារម្មណ៍នឹងភាពសប្បាយចិត្តរបស់អ្នក
  • ការប្រើផលិតផលជំនួយស្បែក ដូចជាផលិតផលផ្តល់សំណើម និងការពារកាំរស្មី UV ជាដើម (មិនមែនផលិតផលធ្វើឲ្យស្បែកសនោះទេ)

ដូចច្នេះទម្លាប់ទាំងបួននេះគឺសាមញ្ញណាស់ ធ្វើអ្វីដែលអ្នកចូលចិត្តធ្វើ របបអាហារដែលមានសុខភាពល្អ ការគេងឲ្យបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណជាប្រចាំ គឺជារឿងចម្បងដែលអ្នកត្រូវការជារៀងរាល់ថ្ងៃ។ អ្នកនឹងមានសុខភាពល្អ មើលទៅក្មេងជាងវ័យដោយមិនចាំបាច់ធ្វើការវះកាត់ប្លាស្ទិចឡើយ៕

ចុចអានបន្ដ៖ ទទួលបានរាងស្អាត សុខភាពល្អជាមួយភេសជ្ជទាំងប៉ុន្មានប្រភេទនេះ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម