ទទួលបានរាងស្អាត សុខភាពល្អជាមួយភេសជ្ជទាំងប៉ុន្មានប្រភេទនេះ
- 2022-05-30 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទទួលបានរាងស្អាត សុខភាពល្អជាមួយភេសជ្ជទាំងប៉ុន្មានប្រភេទនេះ
ក្បាលពោះរាបស្មើគឺជាក្តីសុបិន្តរបស់មនុស្សស្រីគ្រប់ៗគ្នាដែលតែងតែចង់បាន។ ការញ៉ាំឲ្យបានត្រឹមត្រូវ ជាមួយការហាត់ប្រាណទៀងទាត់ តែងតែមានប្រសិទ្ធភាពក្នុងការរក្សាខ្លួន និងគ្រប់គ្រងទម្ងន់អ្នកឲ្យមានតុល្យភាព។ ប្រសិនបើអ្នកកំពុងស្វែងរកដំណោះស្រាយក្នុងការសម្រកខ្លាញ់ក្បាលពោះឲ្យបានយ៉ាងឆាប់រហ័សនោះ អ្វីដែលអ្នកត្រូវធ្វើគឺជ្រើសរើសយកភេសជ្ជមកផឹកនៅពេលព្រឹកឲ្យបានត្រឹមត្រូវ។
ខាងក្រោមនេះគឺជាប្រភេទភេសជ្ជមួយចំនួនដែលអ្នកអាចទទួលយកមកផឹកនៅពេលពោះទទេ ហើយវានឹងទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលក្នុងការជួយកាត់បន្ថយជាតិខ្លាញ់ក្បាលពោះបានយ៉ាងលឿន៖
១. តែបៃតង សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយក្នុងការសម្រកទម្ងន់។ ទទួលទានតែបៃតងក្តៅមួយពែងដោយគ្មានជាតិស្កររៀងរាល់ព្រឹកព្រលឹមអាចជួយរំលាយខ្លាញ់ក្បាលពោះយ៉ាងឆាប់រហ័ស វានឹងជួយអ្នកមិនឲ្យឃ្លានខ្លាំងនៅពេលក្រោយ។
២. ទឹកតែខ្ញី ខ្ញីគឺជាគ្រឿងផ្សំដ៏ល្អបំផុតមួយដែលជួយក្នុងការសម្រកទម្ងន់។ ដាំទឹកមួយពែងហើយបន្ថែមខ្ញីចូល ត្រូវដាំឲ្យពុះ ទុកឲ្យនៅក្តៅអន់ៗដែលអាចផឹកបាន វានឹងជួយក្នុងការរំលាយជាតិខ្លាញ់បានលឿននាព្រឹកព្រលឹម។
៣. ទឹកឃ្មុំក្រូចឆ្មា ក្រូចឆ្មាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនសេ និងមានតួនាទីជួយបង្កើនការរំលាយអាហារបានល្អផងដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺច្របាច់ទឹកក្រូចឆ្មារស្រស់ចូលក្នុងកែវទឹកក្តៅអន់ៗមួយកែវ ហើយបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេចូល និងកូរលាយជាការស្រេចក្នុងការទទួលទាន។
៤.ទឹកផ្លែប៉ោម Cider Vinegar នៅពេលទទួលទានវានៅពេលព្រឹកអាចធ្វើឲ្យកម្រិតជាតិអាស៊ីតរបស់ក្រពះមានតុល្យភាព និងជួយសម្រកទម្ងន់បាន ដោយគ្រាន់តែលាយមួយស្លាបព្រាកាហ្វេទៅនឹងកែវទឹកក្តៅអន់ៗមួយកែវហើយផឹកបន្ទាប់ពីអ្នកភ្ញាក់ពីគេងនៅពេលព្រឹក។
ការណែនាំទាំងអស់សម្រាប់ការសម្រកទម្ងន់គឺខុសៗគ្នា និងពិបាកខ្លាំង តែវិធីទាំងនេះវិញគឺងាយស្រួលនឹងឆាប់រហ័ស ហើយទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។ គួរចាប់ផ្តើមផឹកភេសជ្ជណាមួយដែលបានណែនាំខាងលើនេះ ដើម្បីទទួលបានក្បាលពោះរាបស្មើរ រាងស្អាត និងសុខភាពល្អ៕
ចុចអានបន្ត៖ គន្លឹះងាយៗ ក្នុងការជួយព្យាបាលបញ្ហាជំងឺផ្ដាសាយបានដោយខ្លួនឯង