រឿងសំខាន់ៗ ដែលមនុស្សស្រីវ័យចំ​ណាស់គួរតែធ្វើវាឡើងឲ្យបានញឹកញាប់

  • 2022-06-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងសំខាន់របស់មនុស្សម្នាក់ៗនោះគឺការភ័យខ្លាចនៃភាពចាស់ជរា ពីព្រោះពួកគាត់បារម្ភទាំងសុខភាព និងសម្រស់ចុះទ្រុតទ្រោមតែវាជារឿងដែលយើងម្នាក់ៗចៀសមិនរួចនោះឡើយ។ ប៉ុន្តែអ្នកបានដឹងទេថា តាមដំណាក់កាលនៃអាយុកាលនីមួយៗគឺមានផលប្រយោជន៍ និងអត្ថប្រយោជន៍របស់វា។

មនុស្សជាច្រើនណាស់បាននឹងកំពុងធ្វើការប្រយុទ្ធប្រឆាំងទៅនឹងភាពចាស់ជរាជាមួយផលិតផល លំហាត់ប្រាណ របបអាហារ ដើម្បីរក្សាភាពក្មេងជាងវ័យ ភាពស្រស់ស្អាត តែអ្វីដែលសំខាន់នោះគឺភាពសប្បាយចិត្តគ្រប់ពេលនៃវ័យរបស់អ្នក។

ហើយរឿងទាំងនេះដែលស្ត្រីដែលមានវ័យចំណាស់គួរតែធ្វើ ដើម្បីផ្តល់អារម្មណ៍សប្បាយរីករាយចំពោះខ្លួនឯង៖

  • ការនិយាយចេញពីអ្វីដែលអ្នកគិតថាមិនត្រឹមត្រូវ ឬមិនចូលចិត្តចេញមក
  • ឈប់គិតអំពីការសម្លឹងមើល ឬការគិតពីអ្នកដទៃមកលើខ្លួនអ្នក
  • បញ្ឈប់ការរកលេស តែធ្វើ ប្រាប់ការពិត និងទទួលខុសត្រូវជានិច្ច
  • ការស្លៀកពាក់នូវអ្វីដែលខ្លួនចង់ កុំគិតអំពីគំនិតអ្នកដទៃ
  • ធ្វើការបរិច្ចាគរបស់របរដែលអ្នកគិតថាគួរតែឲ្យអ្នកខ្វះខាត អ្នកក្រីក្រប្រើ
  • ចំណាយពេលវេលាតែជាមួយមនុស្សដែលគោរពឲ្យតម្លៃអ្នក

ដូចច្នេះព្យាយាមរកវិធី ធ្វើអ្វីៗដែលអ្នកសប្បាយចិត្តនឹងធ្វើ ហើយរឿងណាដែលអ្នកគួរឈប់ ត្រូវតែឈប់ធ្វើទៅ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការបំពេញចំណង់នៃភាពសប្បាយចិត្តរបស់អ្នកឲ្យបានច្រើន៕

ចុចអានបន្ដ៖ ពាក្យពេចន៍មួយចំនួន ដែលគួរនិយាយ បើនរណាម្នាក់ឈ្លើយដាក់អ្នកដោយគ្មានមូលហេតុ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម