បញ្ហាចម្បងៗ ដែលតែងតែកើតឡើងដោយសាររឿងលុយកាក់

  • 2022-06-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាលុយកាក់គឺជារឿងមួយដែលមនុស្សម្នាក់ៗកំពុងជួបប្រទះ វាអាចជារបស់ដែលធ្វើឲ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិត និងក៏អាចជាអ្វីមួយដែលបង្កឲ្យមានបញ្ហាគ្រប់យ៉ាងកើតឡើង។ ជាពិសេសនោះនៅក្នុងទំនាក់ទំនងស្នេហា ដៃគូ ក្រុមគ្រួសារ។ លុយកាក់គឺជារឿងសំខាន់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងជាអ្វីដែលអាចបំពេញតម្រូវការរបស់អ្នកបាន។

គេតែងតែនិយាយថាមានលុយអាចធ្វើអ្វីៗបានគ្រប់យ៉ាង តែបើគ្មានវិញវានឹងក្លាយទៅជាឧបសគ្គដ៏លំបាកបំផុតសម្រាប់ការរស់នៅរបស់អ្នក ហើយវាជារឿងដែលអ្នកទាំងអស់គ្នានឹងត្រូវប្រឈមមុខនៅក្នុងដំណាក់កាលណាមួយក្នុងឆាកជីវិតរបស់អ្នក។

ខាងក្រោមនេះគឺជាបញ្ហាបួនយ៉ាងដែលជាទូទៅតែងតែកើតឡើងនឹងបណ្តាលមកពីរឿងប្រាក់កាក់៖

  • ការផ្គត់ផ្គង់គ្រួសារ កូនចៅ បើមិនមានលុយគ្រប់គ្រាន់នោះទេ សុភមង្គលគ្រួសារនឹងមានភាពរកាំរកូស
  • ការមានសត្វចិញ្ចឹម សម្រាប់អ្នកនៅលីវដែលមានសត្វចិញ្ចឹមនឹងចំណាយលុយច្រើនទៅលើវា មិនសូវគិតពីខ្លួនឯងឡើយ
  • ការខ្ចីលុយធានាគារ ជំពាក់បំណុល ដើម្បីទិញផ្ទះ ទិញដីឬរបស់អ្វីមួយ អ្នកគ្មានសេចក្តីសុខទេពីព្រោះគិតតែរឿងរកលុយសងគេវិញ
  • តម្រូវការផ្ទាល់ខ្លួន ចង់បានេះ ចង់បាននោះ បើអ្នកមិនបានវិញ វានឹងធ្វើឲ្យអ្នករស់នៅដោយមិនសប្បាយចិត្ត

បញ្ហារឿងលុយកាក់មិនមែនមានតែប៉ុណ្ណឹងនោះទេ វាជាដើមហេតុដែលបង្កឲ្យមានបញ្ហាជាច្រើនរាប់មិនអស់។ ដូចច្នេះរស់នៅទៅតាមលទ្ធភាពដែលយើងមានបាន ប្រឹងរកដើម្បីបំពេញតម្រូវការនឹងភាពសប្បាយចិត្ត ពីព្រោះពេលដែលអ្នកលាចាកលោកទៅ អ្នកមិនអាចយកលុយទាំងនោះទៅជាមួយអ្នកបានឡើយ គឺទៅតែខ្លួនទទេ៕

ចុចអានបន្ត៖ រវាង “ទ្រព្យសម្បត្តិ និងសុភមង្គល” តើមួយណាសំខាន់សម្រាប់អ្នកជាងគេ?

អត្ថបទ៖ Chrel Den