រវាង “ទ្រព្យសម្បត្តិ និងសុភមង្គល” តើមួយណាសំខាន់សម្រាប់អ្នកជាងគេ?

  • 2022-06-03 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ច្បាស់ណាស់ថាភាគច្រើននឹងឆ្លើយយកសុភមង្គល «​តើមកពីមូលហេតុអ្វី?» ទាំងទ្រព្យសម្បត្តិនឹងសុភមង្គលគឺវាមានហេតុផល និងទំនាក់ទំនងជាមួយគ្នា។ ជាការពិតនៅពេលដែលអ្នកជ្រើសរើសយកភាពសប្បាយរីករាយនឹងសុភមង្គល អ្នកមិនអាចទទួលវាបានឡើយ ប្រសិនបើអ្នកគ្មានអាហារញ៉ាំគ្រប់គ្រាន់ គ្មានសម្លៀកបំពាក់ គ្មានរបស់របរអ្វីជាប់ខ្លួនទាំងអស់ និងមិនមានកន្លែងរស់នៅនោះ។

បើនិយាយអំពីទ្រព្យសម្បត្ដិវិញវាគ្មាអ្វីក្រៅពីលុយចាយដោយសេរីនោះទេ គឺវាគ្រាន់តែជាអ្វីដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាមានសុវត្ថិភាពគ្រប់ជ្រុងជ្រោយនៃតម្រូវការបស់គេ គ្មានការព្រួយបារម្ភទៅលើកង្វះខាតអ្វីទាំងអស់ ហើយវាគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃសេចក្តីសុខរបស់អ្នក។

មនុស្សជាច្រើនបានផ្តោតទៅលើលុយ ពីព្រោះអ្នកអាចទិញសម្លៀកបំពាក់ប្រេនៗ ទូរសព្ទថ្មីៗ ឡានទំនើបៗ ឬក៏ផ្ទះវីឡានឹងអ្នកបម្រើបួនដបនាក់ជាដើម តែរបស់ទាំងអស់នោះមិនបានផ្តល់សុភមង្គលពិតឡើយ វាបំពេញតម្រូវការនឹងចំណង់របស់មនុស្ស ហើយប្រសិនបើវាផ្តល់សុភមង្គលមែននោះវាគ្រាន់តែជារយៈពេលខ្លីតែប៉ុណ្ណោះ បន្ទាប់មកអ្នកនឹងមានអារម្មណ៍ តម្រូវការទាំងនោះជាបន្តទៀត។ អ្នកខ្លះប្រហែលជាអាក់អន់ចិត្តនឹងគ្រួសារដែលមិនបាននូវអ្វីដែលខ្លួនចង់បានដែលវាជាការគិតខុសទាំងស្រុង។

សុភមង្គលពិតគឺបានមកពីបទពិសោធដ៏លំបាកវេទនាជាមួយដៃគូ ស្វាមីភរិយា ក្រុមគ្រួសារ មិត្តភក្ដិរបស់អ្នក ហើយនឹងមនុស្សថ្មីៗដែលអ្នកបានជួបក្នុងដំណើរឆាកជីវិត។ វាមិនចាំបាច់របស់ក្រៅខ្លួនទំនើបៗទាំងនោះទេ អ្វីដែលអ្នកត្រូវការនោះគឺមនុស្សដែលខ្វល់ខ្វាយយកចិត្តទុកដាក់អំពីអ្នកយ៉ាងពិតប្រាកដ។ ទាំងនេះគឺជាអ្វីដែលមនុស្សម្នាក់ៗត្រូវធ្វើទៅកាន់គ្នាទៅវិញទៅមក និងជាអ្វីដែលមនុស្សម្នាក់ៗត្រូវការក្នុងឆាកជីវិត វាជាសុភមង្គលដ៏ពិតប្រាកដ៕

ចុចអានបន្ដ៖ រឿងសំខាន់ៗ ដែលមនុស្សស្រីវ័យចំ​ណាស់គួរតែធ្វើវាឡើងឲ្យបានញឹកញាប់

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម